មនុស្សជាច្រើនបានធ្វើការជ្រើសរើសនូវវិធីសាស្រ្ដក្នុងការផ្លាស់រាងកាយរបស់ខ្លួន ដោយការតមអាហារ និងប្រើប្រាស់នូវអាហារបំប៉ន ក៏ដូចជាប្រើប្រាស់ថ្នាំមួយចំនួនដើម្បីទទួលបានរាងស្អាតផងដែរ។ តែយ៉ាងណាមិញ ពួកគេមិនបានដឹងទេថា អាហារធម្មជាតិដែលយើងបរិភោគជាប្រចាំថ្ងៃមួយចំនួន ក៏មានគុណសម្បត្តិក្នុងការជួយឲ្យអ្នកទទួលបានរាងស្អាតផងដែរ ជាពិសេសសម្រាប់អ្នកសម្រកគីឡូ ដោយពួកគេតែងតែមើលរំលង​។​

ខាងក្រោមនេះគឺជាអាហារពណ៌ត្នោតមួយចំនួន ដែលជួយឲ្យអ្នកស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព ៖

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsvfMzM5smRLaKfGrfbDkHVzSpNE6IQV8gIXqijQ2iKBzipF_vZscqPJfU7GN47TgC2JSYIH0sPDLyoFfntz55YrQzQt20ooRZ2EkDguBGEApt5noqwMsBr4Yw4ylT2CPOC7UUytOKy8kZi9HrJWsKEJzp3P0fRIklf2bLEE5otSjXnvLR-U5gfLgzVA/s900/banner-68.jpg

  • អង្ករ​សំរូប

អង្ករសំរូបជារឿយៗត្រូវបានគេឃើញលេចឡើងនៅក្នុងម៉ឺនុយរបបអាហារអ្នកហាត់ប្រាណ។ ដោយយោងទៅតាមការស្រាវជ្រាវបានបង្ហាញថា អង្ករសំរូបមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺទឹកនោមផ្អែម ប្រឆាំងកូឡេស្តេរ៉ុល ប្រឆាំងអុកស៊ីតកម្ម និងមានលក្ខណៈសម្បត្តិការពារបេះដូង។

ជាមួយគ្នានេះបើយោងទៅតាមលោក Amy Richter  ជាអ្នកឯកទេសអាហារូបត្ថម្ភបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Missouri State (សហរដ្ឋអាមេរិក)មានប្រសាសន៍ឲ្យដឹងថា ៖ អង្ករសំរូប គឺដូចជាគ្រាប់ធញ្ញជាតិទាំងមូល ដែលមានជាតិសរសៃច្រើន ល្អសម្រាប់សុខភាព ហើយមានកាឡូរីតិចចំពោះរាងកាយ ។ លើសពីនេះវាក៏ជាអង្ករមួយប្រភេទដែល​​មាន​ជីវជាតិ​ច្រើន​ជាង​អង្ករ​ស ហើយជាតិស្ករ​ត្នោត​ក្នុង​អង្ករ​សំរូប​ក៏មិន​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​ដូច​អង្ករ​ស​ផងដែរ ដូច្នេះ​អ្នកអាច​​ញ៉ាំ​​វាបានដោយមិន​ខ្លាច​ធាត់​នោះឡើយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1sHxHBu681bMM5RcScRZ-X56iYbHy5WWDZm3LVAcTCD3vZUISKfPOM-_QgtnoYK9DtMvj-DyjFa9acL0uR2MPCHLtHsxolAC8IgJzpDyogquhYD2nCgO1VpkdyBWqNsHcvvaucDiwRC_Bx0qBqcPsQ-Cq7ULXGvsBWe9LfsdNnFSgPYtgB1n1_sLo5A/s1140/20b6a1e3cfd69121ed6ed03c1684855c8bc71614.jpg

  • គ្រាប់អាល់ម៉ុន

គ្រាប់អាល់ម៉ុន គឺជាគ្រាប់ធញ្ញជាតិមួយប្រភេទ ដែលមានជាតិកាបូអ៊ីដ្រាតទាប សម្បូរទៅដោយប្រូតេអ៊ីន និងជាតិសរសៃ ដូច្នេះហើយពួកវាគឺស័ក្តិសមបំផុតសម្រាប់អ្នកតមអាហារ។ ដោយការទទួលទានគ្រាប់អាល់ម៉ុនជាប្រចាំ មិនត្រឹមតែជួយបង្កើនការឆ្អែតបានយូរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយទប់ស្កាត់ការឃ្លានអាហារ និងជួយឲ្យស្រកទម្ងន់បានយ៉ាងឆាប់រហ័សថែមទៀតផង។

យ៉ាងណាមិញបើយោងទៅតាមការ​ស្រាវជ្រាវ​បានបង្ហាញ​ថា ការ​ទទួល​ទាន​គ្រាប់​អាល់ម៉ុង ៤៣ ក្រាម​ជា​រៀង​រាល់​ថ្ងៃ​វានឹងជួយ​កាត់​បន្ថយ​ការ​ឃ្លាន​បាន​ច្រើន។ លើសពីនេះ គ្រាប់អាល់ម៉ុនក៏មានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដែលពិបាករំលាយ ដែលធ្វើឲ្យរាងកាយបង្កើនការរំលាយអាហារដើម្បីដំណើរការ  ជួយដុតបំផ្លាញជាតិខ្លាញ់លើសឲ្យដំណើរការទៅដោយរលូនជាងមុន និងជួយឱ្យអ្នកទទួលបានរាងស្គមយ៉ាងឆាប់រហ័សផងដែរ។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ វីតាមីន E ដែលមានក្នុង​គ្រាប់​អាល់ម៉ុន​ក៏​ជួយ​ស្បែក​ស្ត្រី​តឹងណែន និង​ភ្លឺរលោង​ជាង​មុនផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcNFZXWM79p70NtlQVAHG5luJ47WQzQVzy9KLiD3xoirkoPxDlFMTBfJgoQx83kmDXPcn3spTE1LeO-rVa5wRUWKGc2cmSzpdcIhyWmJ7Kv994nQFOKqqJg5WrO88ZaIHqkSAEWyjeYLC1csqtNI58STnkeiGFNSU0rkoYXK0YwnEmy-SWOhS7kVi94A/s1200/photo_2022-09-19_11-18-40.jpg