មនុស្សជាច្រើនយល់ថា ការទទួលទានទឹកក្រូចឆ្មាបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយ មិនតែប៉ុណ្ណោះវាក៏ជួយឲ្យទទួលបានរាងស្អាត និងក្បាលពោះរាបស្មើផងដែរ ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ វាក៏បានផ្ដល់នូវផលមិនល្អ ចំពោះសុខភាពរាងកាយអ្នកជាច្រើនផងដែរ ប្រសិនជាអ្នកទទួលទានវាមិនបានត្រឹមត្រូវ ។Does Lemon Water Cause Weight Loss | SELF ខាងក្រោមនេះគឺរឿងទាំង២យ៉ាង ដែលអ្នកមិនគួរធ្វើពេលទទួលទានទឹកក្រូចឆ្មា បើមិនចង់ប៉ះពាល់ដល់សុខភាព ៖
– បន្ថែមស្ករច្រើនពេក
ដោយសារតែទឹកក្រូចឆ្មាមានរសជាតិជូរ ដូច្នេះជាទើបហេតុធ្វើឲ្យមនុស្សជាច្រើនធ្វើការបន្ថែមស្ករក្នុងបរិមាណច្រើននៅក្នុងវាដើម្បីកាត់បន្ថយជាតិជូរ ។ ប៉ុន្តែពួកគេមិនបានដឹងទេថា ការបន្ថែមនូវជាតិស្ករទាំងនោះគឺប្រៀបដូចជាបន្ថែមនូវជាតិកាឡូរីចូលទៅក្នុងខ្លួនយ៉ាងដូច្នេះដែរ ។ ជាងនេះទៅទៀត ការបន្ថែមនូវជាតិស្ករច្រើនចូលទៅក្នុងទឹកក្រូចឆ្មាទាំងអស់នោះ ក៏បានធ្វើឲ្យមានការកើនឡើងនូវជាតិស្ករក្នុងរាងកាយ ជាហេតុធ្វើឲ្យធ្វើឲ្យលំពែងឆ្លើយតបដោយការបញ្ចេញអាំងស៊ុយលីន ដែលប្រែក្លាយជាតិស្ករក្នុងឈាមទៅជាថាមពលភ្លាមៗ ហើយរក្សាទុកវានៅក្នុងសាច់ដុំកោសិកាខ្លាញ់និងថ្លើមសម្រាប់ប្រើប្រាស់នៅពេលក្រោយ ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ធ្វើឲ្យកើតមាននូវភាពធន់នឹងអាំងស៊ុយលីន និងជំងឺទឹកនោមផ្អែមប្រភេទទី២ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យធាត់ និងកើតជំងឺបេះដូងទៀតទៀតផង ។Cucumber Ginger Lemon Water | Foodaciously– ផឹកទឹកក្រូចឆ្មាអំឡុងពេលឃ្លានអាហារ
ការទទួលទានទឹកក្រូចឆ្មាអំឡុងពេលពោះទទេ មិនមែនជារឿងដែរត្រឹមត្រូវចំពោះសុខភាពនោះទេ ព្រោះនៅពេលដែរអ្នកផឹកទឹកក្រូចឆ្មាចូលទៅនោះ វានឹងជម្រុញឲ្យស្រទាប់ក្រពះរបស់បញ្ចេញនូវអាស៊ីតជាច្រើន ដែលអាចបង្កឲ្យអ្នកកើតមាននូវអាការៈឈឺក្រពោះក៏ចូចជាច្រាលអាស៊ីតក្រពះបានយ៉ាងងាយ។ ជាមួយគ្នានេះប្រសិនបើអ្នកកំពុងតែមានជំងឺក្រពះស្រាប់ផងដែរនោះ វាក៏កាន់តែងាយបំផ្លាញក្រពះរបស់អ្នក ដែលអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការរំលាយអាហារ និងបណ្ដាលឲ្យក្រហាយទ្រូងជាដើម៕11 Benefits of Drinking Lemon Water (And How to Drink It for Health) -  Lifehack