មនុស្សស្រីគ្រប់រូប តែងតែមានក្ដីស្រមៃចង់ទទួលបានរូបសម្រស់ស្រស់ស្អាត ហើយជាមួយគ្នានេះការមានរាងស្វែលនិងក្បាលពោះរាបស្មើក៏ជាក្ដីស្រមៃមួយរបស់នារីគ្រប់រូបដែលប្រាថ្នាចង់បានផងដែរ ។
ថ្ងៃនេះKBNយើង បានលើកយកនូវរបបអាហារមួយចំនួនដែលស្រ្ដីគ្រប់រូបត្រូវចៀសវាង ប្រសិនជាចង់ទទួលបានរាងស្វែល និងក្បាលពោះរាបស្មើ ៖
1. អាហាររហ័ស (Fast Food)
ជាការពិតណាស់អាហាររហ័សគឺពិតជាមានរសជាតិឆ្ងាញ់ និងងាយស្រួលក្នុងការបរិភោគ ព្រមទាំងចំណេញពេលវេលាថែមទៀតផង ។ប៉ុន្តែមានមនុស្សច្រើនណាស់ដែលមើលរំលងពីគុណវិបត្តិនៃអាហារទាំងនេះចំពោះសុខភាព ដោយអាហារប្រភេទនេះ ពោរពេញទៅដោយខ្លាញ់ឆ្អែត និងមានជាតិអំបិលខ្ពស់ ផងដែរ ។ ជាមួយគ្នានេះ បើយយោងទៅតាមឯកសារយោងរបស់សាលាHarvard TH Chan បានបង្ហាញឲ្យដឹងថា ការទទួលទានអាហាររហ័សញឹកញាប់ វានឹងធ្វើឲ្យអ្នកងាយឡើងទម្ងន់យ៉ាងឆាប់រហ័ស ព្រមទាំងបង្កើនបរិមាណខ្លាញ់ triglyceride ដែលធ្វើឲ្យអ្នកដុះក្បាលពោះដោយមិនដឹងខ្លួនផងដែរ ។Burger fast food Vectors & Illustrations for Free Download | Freepik2. សាច់កែច្នៃ
សាច់កែច្នៃ ដូចជា ហត់ដក សាច់ក្រក និងប្រហិត សុទ្ធសឹងតែជាអាហារដែលមានឥទ្ធិពលអាក្រក់មកលើរាងកាយ។ ជាពិសេសសម្រាប់ស្រ្ដីដែលចង់បានរាងស្វែលនិងក្បាលពោះរាបស្មើគួរតែចៀសវាង។Why nitrates and nitrites in processed meats are harmful – but those in  vegetables aren't
3. គ្រឿងស្រវឹង
គ្រឿងស្រវឹង ឬភេសជ្ជៈដែលមានជាតិអាកុល ត្រូវបានគេដឹងថាផ្ដល់នូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាព ជាពិសេសសម្រាប់អ្នកដែលថែរក្សារាងគួរតែចៀសវាង ព្រោះវាបណ្ដាលឲ្យកើតមានការដុះខ្លាញ់ក្បាលពោះបានយ៉ាងងាយ ។Alcohol: what is it? - MyDr.com.au 4. ភេសជ្ជៈផ្អែម
ភេសជ្ជៈផ្អែមដែលមានដូចជា ទឹកក្រូច ទឹកផ្លែឈើ ឬតែទឹកដោះគោជាដើម សុទ្ធសឹងតែជាភេសជ្ជៈដែលមានជាតិកាឡូរីខ្ពស់ ព្រមទាំងងាយធ្វើឲ្យធាត់។ ជាមួយគ្នានេះបើយោងទៅតាមការស្រាវជ្រាវដែលបានចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ2014 របស់ទស្សនាវដ្ដី American Journal of Clinical Nutrition បានបង្ហាញឲ្យដឹងថា ការទទួលទានភេសជ្ជៈផ្អែមទាំងអស់នេះ មិនត្រឹមតែធ្វើឲ្យឡើងទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្ដាលឲ្យអ្នកទទួលទានដុះក្បាលពោះផងដែរ ។Man Takes Sweet Drinks 'Like Water', His Blood Sugar Level Hits 20 Times  The Norm & He Diesសរុបមក ប្រសិនជាអ្នកចង់ទទួលបានរាងស្អាត ក្បាលពោះរាបស្មើនិងសុខភាពល្អ អ្នកគួរតែចៀសវាងនូវការទទួលទានអាហារដែលបានរៀបរាប់ខាងលើនេះ ឬកាត់បន្ថយការទទួលទានឲ្យបានតិចបំផុតតាមដែរអាចធ្វើទៅបាន៕