កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យអភិវឌ្ឍន៍អាកាសយានដ្ឋានខេត្តមណ្ឌលគិរីឡើងវិញ ទៅជាអាកាសយានដ្ឋានតំបន់ ហើយអាចហោះហើរជាអន្ដរជាតិបាន និងបានផ្ដល់សិទ្ធិជូនក្រុមហ៊ុនចិន ជាអ្នកទទួលម៉ៅការសាងសង់។ ប៉ុន្ដែគម្រោងសាងសង់អាកាសយានដ្ឋាននេះ ត្រូវបានជាប់គាំង មិនទាន់ដំណើរការឡើយ ក្រោយក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់ក្ស័យធន ដោយសារតែការផ្ទុះរីករាលដាលជំងឺកូវីដ១៩។

លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានអះអាងថា រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានខេត្តមណ្ឌលគិរី គឺនៅទំនេរនៅឡើយមិនទាន់ដំណើរការនោះទេ។មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ ព្រលានយន្តហោះភ្នំពេញថ្មី  សាងសង់សម្រេចបានជាង ៣០%ហើយ តែជំងឺកូវីដ១៩ បានពន្យឺតល្បឿនបន្តិច (Video inside)

លោកបានថ្លែងថា “ដោយសារវិបត្តិកូវីដ១៩នេះ ធ្វើឲ្យមានផលប៉ះពាល់ដល់ក្រុមហ៊ុន ដែលបានទទួលសិទ្ធិ គឺក្រុមហ៊ុនចិនទទួលការខាតបង់យ៉ាងច្រើន ហើយគាត់បានជម្រាបជូនមកវិញថា គាត់ពុំមានលទ្ធភាពបន្ដនេះ ការវិនិយោគទៀតនោះទេ”។

បើតាមលោក ស៉ីន ចាន់សិរីវុត្ថា ដោយសារគម្រោងសាងសង់នេះ ទាក់ទងជាមួយគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍កម្រិតជាតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានស្នើសុំគោលការណ៍៣ចំណុច ទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយក្រុមហ៊ុនទទួលបាន ស.ជ.ណ អភិវឌ្ឍន៍នេះមិនមានលទ្ធភាពដើម្បីបន្ដការងាររបស់ខ្លួន ក្នុងនោះរួមមាន៖

  1. ពិនិត្យលទ្ធភាពក្នុងការយកថវិការដ្ឋ ដើម្បីប្រើប្រាស់លើដំណើរការសាងសង់នេះ
  2.  ពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ថវិកាកម្ចីសម្បទាន ពីធនាគារពិភពលោក ឬធនាគារអភិវឌ្ឍន៍អាស៉ី
  3.  ស្វែងរកដៃគូឯកជនផ្សេងទៀត ដើម្បីសិក្សាលទ្ធភាពសាងសង់។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុន China Power ទទួលការសាងសង់ គម្រោងអភិវឌ្ឍអាកាសយានដ្ឋាន នៅខេត្តមណ្ឌលគិរី។ ព្រលានយន្ដហោះខេត្តមណ្ឌលគីរី គ្រោងសាងសង់លើផ្ទៃដី៣០០ហិកតា មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ តាមការប៉ាន់ស្ថានអាចនឹងប្រើថវិកាវិនិយោគប្រមាណ ជាង៨០លានដុល្លារ៕អាកាសយានដ្ឋានខេត្តមណ្ឌលគិរី គ្រោងចំណាយទុនវិនិយោគប្រមាណ ១០០លានដុល្លារ –  ខ្មែរប៉ុស្ដិ៍