ព្រឹកថ្ងៃសុក្រ ៦ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ និងលោកជំទាវ សៅ សុគន្ធារី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុយ ភារក្ស ឯកឧត្តម វន សុវណ្ណារី ឯកឧត្តម ងី ឡាយមិថុនា ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ តាមដាន វឌ្ឍនៈភាពការងាររបស់គណៈកម្មាធិការគណបក្សសង្កាត់អូរឬស្សី និងសង្កាត់រការកណ្តាល និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងក្រចេះ គណៈកម្មាធិការគណបក្សក្រុងក្រចេះ ក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ ក្រុមការងារថ្នាក់ក្រុងចុះជួយសង្កាត់ គណៈកម្មាធិការគណបក្សសង្កាត់ សរុបចំនួន ៩៨នាក់ នៅស្នាក់ការគណបក្សខេត្តសង្កាត់អូឬស្សី ក្រុងក្រចេះ ។

ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន មានប្រសាស៍ណែនាំដល់ក្រុមការងារដោយគូសបញ្ចាក់ថាការងារចំពោះមុខគ :

១- បន្តយកចិត្តទុកដាក់ ប្រមូលកម្លាំងសរុបដោះស្រាយអោយបានជាអតិមរមា នូវសំណូមពររបស់ប្រជាពលរដ្ឋ ដែលទទួលបានតាមរយៈវេទិការសាធារណៈនាពេលកន្លងមក ពិសេសកែលម្អភាពអសកម្មមួយចំនួននាពេលកន្លងមក។

២- បន្តខិតខំផ្សព្វផ្សាយ និងជំរុញអោយប្រជាពលរដ្ឋក្នុងមូលដ្ឋាន អោយទទួលចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ (ដូសជំរុញ) ដោយបានគ្រប់គ្នា ព្រោះស្ថានភាពនៃការរាលដាលជំងឺកូវីដ ១៩ នៅតែបន្ត និងគំរាមកំហែងដល់សុខភាពប្រជាជន។

៣- បន្តចុះស្រង់ស្ថិតិ និងជំរុញអោយប្រជាពលរដ្ឋមិនទាន់មានឈ្មោះបោះឆ្នោត និងអ្នកគ្រប់អាយុបោះឆ្នោត អោយទៅចុះឈ្មោះ នៅតាមសាលាសង្កាត់រៀងៗខ្លួន ក្នុងពេលយុទ្ធនាការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃ ទី ២០ ខែ តុលា ឆ្នាំ ២០២២ នេះតទៅ។

៤- ណែនាំអោយក្រុមប្រឹក្សាសង្កាត់ទាំងអស់ ដែលទេីបជាប់ឆ្នោតថ្មីៗ សហការ សាមគ្គីគ្នា ទោះជាមកពីគណបក្សណាក៏ដោយ សំដៅរួមគ្នាបម្រេីប្រជាពលរដ្ឋអោយអស់លទ្ធភាព តាមរយៈ ការប្រេីប្រាស់កញ្ចប់ថវិកាអភិវឌ្ឍសង្កាត់ អោយមានតម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ ជាមួយគ្នានេះ ត្រូវពង្រឹងរបៀបរបបការងារនៅសាលាសង្កាត់ និនិងច្រកចេញចូលតែមួយរបស់សង្កត់ដេីម្បីប្រជាពលរដ្ឋងាយស្រួលទទួលយកសេវាបានឆាប់រហ័ស។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzW3TVwHjKVYdMQws7EwbteB-6j8Opuh16WOGixXot-eaowReU2Vt0BITJC9ceH-meuQzqUDw_KHDpfkpq-IJCxIx1hF5rz8nIGY4FcDQGUf7mJRcSnC5MUhLlduSZI78F1yIBr-AuikwB-ojF8T38nce1lG-jxFLAKZiFpbVlB1MAF4mWAssNcz28/s1280/photo_2022-09-16_14-14-22%20(2).jpg៥- ដេីម្បីបន្តដណ្តេីមប្រៀបឈ្នះជូនគ ណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រេីសតាំងអ្នកតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខនេះ មន្ត្រីមូលដ្ឋានទាំងអស់ ត្រូវខិតខំរួមគ្នាជាធ្លុងមួយ អនុវត្តអោយបានម៉ត់ចត់នូវសេចក្តីសម្រេចរបស់គណៈកម្មមាធិការកណ្តាលគណបក្ស ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ដោយត្រូវធ្វេីអំពេីល្អជាមួយប្រជាពលរដ្ឋ ចុះជាប់ជាសកម្មដល់តាមខ្នងផ្ទះប្រជាពលរដ្ឋ និងសមាជិកគណបក្ស ដោះស្រាយរាល់សំណូមពរចាំបាច់ នានា ជៀសវាងការថ្នាំងថ្នាក់មកលេីការដឹកនាំរបស់គណបក្ស។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP6W0gS2S-0m7GQICdANys8jUm62XnqMVMGHKMXQHKRQFReLzXsNFt6KWetuOiaqLdEeUO4XiOzIcrw0tbMxrGBUvygTELPkjGi6_-tJjZjKO0r4yhF2js40kljhS-qmQ6q4DIiHenX6LioKl6OQBLfqkP5QDu3vw0Sxyr-MUCkc1CkSv_w3wKGR_Y/s1280/photo_2022-09-16_14-14-23%20(2).jpgជាមួយគ្នានេះដែរ ឆ្លៀតក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឯឧ បានពាំនាំយកមកនូវជាមួយអំណោយជាគ្រឿងបរិភោគ របស់ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយក្រុងក្រចេះ សម្រាប់ទុកចែកជូនដល់សមាជិកបក្ស ជាចាស់ជរា ចំនួន ១០០គ្រួសារ រួមមាន អង្ករ ២៥គីឡូក្រាម ត្រីខ១យួរ ទឹកត្រី១យួរ និងមីកញ្ចប់ ១កេស និងថវិកាមួយចំនួនទៀត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBDLJ29Ys63tl1Mv09dqOdxN-jGVwWdxZfpaqJf0XZ2U3nd735xhO9I7q8w_-7BddYXyi3DQ-gD-68tWmYcLpOt1bGsXzgFh16Zx94-9r6NQYJe2oSZduQLP2RQ4ejxO7QlJXcEiFEdGN1FLoFvRKZwms-PNZs_RPhBzSKTJvrB_ag04til38Z_cHg/s1280/photo_2022-09-16_14-14-43.jpg