ជាធម្មតាតាមវេជ្ជសាស្រ្ដ បានបង្ហាញប្រាប់ឲ្យដឹងថា ជាទូទៅរាងកាយរបស់មនុស្សពេញវ័យត្រូវការការសម្រាកគ្រប់គ្រាន់​គឺចន្លោះពី 7-8 ម៉ោងក្នុងមួយថ្ងៃ។ ដោយឡែកចំពោះ ទារក និងកុមារទើបចេះដើរតេះតះត្រូវការការគេងចន្លោះពី 12 ទៅ 18 ម៉ោងក្នុងមួយថ្ងៃ។ សម្រាប់ក្មេងដែលមានអាយុចាប់ពី2ខួបឡើងទៅ  ត្រូវការគេងចន្លោះពី 11 ទៅ 14 ម៉ោង។ កុមារអាយុចាប់ពី 14 ទៅ 17 ឆ្នាំត្រូវការការគេងចន្លោះពី 8 ទៅ 10 ម៉ោង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN-A97IeCTxVGPFrsWbwRtZVzYyvbx-2e9ci4-GBCb872J1afwBoPT2swbSqzpBziDo8GSTss13vXBLNqqOZUkK8FhC32qc_kj6bHUCc8kMbk_1QPX2WBPnhOVzsvCptYk0ezuf6JW6-txv06Ut89GVMf_Si-dQmLjEp3ppFq3k0_AJ478fRUx3aDPZw/s2105/Four_Happiness_Practices_That_Help_You_Sleep_Better.jpg

ដោយឡែក បើយោងទៅតាមការសិក្សាឆ្នាំ 2018 ដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Nature and Science of Sleep បានរកឃើញថា មិនមានព័ត៌មានច្បាស់លាស់ណាមួយដែលកំណត់អំពីរយៈពេលគេងច្រើន ឬតិច ល្អចំពោះសុខភាពរាងកាយនោះទេ តែផ្ទុយទៅវិញគឺវាអាស្រ័យលើអារម្មណ៍របស់មនុស្សទៅវិញទេ ។
យ៉ាងណាមិញ បើយោងទៅតាម វេជ្ជបណ្ឌិត J. Rodriguez មកពីមជ្ឈមណ្ឌល Sleep នៅ NYU Langone Health ក្នុងទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បាននិយាយថា៖  មនុស្សដែលមានទំនោរចង់គេងច្រើនជាងធម្មតា អាចមានស្ថានភាពសុខភាពមិនល្អប៉ុន្មាននោះទេ។  ដោយលោកវេជ្ជបណ្ឌិត Rodriguez បាននិយាយថា ផ្ទុយទៅវិញ ចំពោះមនុស្សដែលមានសុខភាពល្អ ភាគច្រើនត្រូវការការគេងត្រឹមតែ 5 ឬ 6 ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggW44iRvIHUnUA0Zr0bJsCrWgVi3dHA4qW4cYqt5hRS5DRW7oYgcy6pGr4h4GXa3vp3ON1OgYI0mbdwdqhDySewpEkCWlik6scP72_q-aLo2MgqMaYkA9XkfXUu2kLdfLkVaUjTuEUK9DcdomyPu8IEhBUpOSwIRi5p_tyhT6Vqe-I5TaCJGcWDXK90g/s2000/20160830071225-sleep.jpeg

លើសពីនេះទៅទៀត ចំពោះមនុស្សដែលមាន IQ ខ្ពស់ គឺត្រូវបានគេរកឃើញថា ពួកគេមានវេលាក្នុងការគេងតិចតួចបំផុត  ប៉ុន្តែភាគច្រើនពួកគេមានសុខភាពល្អ ហើយខួរក្បាលនៅតែដំណើរការបានល្អ។ ប៉ុន្តែក្នុងន័យនេះ មិនមែនមានន័យថា អ្នកត្រូវបង្ខំខ្លួនឯងឱ្យគេងតិចនោះទេ  ព្រោះថាការគេងមិនបានគ្រប់គ្រាន់ វានឹងធ្វើឲ្យមានការកាត់បន្ថយផលិតភាព សមត្ថភាពខួរក្បាលរបស់អ្នក ព្រមទាំងបណ្ដាលឲ្យសុខភាពចុះខ្សោយថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF563Dfq8Fhu1fWx4oKRFZYg_UG5dsoTMxzuYP0wld8FoDD1Eroi3t8-95dq7dwH9JT58_zlSARfnEYT3sdj5KlMzY9XQsGtF3P_CieQzTDGFscUyTW3xIDCbvgjFUHJ7NrXwEayxx5dfEB2xPT23sv_xZP-Fsskjoc3S47vtkch47eV_1foftUyhFBA/s1440/good-sleep.jpg

មិនតែប៉ុណ្ណោះប្រសិនបើអ្នកធ្វើសកម្មភាពទាំងអស់នេះក្នុងរយៈពេលយូរ  វាក៏អាចបំផ្លាញបេះដូងរបស់អ្នក ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរំលាយអាហារ និងទម្ងន់របស់អ្នក ធ្វើឱ្យស្បែករបស់អ្នកកាន់តែអាក្រក់ និងធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយជាដើម ។