សព្វថ្ងៃនេះមានមនុស្សជាច្រើនកំពុងតែជួបប្រទះជាមួយបញ្ហានៃការឡើងទម្ងន់ ។ ប៉ុន្តែមនុស្សតិចណាស់ដែលបានដឹងអំពីផលប៉ះពាល់នៃការសម្រកទម្ងន់មិនបានត្រឹមត្រូវ ដោយស្រ្ដីជាច្រើនជ្រើសរើសវិធីសាស្រ្ដបង្អត់អាហារ ដើម្បីអាចស្រកទម្ងន់បានយ៉ាងឆាប់រហ័ស តាមដែលពួកគេចង់បាន។ ទោះជាយ៉ាងណាក៏ដោយ ក៏ធ្វើបែបនេះវាពិតជាមានផលប៉ះពាល់ចំពោះសុខភាពជាច្រើន ដោយការរំលងការញ៉ាំអាហារបែបនេះ វាពិតជាអាចជួយឱ្យអ្នកស្រកទម្ងន់បានលឿនក៏ពិតមែន ប៉ុន្តែវាផ្ដល់នូវផលអាក្រក់ចំពោះសុខភាព ដូចជាធ្វើឱ្យបាត់បង់សាច់ដុំ ធ្វើឱ្យរាងកាយចុះខ្សោយ និងធ្វើឱ្យអ្នកអស់កម្លាំងបានយ៉ាងងាយ ។ មិនត្រឹមតែប៉ុណ្ណោះ ការសម្រកទម្ងន់ដោយការបង្អត់អាហារ ក៏ធ្វើឱ្យសុខភាពរបស់អ្នកប្រឈមនឹងហានិភ័យរាប់មិនអស់ផ្សេងទៀតផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYRpAbPU8t5UOJvtrYqOXx8EY8tfDcYCaTzhGyGbvkyx__JuMKfbdW3Z1Zk40PYgC732geTVeXzDTscryrzTMx2wmqh5adJsBpDhUiom4MhNLQsNtM50dcyou2CUOftrW37ofqRFY0qUDkUKS3S4NslhBjFH2Ps7lrVCKe8uo2y3YwyRg1IjVuynvKaQ/s1240/2019-03-20_lif_48856095_I2.jpg

ខាងក្រោមនេះគឺជាគុណវិបត្តិមួយចំនួននៃការតបអាហារ ជាពិសេសនោះគឺកាត់បន្ថយគុណភាពក្នុងការស្រកទម្ងន់ ៖

  • រដូវមកមិនទៀងទាត់

នៅពេលដែលស្ត្រីព្យាយាមសម្រកទម្ងន់យ៉ាងឆាប់រហ័សដោយទទួលទានអាហារតិចតួចបំផុត ឬគ្រាន់តែផ្តោតលើផ្លែឈើ និងបន្លែពេញមួយថ្ងៃ ។ នោះវាអាចនឹងបង្កឱ្យកើតមានអតុល្យភាពអ័រម៉ូន និងប៉ះពាល់សុខភាពយ៉ាងងាយ ជាពិសេសគឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វដ្តរដូវរបស់ស្រ្ដី។ បន្ថែមពីនេះវាក៏​អាចបង្កឲ្យ​មាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ក្នុងការ​កាត់

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHQIpGrchWlc4EP5mJkKiGJ7Bab2g7GfkuANemNb05mSzZrz2Nh2IVFOV_Uz7i3ykn38P1hvbb7ASwmKfdPqxkVQuxPA2tQDrquA6OY0_mNoGFTgPSAbQikszhNFirMNE888UuHYLnm5EonE9Dcq-STEoX2BpMPs95klk5I8K_X78AQ6ASiTGtP-cy2A/s960/960x0%20(1).jpg

  • ទល់លាមក

បើយោងទៅតាមការស្ទង់មតិ និងការសិក្សាជាច្រើនឆ្នាំកន្លងមកនេះ បានបង្ហាញថា អ្នកដែលតមអាហារដើម្បីសម្រកទម្ងន់លឿន តែងតែជួបប្រទះការមិនរំលាយអាហារ និងទល់លាមក។ ដោយបញ្ហាទាំងនេះបង្កឡើងដោយសារតែរាងកាយមិនទទួលបានជាតិសរសៃគ្រប់គ្រាន់ ទើបជាហេតុនាំឱ្យទល់លាមកបែបនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYCr3fBZP1U0dkY7cVfUnnJ3_zyLomAPzgDGtQTNNajsMopRFLoCejurbmDQUjMStjALrhIYelsjTz8JHnre_x2OBJbvppj3PYK1ROao-jP1Q8W0t8Cog4U82IqeZsG7gWJa8bKVoqh16IuGQhyIkbK-aCD7lkGYcs1QJX9ShzmddGsaMEv5sn46L8Jg/s2500/_forget-about-constipation-100-natural-recipe-featured.jpg

  • អតុល្យភាពអេឡិចត្រូលីត

អតុល្យភាពអេឡិចត្រូលីត គឺជាស្ថានភាពមួយដែលកម្រិតអេឡិចត្រូលីតក្នុងឈាមខ្ពស់ពេក ឬទាបពេក ជាហេតុដែលបណ្តាលឱ្យអតុល្យភាព និងគ្រោះថ្នាក់ដល់សុខភាព ដែលអាចឈានទៅដល់ការបាត់បង់ជីវិតថែមទៀតផង ។ ដោយនៅពេលដែលមនុស្សព្យាយាមឈប់ទទួលទានអាហារដើម្បីសម្រកទម្ងន់ រាងកាយនឹងមិនអាចទទួលបាន ឬទទួលបានសារធាតុរ៉ែចាំបាច់តិចតួចបំផុតដូចជា សូដ្យូម គ្លុយកូស ប៉ូតាស្យូម កាល់ស្យូម ជាតិដែក ជាដើម ។  ដែលនាំឱ្យអតុល្យភាពអេឡិចត្រូលីត ព្រមទាំងបណ្តាលឱ្យក្អួត ក្តៅខ្លួន រាគ… ជាដើម ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHxR4YJpcfKTIYgOgSjABLNmYWi7Xmenx607sSAboPr2YZr4zjXziFftfTeMB9xy5G3krLRGjgmwXFm82DKyHNK_C_DWz_IZqpJKB8MVTKQRWvB7Q8KhsCpY1ZmHW1cT38-NMwWVrJioCfRXznnWx4kfmddqN8L9YxLve35BLnhMU1JrV3i0RKqaSSlA/s870/2-29.jpg

  • គ្រួសក្នុងថង់ទឹកប្រមាត់

ហានិភ័យសុខភាពមួយទៀតដែលមិននឹកស្មានដល់នៃការបង្អត់អាហារដើម្បីសម្រកទម្ងន់នោះ គឺការវិវត្តនៃគ្រួសក្នុងថង់ទឹកប្រមាត់។ ដែរជាធម្មតា គ្រួសក្នុងថង់ទឹកប្រមាត់នេះមានការទាក់ទងតែជាមួយមនុស្សដែលធាត់ ឬលើសទម្ងន់ប៉ុណ្ណោះ។ ប៉ុន្តែក្នុងករណីខ្លះ ប្រសិនបើមនុស្សអនុវត្តន៍នូវវិធីសម្រកទម្ងន់ដែលមិនល្អ ដូចជាការតមអាហារខ្លាំង ឬការធ្វើលំហាត់ប្រាណខ្លាំងពេក វាក៏ជាហេតុនាំឱ្យទឹកប្រមាត់មិនត្រូវបានយកចេញពីរាងកាយបានត្រឹមត្រូវ។ ដែលជាហេតុបណ្តាលឱ្យទឹកប្រមាត់នៅក្នុងថ្លើមរឹង និងបង្កើតជាសំណល់ដូចជាដុំថ្មនៅក្នុងថង់ទឹកប្រមាត់ ផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDjSDguDiv8oMgs54NxRhaRbF0LsTWOZHj6pxhHRUSWLQvWiXUbTKuoiUiGnZVJnAxk8rF2JTlfLeUyqv8Ijv2c3ut2WkJRj432zFx8o3wkMt7BHnN1lpte2cVXrEqNIeBClh4GK8qae-Nqz1td12fQ7V2fVA--TkXwAECNdyVMqEAA_u3KUn5Wf2A1w/s800/ca12d428e72d4f26cc8adfb4354170f8.png