បន្ទាប់ពីករណីលោកគ្រូនាយកសាលាម្នាក់វា.យសិស្សស្រីព្រោះរឿងសរសេរអក្សរលើអាវរៀនស្រាប់តែបានក្លាយជាប្រធានបទយកមកជជែកវែកញែកយ៉ាងច្រើន ដែលមានគំនិតខុសៗគ្នា។ ក្នុងនោះក៏មានផេកមួយ ឈ្មោះថា ” Vart Van” បានចេញមកការពារនូវសកម្មភាពរបស់សិស្សសាលាដែលបានសរសេរអក្សរពេញលើអាវថាវាគ្រាន់តែជាកម្មភាពបង្ហាញពីអានុស្សាវរីយ៍ និងជាសិទ្ធរបស់សិស្សតែប៉ុណ្ណោះ។ ប៉ុន្តែបានធ្វើឱ្យមហាជនជាច្រើនក៏បានធ្វើការរិះគន់ជាខ្លាំងអំពីការលើកឡើងមួយនេះ។

ដោយផេកនេះបានសម្ដែងនូវការយល់ឃើញថា ” ប្រទេសគ្រប់អាសុីខ្លះ ហើយប៉ែក មិចស៊ីកូ អឺរុប រឺឥណ្ឌាអី គេធ្វើគ្រាន់ជាការគូសបន្ទាប់ពីរៀនចប់ រឺជាMemories សម្រាប់ខ្លួនឯង បើគិតសព្វៗទៅ កម្ពុជាមិនងាយមានការអភិវឌ្ឈន៍ ព្រោះនៅតែមានផ្នត់គំនិតមិនអន្តរជាតិ ហើយប្រកាន់គ្រប់ចំណុចគ្រប់រឿងពេក។ ធ្វើអោយប្រទេសយើងនៅតែដើរមិនទាន់គេឡឿយ។ គ្រាន់គូអាវ ដែលអាវទាំងនោះពេលរៀនចប់ត្រូវទុកចោលដដែរ បើត្រឹមគូប៉ុណ្ណឹងគិតថារឿងមិនល្អដែរ. ដូចលើសពេក ព្រោះ

១: អាវរបស់បុគ្គលម្នាក់ សិទ្ធិរបស់គេ

២. ជាMemories (why are you bothering with other’s memories?)

៣. ត្រឹមជាការគូ រឺស៊ីញេ្ញរ មិនមានរូបរឺពាក្យអាក្រក់ទាំងអស់ណា? (កុំទើសទាល់ព្យាយាមយករូបដែលគេសរសេរមិនល្អមកបង្ហាញ ទាំងដែលការសរសេរល្អៗជាច្រើន មិនលើកឡើងបង្ហាញសោះ

៤.ការវាយតម្លៃនរណាម្នាក់តែសម្បកក្រៅដោយសកម្មភាពគ្រាន់តែគេធ្វើរឿងដែលជាអនុសាវរីយ៍ រឺការនឹករលឹករបស់គេ តើត្រូវដែររឺទេ? មិនបានទៅប៉ះពាល់នរណាទេ តែផ្ទុយទៅវិញអ្នកដែលរិះគន់ពួកគាត់ ហើយក្មេងៗរឺសិស្សៗដែលធ្លាប់ធ្វើរឿងនេះ គឺនឹងប៉ះពាល់អារម្មណ៍ពួកគាត់ (តើអំពើរទាំង២មួយណា ដែលប៉ះពាល់ជាង ការគូអាវដោយភាពរីករាយ រឺការរិះគន់ពួកគាត់ទៅលើរឿងដែលមិនគួរនិយាយដែលធ្វើអោយប៉ះពាល់អារម្មណ៍ពួកគាត់?)

៥.ប្រទេសកម្ពុជាយើងនៅមានអ្នកចេះធ្វើចេះច្រើន ហើយអ្នកមិនចេះក៏ច្រើន ចឹងពីបាកនឹងពន្យល់រឺអោយមតិដែលសមស្របមួយ ណាមួយ (ពូកែតែស្ករផង) អ្នកល្អច្រើនគេចេះពិតគឺនឹងយល់

៦. មិនចេះមើលគេមើលឯង ប្រទេសគេមិនអី អីតែយើង ខុសគេរហូត ប្លែកឥតល្ហែរ

សរុបសេចក្ដីមក សិស្សទាំងអស់ (មនុស្ស) គ្រប់រូបមានចរិតលក្ខណះខុសៗគ្នា កុំវាតយម្លសគេត្រឹមតែរឿងប៉ុណ្ណឹងព្រោះសកម្មភាពទាំងនោះមិនបានសបង្ហាញថាពួកគាត់នឹងអ្វើរឿងមិនល្អ រឺជាមនុស្សមិនគម្រូឡើយ។ សំខាន់លើចរិតមនុស្សទេ តែល្អៗហើយ ទោះនាំគ្នាគូដល់លីអូក៏ល្អដែរ តែចរិតអន់ ទោះយកអាវខ្លួនឯទៅតម្កល់លើអឺង រឺបោកអ៊ុតអោយសភ្លឹក៏ចរិតមនុស្សមិនប្ដូរអោយបរិសុទ្ធដូចអាវនុងដែរ។

សមព្យាមគិតគំនិតដែលទូលំទូលាយ ហើយវែងឆ្ងាយ កុំគិតតែមួយជ្រុង ពោរពេញដោយភាពវិជ្ចមានអី។ គួរបង្ហាញបែបអប់រំកែតម្រូវទៅលើរឿងណាដែលសំខាន់ហើយជារឿងធំដុំ កុំចាប់កំហុសរឿងចឹងៗអី។ ខ្មាសអ្នកជិតខាងផងកុំខុសគេរហូតពេកអី ចេញពីបឹងមក ព្រោះប្រទេសយើងមានសមុទ្រតើ ចេញទៅលេងសមុទ្រ ទន្លេ រឺទឹកជ្រោះខ្លះទើបល្អ។

ខ្មែរដូចគ្នាសូមអរគុណដែលមានចិត្តចង់ស្ថាបនារក្មេងៗជំនាន់ក្រោយ តែសូមមើលដែរថារឿងដែលយើងបង្ហាញនោះតើជារឿងមានតែប្រទេសយើង រឺគ្របឭប្រទេសមាន? បើយើងមានគំនិតខុសពីប្រទេសគេពេក ចឹងមានន័យថាធនធាន ផ្នត់គំនិតយើងនៅមានកម្រិត រឺមិនទូលាយដូចគេ។ អរគុណ! មួួទៀតបើសិស្សគូរូបមិនល្អទើបខុស ហើយគួកែប្រែ តែការរិះគន់ពួកគាត់គួបែបស្ថាបនាទាំងអស់គ្នា។ ហើយការប្រាប់អោយពួកគាត់ល្អគឺខ្ញុំគាំទ្រ តែខ្ញុំនិយាយតែអ្នកដែលរិះគន់និយាយលើសៗ និងមិនបង្ហាញភាពវិជ្ចមានតែប៉ុណ្ណោះ។ ការគូជាចំណង់ចំណូលចិត្តមិនមែនវប្បធម៌ទេ ហើយក៏វាមិនអាក្រក់ដល់ថ្នាក់ទទួលយកមិនបានដែរ។

បញ្ចាក់ ត្រឹមជាបំណងល្អពីខ្ញុំដែលជាប្រជាជនក្មេងខ្មែរម្នាក់។ បើមិនស្រប ក៏មិនអីដែរតែក៏សូមប្រើភាសារល្អសម្រាប់ comment debate បាន។ អរគុណ (អធ្យាស្រ័យបើមានពាក្យខុសណាមួយ)”។

ទោះជាយ៉ាងណាមហាជនអ្នកលេងក្នុងបណ្ដាញសង្គមជាច្រើនក៏បានធ្វើការរិះគន់យ៉ាងចាស់ដៃពីការយល់ឃើញមួយនេះ ហើយក៏មានមហាជនមួយចំនួនទៀតក៏បានគាំទ្រពីការលើកឡើងនេះផងដែរ៕