ផ្ទៃមុខ គឺជាកន្លែងដ៏សំខាន់មួយនៃរាងរបស់មនុស្សគ្រប់គ្នា ជាពិសេសសម្រាប់សុភាពនារី ។ ប្រសិនបើផ្ទៃមុខរបស់អ្នកកើតមុននោះ វាគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលជាហេតុធ្វើឲ្យពួកគេស្វែងរកវិធីសាស្រ្ដក្នុងការបំបាត់វា ។ ហើយថ្ងៃនេះ KBN យើងនឹងធ្វើការបង្ហាញជូនប្រិយមិត្តទាំងអស់គ្នា អំពីភេសជ្ជៈសុខភាពមួយចំនួន ក៏ដូចជាជួយកាត់បន្ថយការកើតមុនផងដែរ ។ តោះ​មិត្ត​នារី​ដែល​មាន​បញ្ហា​មុន មិន​ថា​កើត​មុន​ពេញ​ផ្ទៃ​មុខ ឬ​តែ​ប៉ុន្មាន​គ្រាប់ អាចសាកល្បងជាមួយនឹង​​ភេសជ្ជៈ​ទាំងនេះដើម្បី បន្ថែមពីលើការកាត់បន្ថយបញ្ហាមុន កាត់បន្ថយការរលាក ព្រមទាំងជួយប្រឆាំងនឹងបាក់តេរីនៅក្នុងខ្លួនផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOKH__IYxFSefNcVNEvh2ew742W4ZGwEkHv5_37HE6H6KSgWFJSLLTAqZI9XIud6R42nWxJTvVT0xLDNjhICDUcW2JSxWkMfBcDp03YWp8G0mqBb4B0_s-64k19RcECAF0CmDc-6GhLLdsGee39IgY9h1G9yN-TgT-Kwlj31dsclKYM30hLz2erFhcnw/s1300/acne.jpg

ខាងក្រោមនេះគឺជាភេសជ្ជៈដែលជួយបំបាត់មុនយ៉ាងមានប្រសិទ្ធភាព ៖

–       តែបៃតង

តែបៃតង ត្រូវបានគេដឹងថាវាសម្បូរទៅដោយ epigallocatechin gallate ដែលជាសារធាតុជួយប្រឆាំងរ៉ាឌីកាល់សេរី ព្រមទាំងមានសមត្ថភាពការពារមិនអោយកើតមុន ។ ជាមួយគ្នានេះវាក៏ជួយកាត់បន្ថយការផលិតសារធាតុ sebum ដែលបណ្តាលអោយកើតមុនផងដែរ។

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcB8rR5J0Qopqty8l8OnAHxoxTPkrxh6bIley5K5sw0bDbVkf1CQuIZVpu8TYULFl6Ru6HDD78CEiDvQhGGYcGZBCXceN8emseWN_nWTdVX4SZZkjKLfR8W4m8c0o7e7sFJY2mtSG8Wk4_KCyN9GaJb5LPi-EYsdL29SzFVyjdlK1-FWSCySSDpMTBrQ/s700/6dc8a02aca2231d4af69fa006c29b445.jpg

–        ទឹកដោះគោរមៀត

ទឹកដោះគោរមៀត Turmeric milk ត្រូវបានគេស្គាល់ផងដែរថា ជាភេសជ្ជៈមួយប្រភេទដែលគេលាយប្រើរមៀតជាមួយទឹកដោះគោ ហើយវាមានគុណសម្បត្តិដ៏ច្រើនលើសលប់ចំពោះសុខភាព ។​ ដូចជាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងជួយប្រឆាំងនឹងការកើតមុនផងដែរ ដោយសារតែរមៀតគឺជាឱសថដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី  ប្រឆាំងនឹងការរលាក និងជួយប្រឆាំងនឹងផ្សិតដែលសាកសមបំផុតសម្រាប់ស្រ្ដីយកមកប្រើប្រាស់សម្រាប់ជំនួយដល់ស្បែក ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX7IRoj5QByOtxMYkrSF5eDzTtvnuc3ZXp-fxA3cdo0VQ6MxOm0hb-t2oZ4jmB08HhRHMEJWG7EwwxK0T1MnZpgyxtf0LN9f13o9hAGpd-kNlCcqi5dBvXrRUeYvMkDX4ILr5QJJHUn3ox9cM2xj380lqyuJ6-Z8xs6sf22o_O9MDkSYkOS6IsiE1geQ/s2560/GettyImages-1254503729-scaled.jpg

–       ទឹកដោះគោKefir

ទឹកដោះគោ Kefir ត្រូវបានគេស្គាល់ថា ជាទឹកដោះគោមួយប្រភេទដែលមានជាតិ fermented ប្រភេទដូចគ្នាជាមួយនឹងទឹកដោះគោជូរ ហើយសម្បូរទៅដោយសារធាតុ probiotics ដែលសារធាតុចិញ្ចឹមប្រភេទនេះមានសមត្ថភាពក្នុងការជួយប្រឆាំងនឹងបាក់តេរីមិនល្អ កាត់បន្ថយការរលាក ព្រមទាំងកាត់បន្ថយការកើតមុនដែលរលាកបានយ៉ាងល្អផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizfZsNmAmYBHmRi7y6mhWVDZtWbXISeN0NFCvWgfcT7D6gG_aZmfGqR5Wx57B-0ArNKt-hsPk5gBx5_vvLXc2soQYziPz1abfw2_FLqterNMJj6Pbpgtnd_7Lwv3IdPYIxXoYwQRaf15gkdHZDli1khzlrRG_X9u-1rC1Kj8gq9LrnOCKEOahHzjdKSw/s800/Make-the-Best-Blueberry-Kefir-at-Home.jpg