មេរោគ RSV ឬឈ្មោះពេញហៅថា  Respiratory Syncytial Virus  ត្រូវបានគេដឹងថាគឺជាមេរោគមួយប្រភេទដែលឆ្លងតាមរយៈភ្នាក់ងារបង្កជំងឺក្នុងផ្លូវដង្ហើម។  ជាពិសេសចំពោះកុមារតូចៗ មេរោគនេះអាចបង្កឲ្យកើតមាននូវជំងឺរលាកសួតបានយ៉ាងងាយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsoPeTH_2L1NMxouKyWUZYWK9g2r4CDXOLiHQJLGPjALDj3iMUYOnJygNJ3kPgnAhD29nmjRo5u-q3_gTK2Ocv4B7eHcVbCrL62LlHqxnE38e9YJWq6WLEtSya5TGYBuQFGWtMZVD6oJ3T5stcUD0tnOzck4qR5lsonlBUynlVylWO5w4fgzdqyCFh5w/s1280/rsv_1280.jpg

ចំពោះដំណើរការសម្រាប់ការព្យាបាលលើកុមារតូចៗ ជាពិសេសគឺចំពោះទារកកើតមិនគ្រប់ខែ  កុមារដែលមានជំងឺសួត ជំងឺបេះដូង ឬជំងឺហឺតស្រាប់ ។ នៅពេលដែលឆ្លងមេរោគនេះ រោគសញ្ញាត្រូវបានគេកត់សម្គាល់ឃើញថា ពួកគេនឹងជួបប្រទះជាមួយហានិភ័យខ្ពស់ជាងកុមារដែលមានសុខភាពធម្មតា ដែលអាច​នឹងបណ្ដាលឲ្យឈប់​ដកដង្ហើម​ ឬ​ខ្សោយ​ផ្លូវដង្ហើម ដែល​ត្រូវ​បញ្ជូនទៅកាន់បន្ទប់​ ICU ហើយ​ត្រូវ​ភ្ជាប់​ជាមួយ​ម៉ាស៊ីន​អុកស៊ីសែន រហូតដល់អាការៈបានធូរស្បើយចន្លោះ​ប្រហែលពី ៥-៧ ថ្ងៃ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3qw52aQ5TTY6_0UjASlBtXALLxfma7Cdtvden5Oy42y0VUDe2LTEFT5EJ68GJBAb9dzvToNIg9O58tmUoLmAtQ1qoHjfYiyDXQVlOSUihfHDV-rGHyiuFpfarOrTwvCauWj7gyyGOJ1LhHgJuDH0LXFitW9KG5JdrthMN1kpHuAcU0IRvVXw9Nm5dAw/s2122/infant-nebulizer-56a6fdba5f9b58b7d0e5dfb0.jpg

ដោយឡែកចំពោះថ្នាំព្យាបាលនៃជំងឺនេះ គឺមិនទាន់ត្រូវបានអ្នកជំនាញសិក្សាស្រាវជ្រាវរកឃើញថ្នាំជាក់លាក់ណាមួយដែលអាចព្យាបាលជម្ងឺនេះបានឡើយ។ ប៉ុន្តែជាទូទៅវេជ្ជបណ្ឌិតភាគច្រើន បានធ្វើការព្យាបាលរោគសញ្ញានៃជំងឺនេះតាមអាការៈជាក់ស្ដែងរបស់អ្នកជម្ងឺ ដើម្បីថែរក្សាការដកដង្ហើម និងបន្ទោរបង់ ។ ដោយវេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាថ្នាំក្អក expectorant , ថ្នាំ bronchodilator ឬថ្នាំបន្ថយគ្រុនក្តៅ ទៅតាមរោគសញ្ញារបស់អ្នកជំងឺម្នាក់ៗដើម្បីជួយកែប្រែស្ថានភាពអ្នកជំងឺឲ្យមានភាពប្រសើរឡើង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSEYQIIMKeODccwUj5YDinD_cceWAToZYru8pJhySVdGXMoyeC0pzbSghPLfpH12k091TDI6QCMBdRZOFsvpZirXzR1WnCD0qd7bFlf9iTK-Ow6CWSPQ9qxrjI_DwO15V2sZ06Int9ySTgMyfT8ZZiL7umtsIuy6q0U0-AZyXQvcZ_o_ZFYzscOEh1tA/s1000/photo_2022-09-14_15-33-00.jpg

តែយ៉ាងណាមិញក្នុងករណីដែលអ្នកជំងឺមានបញ្ហាក្នុងការពិបាកដកដង្ហើម នឿយហត់អស់កម្លាំង  ឬចាប់ផ្តើមមានកម្រិតអុកស៊ីសែនទាបក្នុងឈាម នោះការព្យាបាលរបស់វេជ្ជបណ្ឌិតនឹងស្ថិតក្នុងទម្រង់នៃការប្រើប្រាស់ឧបករណ៍ជំនួយ ដូចជាការប្រើប្រាស់ថ្នាំ nebulizers ឬការ​បញ្ចូល​ជាតិ​ទឹក​តាម​សរសៃ ការ​បឺត​ស្លេស និង​ការ​បញ្ចូលអុកស៊ីហ្សែន​ក្នុង​ករណី​ដែល​អ្នក​ជំងឺ​ធ្ងន់​ធ្ងរ​ខ្លាំង ព្រមទាំងទាមទារឲ្យពួកគេ​ត្រូវ​ស្នាក់នៅ​ក្នុងបន្ទប់​ ICU ដើម្បី​ពិនិត្យ​មើល​រោគ​សញ្ញា​របស់​ពួកគេ​រហូត​ដល់​ពួកគេ​ធូរស្រាលផងដែរ ។ប៉ុន្តែក្នុងពេលជាមួយគ្នានេះ អ្នកជំងឺRSVដែលមានអាការៈធ្ងន់ធ្ងរ ក៏អាចវិវត្តទៅជាការកើតមាននូវផលវិបាកពីមេរោគផ្សេងៗ ដូចជា mycoplasma  គ្រុនផ្តាសាយ ឬបាក់តេរីផ្សេងៗទៀតផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVfIdr4mOmUXCjxTX8yCIKzsUk3no5iZ2MJvzh8NmxqvSTVZrfHb6r6hN1i5lcc6C4lDE4dUqzOdUz08s-ZdYlYtG5kDN0d-slRl0ZjLn0A-kVIyLSfJ3VZUcQHYExAUFtuJ3j4cj96sVtgKXkG3m_2utQUH5lHNSnzwIW11EI4BgEJFOG2jS3mdgE4A/s1012/shutterstock_1855470781_h2.jpg

ជាមួយគ្នានេះ លោកអ្នកក៏អាចធ្វើការការពារពីជំងឺRSVនេះបានតាមរយៈការលាងដៃរបស់អ្នក និងសម្អាតដៃរបស់អ្មកមុនពេលចូលទៅជិត ប៉ះ ឬកាន់កូនតូចរបស់អ្នក​ ឬថើបថ្ពាល់ជាដើម ។ មិន​ថា​កូន​របស់អ្នក ឬ​កូន​របស់​អ្នក​ដទៃ​ទេ ព្រោះ​ភាគ​ច្រើន​ជា​មនុស្ស​ពេញ​វ័យ​ច្រើន​តែ​មិន​ឆ្លង​ជំងឺ​នេះ​ទេ ប៉ុន្តែ​វាអាចបង្កឲ្យមានផល​ប៉ះ​ពាល់​មេរោគ​ដោយ​ចៃដន្យ​ពី​កន្លែង​ណា​មួយ ហើយ​មិន​បាន​លាង​ដៃ​ នោះវា​អាច​ធ្វើ​ឲ្យ​កុមារ​ឆ្លង​មេរោគ​ពី​យើង​បាន​ទោះ​បី​ជា​យើង​មាន​សុខភាព​ល្អ​ក៏​ដោយ។