ភ្នំពេញ៖ វី​ដេ​អូ​ចំនួន​០២​ឃ្លី​ប ត្រូវ​បាន​សិស្ស​លា​សា​ថត​បង្ហោះ​ចែកចាយ​លើ​បណ្តាញ​សង្គម បង្ហាញ​អោយ​ឃើញ លោក ម៉​ម សុធា​នី ជានា​យក​វិទ្យាល័យ​ហ៊ុន​សែន សេរីភាព ក្រុង​តា​ខ្មៅ ខេត្តកណ្តាល វាយ​សិស្ស​ស្រី​ម្នាក់។

ក្រោយ​ពី​មាន​ព័ត៌មាន​ចុះ​ផ្សាយ​វី​ដេ​អូ​លើ​បណ្ដាញ​សង្គម នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២​នេះ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានអោយ​ដឹង​ថា ករណី​មាន​បាតុភាព​នៅ​តាម​គ្រឹះស្ថានសិក្សា ចាំបាច់​យើង​ត្រូវ​បើក​ការ​ស្រាវជ្រាវ​ជា​មុន​សិន មុន​ចាត់វិធានការ​រដ្ឋបាល ហើយ​ក្រសួង​ក៏​កំពុង​ពិនិត្យ​មើល​ករណី​នេះ​ហើយ ។

ជាមួយ​គ្នា​នេះ ក៏​មាន​មតិ​ខ្លះ​លើក​ឡើង​ថា «​ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត​និង​ទ​ង្វើ​រ​របស់​លោកនាយក​នេះ​ឡើយ ខុស​ត្រូវ​ណែនាំ មិន​ត្រូវ​ប្រើ​ហិង្សា​ទេ ក្នុង​នាម​យើង​ជា​អ្នក​អប់រំ ម្យ៉ាង​សិស្ស​ជា​ស្រី​ទៀត សូម​បងប្អូន និង​មិត្ត​ភក្ត្រ​ទាំងអស់​ជួយ​ស៊ែរ អោយ​លោកនាយក​បាន​ល្បី​ផង​» ។

យ៉ាងណាមិញនាព្រឹកនេះមានអ្នកម្ដាយសិស្សម្នាក់បានបញ្ចេញសារមួយយ៉ាងអន្លាយដោយបានផ្តល់សុភនិច្ឆ័យជូនលោកគ្រូនាយក ខណៈសារនោះបានរៀបរាប់យ៉ាងដូច្នេះថា៖ «ព្រឹកម៉ិញពេលដែលខ្ញុំជាម្ដាយយកអាវថ្មីទៅអោយកូនផ្លាស់…មានអារម្មណ៍ថារំជួលចិត្តទប់ទឹកភ្នែកមិនជាប់ព្រោះថាអាវសស្អាតដែលម្ដាយទិញអោយកូនពាក់រៀនបែរជាមានរូបភាពប្រលាក់ស្រមកបែបនេះ!។

ក្នុងនាមខ្ញុំជាម្ដាយរបស់សិស្សដែលនៅក្នុងហេតុការណ៍នោះខ្ញុំសុំលើកដៃសំពះសុំទោសលោកគ្រូនាយកដែលខំយកចិត្តទុកដាក់អប់រំវិន័យ..សីលធម៌ដល់កូននាងខ្ញុំនិងកូនសិស្សទូទៅជាច្រើនឆ្នាំកន្លងមក!…លោកគ្រូហត់នឿយខ្លាំងណាស់…តាមដែលនាងខ្ញុំតែងតែទៅសាលាសេរីភាពដើម្បីមើលកូនក៏សំគាល់ឃើញថាលោកគ្រូគ្រប់គ្រងសិស្សរាប់ពាន់នាក់ក្នុង១ឆ្នាំៗមានវិន័យល្អ…ប៉ុន្ដែមានសិស្សរឹងត្អឹងមិនគោរពវិន័យប្រហែលតិចតួចទេដោយសារឪពុកម្ដាយខ្លះគាត់រវល់ការងារខាងក្រៅមិនសូវបានពិនិត្យនឹងណែនាំកូនបន្ថែម!ហើយតិចតួចទៀតនោះគឺស្រលាញ់នឹងជឿជាក់ខ្លាំងភ្លេចបានមើលកំហុសរបស់កូន!….ហើយ១ទៀតនោះគឺក្មេងខុសតាមគ្នា….គាត់រៀនថ្នាក់ទី១២ហើយគាត់គិតថាជីវិតគាត់ឯករាជ្យតែគាត់អត់បានគិតពីអនាគតគាត់ឡើយ…គឺគាត់សប្បាយតាមគ្នា!…។

លោកគ្រូខ្ញុំសោកស្ដាយណាស់បើសិនជាមានការចោទប្រកាន់ធ្ងន់ធ្ងរ….ព្រោះខ្ញុំគិតថាអយុត្តិសំរាប់ការលះបង់របស់លោកគ្រូខ្លាំងណាស់!… ខ្ញុំសូមអរគុណដល់ក្រសួង.មន្ទីរ.និងសារពត៌មានដែលបានអានខមិននាងខ្ញុំ….សង្ឃឹមថាលោកមិនបោះបង់ធនធានមនុស្សដ៏មានតំលៃនេះផងចុះ!….អរគុណ» ៕