ផ្ទៃមុខ គឺជាកន្លែងដ៏សំខាន់មួយនៃរាងរបស់មនុស្សគ្រប់គ្នា ជាពិសេសសម្រាប់សុភាពនារី ។ ប្រសិនបើផ្ទៃមុខរបស់អ្នកកើតមុននោះ វាគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលជាហេតុធ្វើឲ្យពួកគេស្វែងរកវិធីសាស្រ្ដក្នុងការបំបាត់វា ។ ហើយថ្ងៃនេះ KBN យើងនឹងធ្វើការបង្ហាញជូនប្រិយមិត្តទាំងអស់គ្នា អំពីភេសជ្ជៈសុខភាពមួយចំនួន ក៏ដូចជាជួយកាត់បន្ថយការកើតមុនផងដែរ ។
ដោយខាងក្រោមនេះគឺជាភេសជ្ជៈទាំង៥ប្រភេទដែលជួយបំបាត់មុនយ៉ាងមានប្រសិទ្ធភាព
- Apple Cider Vinegar ឬ ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះប៉ោម ត្រូវបានគេដឹងថាមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ជាពិសេសបាក់តេរីដែលបណ្តាលឱ្យកើតមុន។ ចំពោះការទទួលទានទឹកខ្មះផ្លែប៉ោម ត្រូវបានគេណែនាំឱ្យលាយវាជាមួយនឹងទឹក ទឹកក្រូចឆ្មា ឬទឹកឃ្មុំ ដើម្បីកាត់បន្ថយជាតិអាស៊ីត។ ជាងនេះទៅទៀតដោយសារតែអាស៊ីតនៃភេសជ្ជៈនេះអាចបំផ្លាញស្រទាប់ enamel ដែលអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បំពង់ក ដូច្នេះហើយវាមិនត្រូវបានណែនាំឲ្យទទួលទានវាសុទ្ធនោះទេ។
- ទឹក cherries tart
cherries tart ត្រូវបានគេដឹងថាសម្បូរទៅដោយវីតាមីន A , វីតាមីន B , វីតាមីន C និងវីតាមីន D ព្រមទាំងសារធាតុចិញ្ចឹមជាច្រើនក្នុងការជួយធ្វើឱ្យមានតុល្យភាព pH របស់ស្បែក និងជួយប្រឆាំងនឹងការរលាក។ លើសពីនេះវាក៏មានផ្ទុកសារធាតុ Melatonin ដែលជាសារធាតុជួយឱ្យគេងលក់ស្រួល និងធ្វើឱ្យគេងលក់កាន់តែមានប្រសិទ្ធភាព ។ បន្ថែមពីនេះវាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយឱ្យស្បែកមានសុខភាពល្អ ស្រស់ស្អាត ភ្លឺថ្លា និងកាត់បន្ថយស្បែកពីកើតមានមុនផងដែរ ។
3. តែ Spearmint
តែSpearmint គឺជាភេសជ្ជៈមួយប្រភេទដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន រួមទាំងការជួយសម្លាប់បាក់តេរី និង ផ្សិតដែលបង្កឱ្យកើតមុនបានយ៉ាងមានប្រសិទ្ធភាព ។ លើសពីនេះទៅទៀត តែ Spearmint ក៏មានសមត្ថភាពក្នុងការជួយកាត់បន្ថយការរលាក កាត់បន្ថយការផលិតជាតិខ្លាញ់ និងជួយប្រឆាំងនឹងការកើតមុនដោយសារអ័រម៉ូនផងដែរ។