ប្រទេសថៃ៖ ក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង ហួសចិត្តជាខ្លាំងក្រោយបានឃើញមឈូសអណ្ដែតយ៉ាងត្រៀបត្រានៅមុខផ្ទះប្រជាជន នៅបាងកក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាបង្កឱ្យក្លាយជាគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ រហូតដល់ជន់លិចហាងធំៗជាច្រើន ដែលមានទាំងហាងលក់មឈូសផងដែរ។

ពិតណាស់ប្រទេសថៃកំពុងតែប្រឈមមុខនឹងអាកាសធាតុភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនម៉ោងនៅក្នុងតំបន់មួយចំនួនយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលឱ្យមានគ្រោះទឹកជំនន់ជន់លិចភ្លាមៗ។

ក្នុងគ្រោះទឹកជំនន់នេះផងដែរវាបានបង្កឱ្យមានការខូចខាតជាខ្លាំង ដល់ប្រជាជននៅក្នុងតំបន់រងគ្រោះជាច្រើន មានទាំងការខូចខាតដល់សម្បត្តិសាធារណៈ និងឯកជនយ៉ាងខ្លាំង ដោយការជន់លិចផ្ទះ និងហាងលក់ដូរធំៗមួយចំនួនផងដែរ។

ជាមួយគ្នានោះកាលពីកន្លងទៅនេះនៅក្នុងទីក្រុងបាងកកក៏មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល និងជារឿងដ៏គួរឱ្យហួសចិត្ត ក្រោយពីមានទឹកកួចបាននាំយកនូវមឈូសអណ្ដែកយ៉ាងរប៉ាត់រប៉ាយមកខាងមុខផ្ទះប្រជាជន បង្កការភ្ញាក់ផ្អើលនាំគ្នាមកមើល ទើបដឹងថាមឈូសនេះបានអណ្ដែតចេញពីហាងមួយកន្លែងដែលមានឈ្មោះថា “ហាងលក់មឈូស ប៊ូរ៉ាផា Saphan Mai “។

ទោះជាយ៉ាណាបុគ្គលិកហាងមឈូសប៊ូរ៉ាផា Saphan Mai ក៏បានប្រញាប់ប្រញាល់ឆ្លងកាត់ទឹកជំនន់ដើម្បីប្រមូលមឈូសរបស់ពួកគេទៅវិញផងដែរ៕ ប្រភព៖ Thairath