ការឡើងទម្ងន់ គឺជារឿងដ៏សំខាន់មួយចំពោះមនុស្សគ្រប់គ្នា ជាពិសេសស្ដ្រី ព្រោះពួកគេយល់ថានៅពេលដែលពួកគេឡើងទម្ងន់ខ្លាំងនោះ វានឹងធ្វើឲ្យពួកគេបាត់បង់នូវភាពស្រស់ស្អាតរបស់ខ្លួន ព្រមទាំងប៉ះពាល់ចំពោះសុខភាពថែមទៀតផង  ។ ដូច្នេះហើយ ទើបជាហេតុធ្វើឲ្យស្រ្ដីជាច្រើនជ្រើសរើសនូវការតមអាហារ ក៏ដូចជាហាត់ប្រាណជាដើមដើម្បីសម្រកទម្ងន់ ។ តែយ៉ាងណាមិញមានមនុស្សតិចណាស់ដែលបានដឹងថា ការតមអាហារមិនបានត្រឹមត្រូវ និងសមស្របទៅតាមវេលាទេនោះ មិនអាចធ្វើឲ្យពួកគេទទួលបានការស្រកទម្ងន់ដោយងាយដូចអ្វីដែលពួកគេគិតឡើយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglJl8GvWG1cnsbhsCN0GPAfuavpcoT2kONgAzsYDLPpkG4tUQW0PuXxAmfqRYLGlnWSLOWOYZfucl-L9OW31P-EBaJ2UUKqXiFB28vwNDAwsD0mKzzZtazIwX23NOtwrBw0L7tRlBJ7mXrGYaPISqitGpyOfSGlwdYq2ybTJKZ8GAPK7KYjm6xeZXIIQ/s840/download%20(24).jpg

ដូច្នេះ  KBNយើងមានវិធីសាមញ្ញមួយចំនួន ក្នុងការកែ​សម្រួល​របៀប​ទទួលទានអាហារ​ពេល​ព្រឹក​យ៉ាង​ងាយ​ដូច​ខាង​ក្រោម ដែរ​អាច​ធានាបាន​ថា​អ្នក​នឹង​ស្រក​ទម្ងន់ ព្រមទាំង​មាន​សុខភាព​ល្អ​ជាងមុន ៖

–       ហាត់ប្រាណនៅពេលព្រឹកពោះទទេ

ការធ្វើលំហាត់ប្រាណនៅពេលព្រឹកពោះទទេ វាពិតជាមានប្រសិទ្ធយ៉ាងខ្លាំងក្នុងការជួយដុតបំផ្លាញថាមពលក្នុងរាងកាយ ។  លើសពីនេះការចេញទៅក្រៅដើម្បីឲ្យស្បែកត្រូវពន្លឺថ្ងៃនៅពេលព្រឹក ក៏បានជួយធ្វើឲ្យរាងកាយទទួលបានការបន្ថែមវីតាមីន D ដល់រាងកាយ និងជំរុញឲ្យរាងកាយភ្ញាក់ឡើងដោយភាពស្វាហាប់ និងអារម្មណ៍ល្អពេញមួយថ្ងៃផងដែរ ។  តែយ៉ាងណាមិញ អ្នកគួរតែចេញមកដើរក្រោមពន្លឺព្រះអាទិត្យឲ្យបានមុនម៉ោង 9:00 ព្រឹក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZxvmfOehiSL01P1_Q-vdKI5Ff9ibIpJ1nr2TCvYvSBdz_2sOU0JiWjjpPn7MEPHb5RcmD2imX1HrZGQxqShC_hYGQWH1IQrm3jMeXcvBo3ewiP3zF1c-qhPKtZ6HX6dcCeHM0jMlg9u2elzQwirF0C07z9LvZijdNLHAbMr5FATqJsAq2zOdUWWfsyQ/s900/photo_2022-09-14_15-14-54.jpg

–       ជ្រើសរើសអាហារពេលព្រឹកដែលមានប្រូតេអ៊ីនខ្ពស់ និងខ្លាញ់ល្អ

អាហារ​ដំបូង​ក្នុង​ថ្ងៃនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីដំណេក ​គួរតែជាប្រភេទ​អាហារ​ដែល​សម្បូរ​ទៅដោយប្រូតេអ៊ីន​ល្អ​ៗ មានជាតិសរសៃខ្ពស់ ខ្លាញ់ល្អដែលទទួលបានពីធម្មជាតិ។ ដោយការទទួលទានអាហារទាំងអស់នេះ វាធ្វើឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ មានអារម្មណ៍រីករាយ និងស្រស់ស្រាយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8wePp67CHYDmh_vKuoDFW2OGvJGAEpWXz4_JiY0I5WvjpBlsS66N6wryJ9K5TNIh89IsfDMrclAatGMlvAcMt6lnT9gZKUtKYubneU4Nh0l6O2kIwmayQWM5ftu-6yWQ_e1wr298TVuvC4H1eth9pNzpR8HbYUwrIz6N2BMDleYJSx7Z00ZMBD7_Hjg/s1200/photo_2022-09-14_15-16-55.jpg

–       ផ្លាស់ប្តូរពេលវេលានៃការទទួលទានអាហារ

ការផ្លាស់រពេលវេលានៃការទទួលទានអាហារ ដូចជា ការផ្លាស់ប្ដូរពេលវេលាទទួលទានអាហារពេលព្រឹក និងអាហារពេលល្ងាចឱ្យជាប់គ្នា ដែលត្រូវបានគេហៅថា IF ឬ Intermittent Fasting ។ ជាឧទាហរណ៍ ការផ្លាស់ប្តូរអាហារពេលព្រឹកទៅជាអាហារថ្ងៃត្រង់ ហើយផ្លាស់ប្តូរអាហារពេលល្ងាចឱ្យលឿនជាងមុន ដូចជាចាប់ពីម៉ោង 19.00 ដល់ 18.00 ឬ 17.00 ដូច្នេះវានឹងអនុញ្ញាតឱ្យរាងកាយរបស់អ្នកមានពេលនៅក្នុង “No foods” បានយូរ។ លើសពីនេះទៅទៀត ការធ្វើ IF មិនត្រឹមតែជួយបន្ថែមពីលើការក្នុងការសម្រកទម្ងន់ឲ្យកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានឥទ្ធិពលវិជ្ជមានលើសុខភាពទូទៅផងដែរ ។ ដូចជាជួយកាត់បន្ថយការរលាកនៃរាងកាយ ធ្វើឲ្យមានសុខភាពល្អ អាយុវែង ប្រព័ន្ធភាពស៊ាំកាន់តែប្រសើរឡើង បេះដូងរឹងមាំ និងជាតិស្ករកាន់តែប្រសើរ។ល។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbQ4W_gJWjEnDqmirco3KKDYuixMlJeHWzE6zSfLhT38rLlrvpfcw3ehqkDML7lT3xobVN_fF8jYPV5Hq_tfoMBmz9oTBf8bnLbICG0_bCkP5NxrVhEk6ne5aM9aRTIMS1jOeF5kAfRSp95hino5PCYQDTvortUN8Vz1Ob0eqheousLWwpVayqxCP28w/s1920/KVho4Joyz6YnLzPtK43sj4.jpg