ភ្នំពេញ ថ្ងៃទី 07 កញ្ញា 2022៖ យុទ្ធនាការ “ចាប់ផ្តើមដើម្បីជីវិតកាន់តែប្រសើរ-Jumpstart A Better Life” របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានបញ្ចប់ ​ ជាមួយថវិកាសរុប 10,000ដុល្លារ បានបរិច្ចាគដល់អង្គការ ផ្កាយសមុទ្រ។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមទៀតនោះ គឺការបង្ហាញរូបសិល្បៈ “ស្នាមញញឹមនៃក្តីសង្ឃមឹ” ដ៏ធំ ដែលផ្គុំចេញពីរូបថតអ្នកចូលរួមលោតទាំងអស់ក្នុងយុទ្ធនាការនេះ និងលិខិតបញ្ជាក់ បំបែកកំណត់ត្រាលើ Asia Book of Records។

យុទ្ធនាការនេះ បាន​ស្នើ​ឱ្យ​ប្រជាជន​កម្ពុជា​ចូលរួមបង្ហោះ​រូបថតលោត​នៅលើហ្វេសប៊ុកជាមួយ​នឹង hashtage #JumpstartABetterLife ដើម្បីបង្ហាញពីការប្តេជ្ញាចាប់ផ្តើមទម្លាប់ល្អថ្មីៗ អភិវឌ្ឍខ្លួន ក៏ដូចជាគំរូដល់មិត្តភក្តិ គ្រួសារ និងសហគមន៍​ ហើយផ្នែកមួយនៃយុទ្ធនាការនេះជាកម្មវិធីសប្បុរសធម៌ផងដែរ។​

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_PYnkTrDmnb7_42bztBxm50OvvgIQ0FXm1xC5QSqotKhM18-P94ByGb3Sxd0F9-LWhogtGuN73pBEPcOzxfL6NlR-zlZM69k6K5_RoS6syGdpuAdi3W7IW5IM10g09klJdYkdZh9IzBiHGXb5cG0fT4adJOuChE_HPB5oqfcXmxoCOI9b5O2V67_2/s1280/photo_2022-09-13_10-42-35%20(2).jpgរាល់អ្នកចូលរួមយុទ្ធនាការនេះទាំងអស់ AIA Cambodia បានបរិច្ចាគថវិកាចំនួន 1,000 រៀល ជំនួសឲ្យអ្នកចូលរួមលោតម្នាក់ ដែលថវិកាបរិច្ចាគទាំងអស់នឹងយកទៅគាំទ្រកម្មវិធីសិក្សា​សិស្សថ្នាក់ពន្លឿន ផ្គត់ផ្គង់អាហារ និងសម្ភារៈសិក្សាជាដើម។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtYGiGg2SaI5t_H7H0fjDQ4QmqDY-mScbuYlq7g6Xv6oq1DPYFYY2b6kPJGMBQlQPsBg9QFiho4wChDWLXFy-lCdYk36-uTNzbZoq_jEC7QtknbP1t_cLf6EkOhauUJ2zq7y-y5LXnLgi7qRBbecesdaW-nYhMy94CnoyzVdb3cZ75T5z4SWpLW7v_/s1280/photo_2022-09-13_10-42-35.jpgជាចុងបញ្ចប់នៃយុទ្ធនាការនេះ អ្នកចូលរួមសរុបមានចំនួន 30,000 នាក់ ដែលតួលេខនេះបានបង្កើតកំណត់ត្រាលើប្រភេទ “រូបថតអ្នកចូលរួមលោតច្រើនជាងគេ”។ ដើម្បីថ្លែងអំណរគុណដល់ទឹកចិត្តសប្បុរសរបស់អ្នកចូលរួមទាំងអស់ក្នុងការបង្កើតស្នាមញញឹមដល់កុមារ និងសមិទ្ធិផលនៃការបង្កើតកំណត់ត្រានេះ AIA Cambodia បានប្រើរូបថតរបស់ទាំងអស់​ដើម្បីផ្គុំចេញ​ជារូបសិល្បៈ “ស្នាមញញឹមនៃក្តីសង្ឃឹម”។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2cLm8qtphn7HscZDoi4EM4uTQue0mjQJh3w7AtUuplrm24XBOfbFP3GJYY-MV2pfLjxCSj8M4LL5hguML6BeoXLdiZ0KDqlx7jBuXdvo-Cugu-XmHPxPf1fEllfcCh0yoaugWn9vgggugl4ip2Vziqv5SiI1islgaZ4DrzLbqonKhgOOQ5s5f_fHu/s1280/photo_2022-09-13_10-42-36%20(2).jpgយុទ្ធនាការ “ចាប់ផ្តើមដើម្បីជីវិតកាន់តែប្រសើរ-Jumpstart A Better Life” រយៈពេលមួយខែកន្លងទៅនេះ បានលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យចាប់ផ្តើមទម្លាប់ល្អថ្មីៗ ដើម្បីអភិវឌ្ឍខ្លួន និងក្លាយជាគំរូដល់ក្រុមគ្រួសារ មិត្តភក្តិ និងសង្គម។ ទន្ទឹមនឹងនេះផងដែរ យុទ្ធនាការនេះបានចាប់ដៃគូជាមួយអង្គការ ផ្កាយសុមទ្រ ដើម្បីជួយកុមារកម្ពុជាដែលប្រទះបញ្ហាជីវភាពបានទទួលការសិក្សា ឬបន្តការសិក្សារបស់ពួកគេឡើងវិញ។​ បន្ថែមពីនេះទៀត កម្មវិធីបរិច្ចាគនេះ ​នឹង​រួម​បញ្ចូល​ទាំង​ការគាំទ្រផ្នែកចំណីអាហាររូបត្ថម្ភ ថ្នាក់ពន្លឿនពិសេស ឯកសណ្ឋាន ឧបករណ៍ IT ព្រម​ទាំង​ផ្តល់​ជំនួយ​ដល់​គ្រួសាររបស់កុមារទាំងនោះ​ផង​ដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNFH2YUzIyA3qQ_fJL3Cdv46Rs2x87AzkCh74RkofZPtp8sgAwIXxz-irpM2iLqo95fcootSdzcx_PBSMwqHH6ldbg_bFsHygjsvz090pmmRaQvczIvdwGvep6W9E-Ft5r6_8sdFEvluf4CidbJdF2ZZzRySQVh037IG5V7JxFAPii9bWkqQGVsvAa/s1280/photo_2022-09-13_10-42-37%20(2).jpgយុទ្ធនាការ “ចាប់ផ្តើមដើម្បីជីវិតកាន់តែប្រសើរ Jumpstart A Better Life ត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីសាធារណជនគ្រប់មជ្ឈដ្ឋាន។ ទាំងនេះរួមមានកីឡាករ Harry Kane របស់ Tottenham Hotspur កីឡាករ Eric Dier និងកីឡាករផ្សេងទៀតរបស់ក្លឹប កីឡាករបាល់ទាត់ល្បីឈ្មោះមកពីលីគកំពូលកម្ពុជា សិល្បករក្នុងស្រុក និងតារាល្បីៗ អ្នកដឹកនាំ និងថ្នាក់គ្រប់គ្រងរបស់ AIA Group ផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcdgFruWS6h_ePYna9M46W8S0gW0Cw73o6-M2PjPaTNCBKMF3K4EiTvtverqZo2DOOK-9qfO9VTh6BZb8R_6_296tS-l-vR5qC6I1QcB1ElbDgOu9f_j3h7HRbmKHEGv_CKBn2339V7wDJJAgMqpN7HAWoCEQ6rbCU0rq2CzYMBG3UmvvzmKD52M68/s1280/photo_2022-09-13_10-42-37.jpgយុទ្ធនាការនេះស្របតាមគោលបំណងសំខាន់របស់ AIA Cambodia ក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ ដើម្បីគាំទ្រគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដែលមានបំណងជួយមនុស្សចំនួន 1,000,000,000 នាក់នៅអាស៊ីឱ្យរស់នៅមានសុខភាព​ និងជីវិតកាន់តែប្រសើរ នៅឆ្នាំ 2030។

លោក Andrew Loh អគ្គនាយកប្រតិបត្តិនៃ AIA Cambodia មានប្រសាសន៍ថា “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជនកម្ពុជា​ដែលបានចូលរួមក្នុង​យុទ្ធនាការនេះ​ដ៏ច្រើនលើសលប់ ក៏ដូចជាបានបង្ហាញនូវទឹកចិត្តសប្បុរសដល់កុមារកម្ពុជា។ ទឹកចិត្តសប្បុរសរបស់អ្នកចូលរួមទាំងអស់ រួមនឹងការងារដ៏សស្រាក់សស្រាំរបស់អង្គការ​ ផ្កាយសមុទ្រ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក និងទីប្រឹក្សាផែនការជីវិតAIA ពិតជា ធ្វើឱ្យយុទ្ធនាការ “ចាប់ផ្តើមដើម្បីជីវិតកាន់តែប្រសើរ-Jumpstart A Better Life” ទទួលបានជោគជ័យដ៏ធំធេង និងអនុញ្ញាតឱ្យកុមារទាំងនេះទទួលបានអត្ថប្រយោជន៍តាមរយៈឱកាសសិក្សាដើម្បីឱ្យពួកគេលោតទៅចាប់ក្តីស្រមៃ និងទទួលបានអនាគតភ្លឺស្វាង។

លោកក៏បានបន្ថែមទៀតថា “សម្រាប់រយៈពេលប្រាំឆ្នាំនៃភាពជាដៃគូរបស់យើង AIA Cambodia បានប្តេជ្ញាក្នុងការបង្កើនការយល់ដឹងអំពីកម្មវិធីអប់រំ ការអភិវឌ្ឍសហគមន៍ និងបាល់ទាត់របស់អង្គការ ផ្កាយសមុទ្រ។ គំនិតផ្តួចផ្តើមទាំងនេះជាមាគ៌ាដែលអនុញ្ញាតឱ្យកុមារបង្កើតសតម្ថភាពរបស់ខ្លួន និងជម្នះលើគ្រប់កាលៈទេសៈដើម្បីឱ្យក្លាយជាបុគ្គលឆ្នើមបំផុតដែលពួកគេអាចធ្វើបាន។

សម្រាប់ព័ត៌មានអំពីដំណោះស្រាយសេវាធានារ៉ាប់រងអាយុជីវិតរបស់ AIA Cambodia លើការការពារការសិក្សារបស់កូនលោកអ្នក សូមទាក់ទងផ្នែកបម្រើសេវាអតិថិជន (AIA Client Care) តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh។

ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីរួមរបស់ ISF Cambodia សូមចូលទៅកាន់ isfcambodia.org ៕