រាជធានី​ភ្នំពេញ ៖ អគ្គ​នាយិកា​ក្រុមហ៊ុន Darling Skin Care Co.,Ltd ត្រូវបានកម្លាំង​សមត្ថកិច្ច នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២២​នេះ ឃាត់ខ្លួនបានសម្រេចតាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​បរិហារកេរ្ដិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ។

សមត្ថកិច្ចបានឲ្យដឹងថា សង្ស័យ​មានឈ្មោះ ម៉ៅ លឹ​ម​ហ៊​ន់ ស្នាក់​នៅផ្ទះ​លេខ​២ អូ​បេ​អឹ​ម​អូ​ហ្សិត ផ្លូវ​លេខ ១៣៨Z សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវ​ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​ស្ដ្រី​រូប​នេះ​ខាងលើ​ទៅ​កាន់​ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ៕