ភ្នំពេញ៖ អ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ! ផ្សារទំនើបខ្នាតយក្សដំបូងគេបង្អស់នៅកម្ពុជា គឺផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ចាប់ដំណើរការសាកល្បងហើយ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នេះតទៅ។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺជាពិភពនៃប្រេនល្បីៗ ជាទីកន្លែងដ៏ស័ក្ដិសមបំផុតសម្រាប់អតិថិជនទាំងអស់ក្នុងឱកាសជួបជុំក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់ ប្រកបដោយបរិយាកាសរីករាយ ជាមួយនឹងទំនិញម៉ាកល្បីៗ មានគុណភាពខ្ពស់ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស រួមទាំងការកម្សាន្តដោយគ្មានដែនកំណត់។

ក្នុងអំឡុងការបើកដំណើរការសាកល្បង ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហាងម៉ាកល្បីៗចំនួន ៣០ បានបើកទ្វាររង់ចាំស្វាគមន៍អតិថិជនទាំងអស់រួចជាស្រេច ជាមួយនឹងការផ្ដល់ជូនយ៉ាងពិសេសបំផុតដូចជា៖

– ហាងលក់សម្លៀកបំពាក់ H&M បញ្ចុះតម្លៃ ២៥ ភាគរយទៅលើមុខទំនិញជាច្រើន
– ហាងលក់សម្លៀកបំពាក់ TEN11 បញ្ចុះតម្លៃរហូតដល់ ៧០ ភាគរយ
– ហាងលក់សម្លៀកបំពាក់ Routine ហាង 361° ឱសថស្ថាន ឱសថផ្លឹស បញ្ចុះតម្លៃរហូតដល់ ៥០ ភាគរយ
– ភោជនីយដ្ឋាន Bong Crab, Pka K’nhey និង Steaklub បញ្ចុះតម្លៃ ៣០ ភាគរយ
– កាដូពិសេសសម្រាប់ការជាវទំនិញពីហាង LYN ហាង Calvin Klein ហាងនំប៉័ង Masao និងកម្មវិធីពិសេសៗជាច្រើនទៀតពីហាងតុបតែងសក់ Leekaja ហាងលក់សម្ភារប្រើប្រាស់ចម្រុះ Miniso ហាងកាហ្វេ Starbucks ហាងកាហ្វេ Brown Coffee and Bakery ហាង Potato Corner ភោជនីយដ្ឋាន Misigga BBQ ផ្សារទំនើប ជីប ម៉ុង Supermarket ជាដើម។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅមានហាងម៉ាកល្បីៗជាច្រើនទៀត ដល់ទៅរាប់រយហាង ដែលនឹងបើកដំណើរការជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះ រួមមាន ZARA, Jaspal, Paul Smith, New Balance, Charles and Keith, Tommy Hilfiger, Champion, Pedro, Fila, EA7, GUESS, The Pizza Company, Sakura Buffet, Jumbo Seafood, Burger King, Paradise Dynasty, Pleng Chan, Kfour, Samsung, Super Doozii, NEO Game Oasis, Legend Cinema by IZE ជាដើម។

តើអ្នកស្គាល់ទីតាំងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយឬនៅ? ផ្សារទំនើបដ៏ធំនេះមានទីតាំងស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ ដែលជាតំបន់ដ៏មានសក្ដានុពល និងសម្បូរទៅដោយប្រជាជនរស់នៅយ៉ាងច្រើនកុះករ។

Chip Mong 271 Mega Mall – Google Maps។ ផ្សារទំនើបនេះបើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://facebook.com/chipmong271megamall

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTh7iiszhp9OCj0EAiam6SQfXQk76h9bCE-Zb2qx1fN7DLbKVvt4573zyRHS0w9V7JOSimLiZXJq9TJDjRrfVAY9Fn9LTU3C3CmJYyyomaCathUoymrDDZklPVPavsUBuBRvWA7EXtsWQDXtbGRmNVvTwLY_yrnjIr7vukbB1f2KSzMmA9532rHYjR/s4032/IMG_1863.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4drhUpTZ9sIZT7iggm79h9JrAJU0H5h4a9DqIaHT-bjttQJtsWPYuYbazkyy1SiuIhsxbfksgRzzs95xkwol8_BfXw7UQxN9UKLXSDQcyg-JQ-cMBM6xlEcP2OKrcL908VBld6yXHYLzvYmgHRqVJjwc9I4GzziYfveNquLsNZfbGXm0yoCaiqa7G/s4032/IMG_1862.JPG