ក្រុមម្ចាស់ផ្ទះ Buriram United ប្រកាសថា ពួកគេរកចំណូលបានជាង ១១លានបាត (ប្រមាណជា៣០មុឺនដុល្លារ) ក្នុងការលក់សំបុត្រ និងទំនិញសម្ភារក្លិបកាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ដែលទឹកប្រាក់ដ៏ច្រើន វាលើសទៅនឹងប្រាក់រង្វាន់របស់ម្ចាស់ជើងឯកលីគកំពូលថៃ – Thai League ទៅទៀត។May be an image of 3 people, people sitting and people standing

នៅក្នុងជំនួបដ៏កក្រើកប្រចាំលីគកំពូលថៃរវាងក្រុម Buriram United និងក្រុមអ្នកមានប្រចាំប្រទេសថៃ BG BG Pathum United មានអ្នកចូលរួមទស្សនាផ្ទាល់ដល់ទៅ ២១,៦៤៨នាក់ ដោយចំណូលបានមកពីការលក់សំបុត្របានដល់ទៅ១,៤០៩,៨៧០បាតឯណោះ(ប្រមាណជា៣៨ ០០០ដុល្លារ)។May be an image of outdoors, stadium and crowd

ដោយឡែកទឹកប្រាក់ប្រមាណ ៩,៧១៩,១៣៧បាត (ប្រមាណជា265 100ដុល្លារ) ប្រមូលបានពីការលក់ផលិតផល និងសម្ភារនានារបស់ក្លិបទាំងពីរ។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ Thai League នេះ មានតម្លៃត្រឹម 10លានបាត(៣០មុឺនដុល្លារ)៕May be an image of 4 people, people standing and people playing sports

ប្រភព: Main Stand – International

ប្រភពរូបភាព: Buriram United