ភ្នំពេញ៖ ធនាគារ HH Bank បានដឹកនាំបុគ្គលិកប្រមាណ១០០នាក់ ជាមួយនឹងសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់់ ឧបត្ថម្ភជួយដល់កុមារកំព្រាទាំងអស់នៅមណ្ឌលមែកឈើ ស្ថិតនៅ ភូមិ លិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។

នេះគឺជាកម្មវីធីសប្បុរសធម៌លើកទី៣ហើយ ដែលធនាគារ HH Bank រៀបចំឡើងដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់កុមារកម្ពុជា ក្នុងនោះកាលពីឆ្នាំ២០២១ ធនាគារបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ហើយកាលពីដើមឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ធនាគារបានរៀបចំយុទ្ធនាការបរិច្ចាគឈាម និងឧបត្ថម្ភថវិការជូនមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា ។ ដោយឡែកកម្មវិធីសប្បុរសធម៌លើកទី៣ នេះ ធនាគារបានផ្តោតលើការទ្រទ្រង់កុមារកំព្រាដែលខ្វះខាត ឱ្យទទួលបាននូវការទំនុកបំរុងគ្រប់គ្រាន់ដើម្បីពួកគេមានលទ្ធភាពរៀនសូត្រ និងឱកាសទទួលយកការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដូចជាដើម្បីអនាគតកាន់តែប្រសើរ។

បន្ទាប់ពីទទួលបានដំណឹង អំពីភាពខ្វះខាតរបស់កុមារកំព្រាដែលរស់នៅក្នុងមណ្ឌលមែកឈើ ដែលសព្វថ្ងៃមានកុមារកំព្រា ជាង១២០នាក់ រស់នៅដោយជួបផលលំបាក តាមរយៈការបង្ហោះលើផេករបស់ លោកប្រធានមណ្ឌលមែកឈើ លោក Phalla Phorn ភ្លាមនោះ លោក ឈន់ សកល នាយកនាយកដ្ឋានផ្សព្វផ្សាយ និងអភិវឌ្ឍផលិតផលនៃធនាគារ HH BANK បានចាត់ចែងក្រុមការងារចុះទៅត្រួតពិនិត្យផ្ទាល់ដល់មណ្ឌលមែកឈើ ហើយក៏រៀបចំកម្មវិធីសប្បុរសធម៌នេះឡើង។ អគ្គនាយកធនាគារ HH BANK លោក Jason Wong Ling Chung បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំង ដែលបានចូលរួមចំណែកក្នុងកិច្ចការងារជួយសង្គម ហើយជាពិសេសឃើញស្នាមញញឹមរបស់កុមារទាំងអស់នៅទីនេះ ដែលទទួលបានសម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយនេះជាកត្ដាជំរុញឱ្យធនាគារនៅតែបន្ដ ខិតខំ និងរួមចំណែកក្នុងកម្មវីធីសប្បុរសធម៌ »។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6E_nYfMwrGIEUIXX139fvEsmUDFk_zMhSygO50a_HztTQ-Tr_KOrWx510d1Jl7-cMP8NmPGWrWN_reZVgjzCpyG1SUzO8NVmqFCk6ERq-GmCfiXJx3gii5MKKl3_ZG8cDA9eygeVCoPg8eGIoS5FQ7pRKY31n7Z99jD1XpPRV0Yu0GFkOcwuE1YEl/s1280/photo_2022-09-03_13-58-50%20(2).jpgលោក ភាន់ ផល្លា ប្រធានមណ្ឌលមែកឈើ បានថ្លែងថា៖ «ថ្ងៃនេះជាថ្ងៃមួយដ៏អស្ចារ្យដែលកុមារកំព្រារទាំងជាង១២០នាក់ នៅក្នុងមណ្ឌល ដែលបានធនាគារ HH Bank នាំមកជូននូវ ថវិកា១៤លានរៀល រួមទាំងមានសំភារៈប្រើប្រាស់ប្រចាំថ្ងៃ ដូចជាទូរទឹកកក សៀវភៅសិក្សា សាប៊ូប្រើប្រាស់ប្រចាំថ្ងៃដូចជាសាប៊ូបោកខោអាវ កក់សក់ សាប៊ូដុសខ្លួន និងសង់សួនបន្លែដែលមានគ្រាប់ពូជដំណាំ សម្រាប់អោយមណ្ឌលធ្វើការដាំដុះសម្រាប់បរិភោគ។ ក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ របស់ធនាគារHH Bank ក៏ដូចជាថ្នាក់គ្រប់គ្រងធនាគារ និងបុគ្គលិកទាំងអស់ជាខ្លាំង ហើយក៏សំណូមពរឱ្យក្រុមហ៊ុន ក៏ដូចជាធនាគារផ្សេងទៀតចូលរួមកម្មវីធីសប្បុរសធម៌ឱ្យបានច្រើន ដូចធនាគារ HH Bank ផងដែរ ព្រោះពួកគេក៏ត្រូវការភាពកក់ក្តៅ និងទំនុកបំរុងដូចក្មេងដទៃដែរ»។

បន្ទាប់ពីសម្ដែងរបាំ កុមារី ចន្ទ លិតា ដែលរស់នៅក្នុងមណ្ឌលនេះ បានបញ្ចេញអារម្មណ៍យ៉ាងរំភើបថា៖ «ខ្ញុំពិតជារំភើបជាខ្លាំង ដោយលែងបារម្ភថា គ្មានសាប៊ូប្រើ គ្មានសៀវភៅរៀនទៀតហើយ អរគុណដល់ធនាគារ HH Bank ដែលបានផ្តល់ភាពកក់ក្តៅដល់ពួកយើង ហើយពួកខ្ញុំចង់ឃើញពូៗមីងៗ មកលេងទីនេះឱ្យបានញឹកញាប់ »។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg76fdjoc2XHQazjB1iD_54iX1xrDrX3shNKnOgKdXLgyMLqYjxKKrXIKlTKxe0JR8rOxzy1tO-gTgqicshI7nFEeqYKvAIANo1kWyIkXQqzxyLJYud3Q7SdVliiG1oYckYjkHJ9lgAnN2xIy_Nibhii4NzF2Gr5PHA4r_8dfiD49L6ZiExVMZYBLGO/s1280/photo_2022-09-03_13-58-51%20(2).jpgក្រៅពីឧបត្ថម្ភសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ ធនាគារ HH Bank ក៏បានឧបត្ថម្ភផងដែរនូវសួនបន្លែធម្មជាតិ ដែលមានការចូលរួមដាំដុះដោយថ្នាក់គ្រប់គ្រងដោយផ្ទាល់ ដើម្បីផ្តល់ជាអាហារទំនុកបំរុងបន្ថែមក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសកាត់បន្ថយចំណាយប្រចាំថ្ងៃរបស់មណ្ឌលលើការទិញម្ហូបអាហារសម្រាប់កុមារ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFMIBAS3tEAJFFmjExFiBzjCkITFZ1a0VEzzmSPpXSWYg1E5Sj6VTku2sqYKl71bMmO4lrNDnvEAwkVbVUfkmxgV5j18taCLsvGBWZLc-3geUjNmb9nnGQkfSvUg3J1tB9DYVdcwpJWaE0OECBHepbXG3xOIUh5C9qhRkrDABgcP2wB0VY82lsBsYw/s1280/photo_2022-09-03_13-58-51%20(3).jpgគួរបញ្ជាក់ថា ធនាគារ HH BANK មានទីស្នាក់កាលកណ្តាលនៅទល់មុខវិទ្យាល័យព្រះស៊ីសុវត្ថិ អាគារលេខ #៦៤ វិថីព្រះនរោត្តម កែងផ្លូវ ១៧៨ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលគ្រប់គ្នាបានស្គាល់ថាជាធនាគារពាណិជ្ជថ្មីមួយ ជាមួយសេវាកម្មប្រាក់កម្ចី និងប្រាក់បញ្ញើ ប្រកបដោយភាពរួសរាយរាក់ទាក់ និងរហ័សទាន់ចិត្ត ជាមួយផែនការពង្រីកសាខាជាច្រើននៅរាជធានី និងតាមបណ្តារខេត្តក្រុងនាពេលឆាប់ៗខាងមុខនេះ ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxsDJsAvvDAJ6SDZhOX4PNO4NHGuMaPkSXviXEV-LactfNTv9SCUmxvbsaKcDm6BJSAJ5QNQsuThJ9UGVX7VvfFWpRdAMX7jHtJcXslLinT0eLcNQR6jrSymATl6VZ3MecPne6pEueSyS9TfscArTPFpn0yiuQcO6gElNvY8UcRjTUN_Lp63Y8UJTp/s1280/photo_2022-09-03_13-58-54%20(2).jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQH-FghF92_WrHvvhOvEv3SBRcJtw6ZyymBrYpilaxgCDgY2gAhg20zrD7fNjyZB5eMX7ljis_bt6BsXWqNIN3LWekfSaZwfRneEHKw7ZP3MmZQUU2Q3IZrPVTNn8_SC6oEX-rHEAig_QG7Tdh49U5-TbhaRD2n6ViCtQWD0wFmljfasGShzFhnXFv/s1280/photo_2022-09-03_13-58-53%20(3).jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPU4_90mGxTd4Ya990wy0TZUgkS9LTI8Bu1-ZHtTYpLBgp-BFnU3th_KW1YZ1KkfrIdP49CvQbCsUleGcFY28zI_f6OLnsTOXHxUBTd9K0KL_TcwYkcD3UwQXY67Isxhd40M9kn4iK57hm-u2NguT-LWPscry71H4UW-SwseVIyeqPQsumoEWlUdR-/s1280/photo_2022-09-03_13-58-52%20(2).jpg