សហព័ន្ធបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញជាឈ្មោះកីឡាករ ៤០រូប ដើម្បីធ្វើការតេស្តកាយសម្បទាត្ រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមភ្ញៀវបង់ក្លាដែស នាថ្ងៃទី២២ ខែកញ្ញាខាងមុខនេះ។

អ្វីដែលអ្នកគាំទ្របាល់ទាត់កម្ពុជាចាប់អារម្មណ៍នោះគឹវត្តមានកីឡាករខ្មែរ-អាមេរិក ថេឡឺរ នីកូឡាស់ ឌឿង (Nick Taylor) ដែលកំពុងប្រកបអាជីពនៅក្លិប Orlando City នៃក្របលីគទី៣ (MSL Next Pro) លើទឹកដីអាមេរិក។

Nick Taylor បានកើតនៅរដ្ឋតិចសាស សហរដ្ឋអាមេរិក ដែលមានម្ដាយជាជនជាតិខ្មែរ និងឪពុកជានជាតិអាមេរិក។ កីឡាករវ័យ ២៣ឆ្នាំរូបនេះ ធ្លាប់បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំ ប្រសិនបើសហព័ន្ធកោះហៅរូបគេចូលរួមជាមួយជម្រើសជាតិ នៃប្រទេសកំណើតម្ដាយរបស់ខ្លួន បន្ទាប់ពីរូបគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងអាជីពលើសមរភូមិវាលស្មៅនេះកន្លងមក៕