ប្រទេសថៃ និងវៀតណាមបានសហការជាមួយគ្នា នៅក្នុងការបង្កើនតម្លៃអង្ករនៅក្នុងទីផ្សារពិភពលោក ដើម្បីលើកស្ទួយវិស័យកសិកម្ម និងបង្កើនប្រាក់ចំណូលដល់កសិករប្រទេសទាំងពីរ។រដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសថៃ លោក Alongkorn Ponlaboot បានលើកឡើងថា “នេះជាលើកទីមួយហើយដែលប្រទេសថៃនិងប្រទេសវៀតណាមបានយល់ព្រមសហការគ្នាក្នុងគម្រោងបង្កើនតម្លៃអង្ករទៅក្នុងទីផ្សារសកលដូចនេះ ហើយវាក៏ជាការបោះជំហានមួយបន្ថែមទៀតក្នុងការបង្កើនទំនាក់រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និតនឹងគ្នាបន្ថែមទៀតផងដែរ។
រដ្ឋមន្រ្តីរូបនោះ ក៏បានសង្ក់តធ្ងន់ថា “ការសម្រេចបង្កើនតម្លៃអង្ករនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូលឲ្យក្រុមកសិករ ក៏ដូចជាចូលរួមលើកកម្ពស់ជីវភាពរបស់ពួកគាត់ឲ្យបានល្អប្រសើរផងដែរដើម្បីឆ្លើយតបជាមួយនឹងវិបត្តិសេដ្ឋកិច្ចសកលដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។”

គួរបញ្ជាក់ផងដែរថា អង្ករថៃ និងវៀតណាមដែលគ្រោងនាំចេញនេះគឺមានទំហំដល់ ២៦ភាគរយនៃបរិមាណអង្ករសរុបរបស់ទីផ្សារពិភពលោក៕
ប្រភព: CNA