មនុស្សជាច្រើនប្រាកដជាមានការងឿងឆ្ងល់ ថា​ហេតុអ្វីបានជាផ្ទៃមុខរបស់ពួកគេសម្បូរទៅដោយស្នាមមិនងាយបាត់ ក្នុងរយៈពេលយូរ បើទោះបីជាមុនបានបាត់ទៅអស់ទៅហើយក្ដី ។ ដោយពួកគេមិនបានដឹងនោះទេថា កត្តាទាំងអស់នេះត្រូវបានបណ្ដាលមកពីសកម្មភាពសាមញ្ញៗមួយចំនួនរបស់ពួកគេដែរតែងតែធ្វើទៅលើផ្ទៃមុខពេលកំពុងកើតមានមុន ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcYj4KYItybuQNm-eZcxkDOMflRS648iyXUGvA25J818FFz3lIUC_8CLCjZd3NoRtutig_us0s_OtfX8FnAH2v2DmyevyN_5xtwKZ4kEeeSBpzve-vsSTKr_94KJ8FA98nopeJ6s33a7bReCZYYTiRpy5-t5evmK7_-axSvRLVFIIY2mOA4KhB9tOULQ/s1200/Skincare.jpg

ដោយកត្តាដែលបណ្ដាលឲ្យកើតមានស្នាមមិនចេះបាត់នៅលើផ្ទៃមុខគឺបណ្ដាលមកពី ៖

  • ញិចមុនដែលមិនទាន់ទុំ

ស្នាមជាំខ្មៅ ដែលមិនងាយបាត់ក្នុងរយៈយូរ  ក៏ត្រូវបានគេដឹងថាបង្កឡើងដោយការប្រញាប់ញិចមុនដែរមិនទាន់ទុំផងដែរ  ។ ដោយកត្តានេះត្រូវបានមនុស្សជាច្រើនតែងតែមើលរំលង និងធ្វើវាជាប្រចាំនៅពេលដែលមានមុននៅលើមុន ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0W4z28s4yRfREH_YvEaXQyhYMVkM841-Skk8XmfN_Y07sFP-DMv5HzQLN_HBxEgFy3fY42H-E-fwzbj_cIOrSPRJZIokguu9VbNTUH2Xkt0jyKaW0IHWzUXV1NRHWQfiUZG9djKPHdtUJqu-vRnJniZVJne3o3JpJZBPpgSnkZVUn_SMIJ28hDAqRlA/s600/post-Acne-Scar-Treatments.png

  • ញិចមុនមិនបានត្រឹមត្រូវ

ស្លាកស្នាមខ្មៅដែលមាននៅលើផ្ទៃមុខ ហើយមានរយៈពេលយូរ ក៏ត្រូវបណ្ដាលមកពីការញិចមុនមិនបានត្រឹមត្រូវផងដែរ ។ ជាពិសេសការញិចមុនដោយប្រើដៃទទេ ដែលមិនស្អាតនិងមានមេរោគ ឬក៏យករបស់មុតស្រួច មកញិចលើផ្ទៃមុខជាដើម  ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKcRwSbZg0ddxzAFdxaXUk0H1KceXOH9CczA20-aWuOta_AmdU0i_WIxeCkjRQLu9Zatz96T-g7P_qZ-QfbuUJbIKPxDxCVD2LlXvHjdOp-UQ2NBsqaptqEXPm85k9TgTds0HDCt5OPo_zOftOdz9wDE6cDRHRpgLoluq80Esj91_xCHLcRV_qfBeJmQ/s800/photo_2022-08-19_16-28-39.jpg

  • ការកើតមុនឥតឈប់

ស្រ្ដីជាច្រើនមានការព្រួយបារម្ភ និងធុញទ្រាន់ជាខ្លាំងចំពោះស្នាមដែលលេចឡើងនៅលើស្បែករបស់ពួកគេ ។ បើទោះបីជាពួកគេប្រើប្រាស់នូវផលិតផលមួយចំនួនក្នុងការបំបាត់វាក៏ដោយ ។ ដោយកត្តាទាំងអស់នេះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃចំណុចខ្មៅដែលលេចឡើងនៅលើស្បែកមុខរយៈពេលយូរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjarCyMw-9tbo6_bdemBAtjySnfPTt9YxzE6eHowflWar5Zbp3nVVdZIopaUsmHIsQlyQHzUzOGhCW4iWWqw9K7-3hqoidQbSZ0Q_aIjPdfj2hP_dFGUbBnAOUabmoI84kOpWGCIFKuFFt0L8RgjQzWSaVyEPZQcT0WP0oQMqEbfzD0kdoKrKOzMaZFA/s1200/photo_2022-08-19_16-43-45.jpg

  • ការទទួលទានអាហារ

ស្នាមមុនដែលកើតមាននៅលើផ្ទៃមុខមិនបាត់ក្នុងរយៈពេលយូរ ក៏ត្រូវបានបណ្ដាលមកពីការទទួលទានអាហារមិនល្អផងដែរ ។ ដោយអាហារទាំងអស់នោះរួមមានដូចជា ការទទួលភេសជ្ជៈដែលមានជាតិស្ករច្រើន ក៏ដូចជាការទទួលលទានរបស់ផ្អាប់ និង ជូរហឹលជាដើម ។