អាហារ គឺជាការចូលចំណែកដ៏ធំមួយក្នុងការចូលទៅជួយថែរក្សាសារពាង្គកាយ ក៏ដូចជាសុខភាពរាងកាយរបស់មនុស្សគ្រប់វ័យទាំងអស់ ។ ជាពិសេសនៅពេលដែលមនុស្សឈានចូលដល់អាយុ 40 ឆ្នាំ ពួកគេនឹងត្រូវប្រឈមមុខជាមួយការផ្លាស់ប្តូរជាច្រើននៅក្នុងរាងកាយ ជាពិសេសបញ្ហាសុខភាព។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGT80jbDgPIFDdzKyDyhbjokIgBbmepTE32MVOUEjBIuqeW71ex84BotWG1RGSHCTaKfzT1kFp4Y_HgAtqPUVzvhIm-3UMYLLE1Fiq6Cu0iYIwuRjaqysUPXykaki2BP0ypqJS5lcTw8f0dtXHDNNo8fFT0E505fx9GB6dGtl2C8J8zEy528zI_wkIzQ/s626/photo_2022-08-19_14-42-30.jpg

នៅពេលដែលសរីរាង្គមុខងារ ភាពស្រស់ស្អាត និងផ្លូវចិត្តកាន់តែយ៉ាប់យ៉ឺនបន្តិចម្តងៗ នោះប្រាកដណាស់ថារាងកាយនឹងត្រូវជួបប្រទះជាមួយការបាត់បង់ប្រព័ន្ធការពារ ក៏ដូចជាងាយជួបប្រទះនូវបញ្ហាសុខភាព និងប្រឈមជាមួយជំងឺមួយចំនួនផងដែរ​។

ហេតុដូច្នេះហើយ នៅក្នុងវ័យនៃអាយុទាំងអស់នេះ មនុស្សគ្រប់រូបគួរតែធ្វើការរៀបចំរបបអាហារប្រចាំថ្ងៃរបស់ខ្លួនឲ្យបានត្រឹមត្រូវ ។ ដើម្បីកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពធ្ងន់ធ្ងរ ក៏ដូចជាកើតមាននូវជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ។  ហើយរឿងមួយចំនួនដែលមនុស្សត្រូវកំណត់មានដូចខាងក្រោម៖

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXFJ5ajW8Td_mI4E5gUcEKSCaFpxWw1Sm9B1Zj6W6ebDrOfYBylSyb-H_9jkq9dEWk9xG6VVQi4BIxnPncRaaTtbvQOqgUcD2istgkmhsCfCxRnVt4UJFRuZiy-j0o4mWdDRhiBuq7m8LsjjF6GewqvwjObKXcMcoCL3iwZbIY9jhJ9ydh9Ajt7SsmdQ/s612/Claudia-Kotze.jpg

  • ជាតិស្ករ

ចំពោះអ្នកដែលមានវ័យចាប់ពី៤០ឆ្នាំឡើងទៅ ការទទួលទានជាតិស្ករ ថ្មីត្បិតតែវាជាស្ករគីមីសិប្បនិម្មិត ដែលគ្មានគ្រោះថ្នាក់ក៏ពិតមែន ។ ក៏ប៉ុន្តែវាពិតជាអាចធ្វើឲ្យអ្នកទទួលទាន​ ជួបប្រទះជាមួយជំងឺមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម និងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនទៀត ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUTr-fYqZzPvOkdiMyZcZ3EX1dqH_aDIn6Tow7hZqq6WmRDYQhvlzxLV96BCHjNRmgrq5dnHplG_smFSvOUCSo4oVGE6K2gNNw-duLU0nlfUE3iuSZyDiQB_sg0cvjO4Mk6qqBsPY8Gr3dMNsaftN33g5OYU_eFbPL-um3yDK6PTS6zH5eZeG8rff-6A/s619/c208959fb5b7ea2d33f579d789472aaee5f01864.jpg

  • អាហារFastFood

ពពួកអាហារFastFood មានដូចជា ភីហ្សា ប័រហ្គឺ មាន់បំពង … គឺត្រូវបានគេដឹងថាជាប្រភពអាហារដែលធ្វើឲ្យធាត់ ជាពិសេសសម្រាប់មនសុ្សដែលមានវ័យចាប់ពី៤០ឆ្នាំឡើងទៅ  ។ ការទទួលទានពពួកអាហារទាំងអស់នេះ ពិតជាធ្វើឲ្យមានការបង្កើននូវការកើតមានហានិភ័យមួយចំនួនដូចជា ​ជំងឺផ្លូវដង្ហើម និងជំងឹទឹកនោមផ្អែម ជាងជាងមនុស្សដែលមានវ័យក្មេង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHwwCcEolUhziWD5Xz9T7ziOZRb6Q4rXjc006Fwz8GmilpiWoByqu-y4MI8Te92N0dVIpOEiDcqX18-QXRvgq5yjgMxT83ADqCeX-Qd6saRcY5l1PEqOOMRNWYW3kwz0SQdmdppvuR1X11mDCc1cH0YP8KElHnuaffyGZhcBGx4SQYC2nzF1AtkvHAvQ/s725/mcdonaldsglobal.jpg

  • ភេសជ្ជៈកាបូន

ភេសជ្ជៈដែលមានផ្ទុកនូវជាតិកាបូន ដែលត្រូវបានគេស្គាល់ថា​មាននៅក្នុងកូកា និងទឹកក្រូចជាដើមនោះសុទ្ធសឹងតែផ្ដល់ផលប៉ះពាល់ចំពោះសុខភាព ។ ដោយមនុស្សដែលមានវ័យចាប់ពី៤០ឆ្នាំឡើងទៅ មិនត្រូវបានណែនាំឲ្យមានការទទួលទានវានោះទេ។ ព្រោះតែវាអាចបង្កឲ្យកើតមាននូវជំងឺមួយចំនួនដូចជា ធ្វើឲ្យខូចកោសិកាថ្លើម  បង្កើនកម្រិតខ្ពស់នៃអង់ស៊ីមថ្លើម ធ្វើឲ្យធាត់ កើតមានជំងឺទឹកនោមផ្អែម បង្កើនហានិភ័យនៃជំងឺបេះដូង និងហើមដៃ ហើមជើងជាដើម​ ។​

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUN2jO_BTDrsbmrHeboINnzfnDr9KyDLi6m1IKl8IeHjg8Xv1T45mgXHu_mUzD_ncsh_-LXyi9bsZ0lS3uCsUJGVHBMtaVNMBntqWuDhoAt7Yq2IkWzyphodqh8G1N_PbHU-ooYhicPPfR9UmYvBa8i_hTkPNx8j-Of7tANhCrR0ns2BbbWrvHGnkkCQ/s770/man-woman-soda-glasses.jpg