ថ្នាំប៉ារ៉ាសេតាមុល គឺជាថ្នាំដែលត្រូវបានគេស្គាល់ជាទូទៅ និងតែងតែមានប្រចាំនៅក្នុងផ្ទះគ្រប់ក្រុមគ្រួសារ។ ហើយវាមានប្រសិទ្ធភាពខ្ពស់នៅក្នុងការជួយបំបាត់អាការៈ​ឈឺចុកចាប់ពីស្រាលទៅមធ្យមដូចជា ឈឺក្បាល ជំងឺផ្តាសាយ ឈឺធ្មេញ និងការឈឺចាប់ពេលមានរដូវ ឈឺសាច់ដុំ ឈឺខ្នង និងឈឺសន្លាក់ឆ្អឹង ជាដើម ។​ដោយការលេបថ្នាំនីមួយៗ គួរតែលេបយ៉ាងហោចណាស់ចន្លោះពី 4-6 ម៉ោងខុសពីគ្នា ហើយប្រើតែនៅពេលដែលមានរោគសញ្ញាដូចជាការឈឺចាប់ ឬក្តៅខ្លួនតែប៉ុណ្ណោះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG2OJYoyBLUezu5tQ9QK88zREVBaarb8LkUe-gUDKr0v76M-7Y_Sdf1Dw3oBSv3kLUU_Pz_UcZFvPAD9d-vrFEP6AQFgQLixeGy0_unXbIgSAUeQj_Tr8WFhP9cgPasSxrEZUTjlM1dqGBb9AjE6XzZmgH5wTqSY10t3txCtWa5LM6StwD5mNaxF-YVg/s1200/Why-is-paracetamol-dosage-important-in-children.jpg

ដោយឡែកចំពោះកម្រិតនៃការប្រើប្រាស់ឲ្យបានត្រឹមត្រូវនៃថ្នាំប៉ារ៉ាសេតាម៉ុល ត្រូវបានអ្នកជំនាញណែនាំថា គួរតែលេបទៅតាមទម្ងន់ខ្លួន ដូចខាងក្រោម ៖

+  ចំពោះថ្នាំប៉ារ៉ាសេតាម៉ុលចំណុះ 325 មីលីក្រាម

  • ទំងន់ 45-67 គីឡូក្រាម     ត្រូវលេបចំនួន 2 គ្រាប់
  • ទំងន់ ៣៤-៤៤ គីឡូក្រាម ត្រូវលេប1 គ្រាប់កន្លះ
  • ទំងន់ ២២-៣៣ គីឡូក្រាម ត្រូវលេប 1 គ្រាប់

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCUqFtkpSffghofCAndHP3kokqFeuJS41kHxlvUI7sVrJjGdalKgK9Q5K3MLhbn0DyeYj4Ry0xeRMDdx9YIJtWOMizkOfhZ3xCRuY4-IgdAZBFbGT-Z5TczwyBuJoqH3p_7opMm1ipObQyDf3lBT5e4Cxf9P1ndAzPZLB1rd2w2GDmdrTVRIL0evJrIg/s1140/Paracetamol-medicamento-1140x703.jpg

+ ចំពោះប៉ារ៉ាសេតាមុល 500 មីលីក្រាម

  • ទម្ងន់ 67 គីឡូក្រាម ឬច្រើនជាងនេះ ត្រូវលេប 2 គ្រាប់
  • ទំងន់ 51-67 គីឡូក្រាម ត្រូវលេប 1 គ្រាប់កន្លះ
  • ទម្ងន់ 33-50 គីឡូក្រាម ត្រូវលេប 1 គ្រាប់

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaem7CPy_RihgNfWCve3WfM2HJuBD84SHqYrwtNkC396a-t0na2FW8jx4FVBozhrA1R6lheCPoTMJqkOCd3YaK-PV8flTmFLJym7CTGEfCNpjRLJn9ySK3cXA4RkdXETsEfCSdMeK6lfLkEkJT8ng7tvrhnsBuqktXlubcTMuUH85OAlhQcdHLY11xHg/s793/Mujer-tomando-paracetamol-de-Aurax.jpg

យ៉ាងណាមិញ បើយោងទៅតាម​ព័ត៌មាន​របស់​មន្ទីរពេទ្យជាច្រើន​ផ្សេងទៀត ​បាន​ផ្តល់​ព័ត៌មាន​ដូចគ្នា​ថា​មនុស្សគ្រប់រូប មិនគួរ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុលលើសពី​៥​ថ្ងៃ​ជាប់​គ្នានោះ​ទេ ។ចំពោះមូលហេតុចម្បងដែលត្រូវបានក្រុមគ្រូពេទ្យជំនាញហាមឃាត់នោះគឺ៖

1. ការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុលក្នុងរយៈពេលយូរអាចបណ្តាលឱ្យមុខងារថ្លើមចុះខ្សោយ

2. ជាធម្មតា ប្រសិនបើប្រើប្រាស់លើសពី 5 ថ្ងៃ រោគសញ្ញានៅតែមិនប្រសើរឡើង វាអាចជាសញ្ញានៃជំងឺផ្សេងទៀត  ដូច្នេះអ្នកគួរតែឈប់ប្រើប្រាស់ ហើយស្វែងរកគ្រូពេទ្យដើម្បីធ្វើការពិនិត្យបន្ថែម

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaYYJ6MQbmN2ou6-E-Xp14sbuyHnWZtpyHNnOJOK1jJXtAy32c5Y6S50FrPC7PpeMtBfIPyYDLIWSSb0ny911Zztho5SYTWNyR8Et5dzIUqpsCjl1yQyzLamKhiPZyBnsWRLjSRWnNZBcrjVzg6NKp3BifIDQlHzn3VzoLyukp3wNv0Hay1IPANaSing/s700/c1_317697_121019202332_700.jpg

3. ថ្នាំប៉ារ៉ាសេតាម៉ុល ទោះបីជាវាជាឱសថដែលអាចប្រើប្រាស់នៅតាមផ្ទះបានធម្មតា ហើយមើលទៅដូចជាថ្នាំដែលគ្មានគ្រោះថ្នាក់អ្វីក៏ពិតមែន ។ តែទោះយ៉ាងណាក៏ដោយ ក៏អ្នកគួរតែមានការប្រើប្រាស់វាឲ្យបានត្រឹមត្រូវ និងតាមវេជ្ជបញ្ជាផងដែរ ។ លើសពីនេះទៅទៀត អ្នកក៏គួរតែអានស្លាកសញ្ញានៃការណែនាំដោយប្រុងប្រយ័ត្នជានិច្ច ឬពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកជាមុនសិន ប្រសិនបើអ្នកត្រូវការប្រើប្រាស់វាក្នុងរយៈពេលយូរ។