ភ្នំពេញ៖ស្ថានតំណាងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃMini Thailand Week 2022ត្រៀមផ្តើមនៅផ្សារទំនើបភួពុយ ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២២ ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១០ យប់ ។

លោក លោកស្រីអាចជ្រើសរើសទិញទំនិញថៃ ជាច្រើនប្រភេទក្នុងតម្លៃសមរម្យ ដែលមានគុណភាពល្អ ។ ទំនិញថៃ បញ្ចុះតម្លៃ ជួយសម្រួលដល់ជីវភាពរស់នៅ ។
សូមអញ្ជើញចូលរួមទស្សនា ពិព័រណ៍ពាណិជ្ជកម្មថៃ “Mini Thailand Week 2022” ដោយសេរី និងរីករាយទស្សនាជាមួយការប្រគុំតន្ត្រីដែលចូលរួមដោយតារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសមានការចាប់រង្វាន់ជូនដល់អតិថិជនជារៀងរាល់ថ្ងៃទៀតផង ។