កាលពីពេលថ្មីៗនេះ YouTube បានបញ្ចេញមុខងារថ្មីឈ្មោះថា Channel Store ដែលបានធ្វើឡើងអស់រយៈពេលជាង ១៨ខែ ត្រៀមប្រជែងជាមួយទស្សន៍ខ្សែកាបឬកម្មវិធីទូរសព្ទផ្កាយរណប ជាដើម។

Channel Store គឺជាកម្មវីធីមួយដែលស្រដៀងនឹងទូរទស្សន៍អញ្ចឹងដែរ ដោយវានឹងធ្វើការចាក់ផ្សាយវីដេអូ (Video Streaming) ផ្សេងៗនៅលើ YouTube។

ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ YouTube កំពុងតែចរចាស្នើរសុំឱ្យមានការសហការពីក្រុហ៊ុនលំដាប់ពិភពលោកជាច្រើនទៅលើគម្រោងមួយនេះ រួមមាន Wall Mart, Amazon, Apple, Roku Inc និងក្រុមហ៊ុនខ្សែកាបទូរសព្ទអាមេរិក Starz

វត្តមានរបស់ Channel Store ប្រសិនបើវាដំណើរការជោគជ័យ ប្រាកដណាស់អ្នកដែលទទួលរកផលប៉ះពាល់ធំជាងគេ គឺក្រុមហ៊ុនផ្ដល់សេវាកម្មខ្សែកាប។ ប៉ុន្ដែយ៉ាងណាក៏ដោយ រឿងវិជ្ជមានសម្រាប់ខាងក្រុមហ៊ុនកម្មវិធីទូរទស្សន៍នោះ គឺអាចសហការណ៍ជាមួយ YouTube សម្រាប់យកកម្មវិធីវីដេអូដ៏សម្បូរបែបរបស់ពួកគេមកដាក់លើ YouTube បាន។

គួរបញ្ជាក់ផងដែរ មុខងារនេះ អាចនឹងតម្រូវអោយអ្នកប្រើប្រាស់បង់ថ្លៃសេវាកម្ម 65ដុល្លារក្នុងមួយខែ ដោយមុខងារនេះនឹងដាក់ចេញជាផ្លូវការនៅចុងឆ្នាំនេះ៕YouTube channel store to launch this autumn

ប្រភព: The Verge