រដ្ឋធានីព្យុងយ៉ាង៖ ក្រោយពេលមេដឹកនាំកូរ៉េខាងត្បូង បានអះអាង អំពីការជួយជ្រោមជ្រែងសេដ្ឋកិច្ច ដល់ប្រទេសកូរ៉េខាងជើង ជាថ្នូរនឹងការទាមទារដល់ក្រុងព្យុងយ៉ាង ឲ្យបោះបង់ចោលនូវកម្មវិធីអាវុធមហាប្រល័យលោកនោះមក ស្រ្ដីដ៏មានអំណាចបំផុត នៅក្នុងប្រទេសផ្ដាច់ការមួយនេះ បានគំរាមកំហែង ទៅកាន់ក្រុងសេអ៊ូល ត្រូវតែបិទមាត់ ឈប់និយាយរឿងបែបនេះជាមួយខ្លួន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៩ ខែសីហា ថា លោកស្រី គីម យូជុង (Kim Yo Jong) ជាប្អូនស្រីដ៏មានអំណាចខ្លាំងក្លារបស់មេដឹកនាំកូរ៉េខាងជើង បានច្រានចោលទាំងស្រុងនូវការផ្តល់ជំនួយរបស់កូរ៉េខាងត្បូង ដើម្បីជួយជំរុញសេដ្ឋកិច្ច នៅក្នុងប្រទេសឯកោមួយនេះ ឲ្យរីកចម្រើនខ្លាំងឡើង ប្រសិនបើក្រុងព្យុងយ៉ាង សម្រេចបោះបង់អាវុធនុយក្លេអ៊ែរ។Kim Yo Jong: What to Know About Kim Jong Un's Sister | Time

លោកស្រី គីម យូជុង (Kim Yo Jong) បានបញ្ជាក់ នៅថ្ងៃសុក្រនេះ ថា កូរ៉េខាងជើង នឹងមិនទទួលយកជំនួយសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ជាថ្នូរនឹងការបោះបង់ចោលនូវអាវុធនុយក្លេអ៊ែរនោះឡើយ។ លើសពីនេះទៅទៀត លោកស្រី បានប្រាប់ទៅប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) ត្រូវតែបិទមាត់ នៅឱ្យស្ងៀម ឈប់និយាយបែបនេះបន្ដទៅទៀត។

ការលើកឡើងរបស់អ្នកស្រី គីម យូជុង (Kim Yo Jong) ក៏ជាលើកទី១ ដែលមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បានហៅការស្នើឡើង ជាលើកដំបូង កាលពីខែឧសភា របស់ប្រធានាធិបតីកូរ៉េខាងត្បូង ថា ជា «ទង្វើដ៏គឃ្លើន»។ ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយម្តងហើយម្តងទៀត នៅក្នុងសន្និសីទសារព័ត៌មានមួយ ថា គាត់មានសុច្ឆន្ទៈ ផ្តល់ជំនួយសេដ្ឋកិច្ច ជាដំណាក់កាលៗ ជួយដល់កូរ៉េខាងជើង ប្រសិនបើក្រុងព្យុងយ៉ាង បញ្ឈប់អភិវឌ្ឍន៍អាវុធមហាប្រល័យលោក ហើយចាប់ផ្តើមការរំសាយអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ ចោលទាំងស្រុង។North Korean leader's sister says another summit unlikely but a 'surprise thing may still happen' - ABC News

លោកស្រី គីម យូជុង (Kim Yo Jong) បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង KCNA ថា «សម្រាប់យើង កិត្តិយស និង អាវុធនុយក្លេអ៊ែរ ជាសុបិនដ៏អស្ចារ្យបំផុត។ បើគ្រាន់តែគិតថា ត្រូវផ្លាស់ប្តូរផែនការ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនោះ ក្តីសង្ឃឹម និង ផែនការរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ពិតជាសាមញ្ញ និង នៅតែក្មេងខ្ចីបំផុត។ ដូច្នេះវាមិនមានអ្នកណាម្នាក់ មកផ្លាស់ប្តូរវាសនារបស់យើង សម្រាប់គ្រាន់តែនំខេកមួយដុំប៉ុណ្ដោះនោះឡើយ។ អ្វីដែលជារឿងដ៏ល្អបំផុតនោះ ប្រធានាធិបតីកូរ៉េខាងត្បូង គួរតែបិទមាត់ នៅឱ្យស្ងៀម ទើបប្រសើរជាង»។

ក្រុមអ្នកជំនាញ បានអះអាងថា ផែនការសេដ្ឋកិច្ចចុងក្រោយបង្អស់របស់កូរ៉េខាងត្បូង មានលក្ខណៈស្រដៀងគ្នា ទៅនឹងសំណើរបស់ប្រធានាធិបតីមុនៗដែរ រួមទាំង ការស្នើឡើង នៅអំឡុងកិច្ចប្រជុំកំពូល ជាមួយសហរដ្ឋអាមេរិក ផងដែរ។ ប៉ុន្ដែទោះជាយ៉ាងណា កូរ៉េខាងជើង នឹងមិនទទួលយកសំណើរបស់កូរ៉េខាងត្បូង នោះឡើយ។ លើសពីនេះទៅទៀត ក្រុងព្យុងយ៉ាង ទើបតែបាញ់សាកល្បងមីស៊ីលគ្រូស (Cruise) ចំនួនពីរគ្រាប់ ធ្លាក់ចូលទៅក្នុងសមុទ្រ កាលពីថ្ងៃពុធ ទី១៧ ខែសីហា ហើយសកម្មភាពបែបនេះ ក៏ចង់បង្ហាញ អំពីគោលជំហររបស់កូរ៉េខាងជើង ផងដែរ៕Who is South Korea's new president Yoon Suk-yeol?