ទីក្រុងតៃប៉ិ៖ ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង មិនទាន់ស្ងប់ចិត្ត ជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក មកកាន់តៃវ៉ាន់ ផង ស្រាប់តែពេលនេះ មានសេចក្ដីរាយការណ៍ ថា គណៈប្រតិភូ មកពីបណ្ដាប្រទេសនានា ជាសម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន នឹងធ្វើដំណើរមកកាន់ទីក្រុងតៃប៉ិ ជាបន្ដបន្ទាប់ ហើយសកម្មភាពនេះ រឹតតែធ្វើឲ្យចិន កាន់តែខឹងសម្បាយ៉ាងខ្លាំងបន្ថែមទៀត។

សារព័ត៌មាន Taipei Times បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ថា លោក កេជិ ហ្វូរូយ៉ា (Keiji Furuya) តំណាងរាស្រ្ដ មកពីគណបក្សប្រជាធិបតេយ្យ (LDP) របស់អតីតនាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលរបស់ជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ ដែលត្រូវគេធ្វើឃាត នឹងដឹកនាំគណៈប្រតិភូរបស់ខ្លួន មកកាន់កោះតៃវ៉ាន់ នៅសប្ដាហ៍ក្រោយនេះ។ ជាមួយគ្នានេះដែរ សមាជិកសភាកាណាដា ក៏កំពុងតែមានគម្រោងធ្វើដំណើរបំពេញទស្សនកិច្ចយ៉ាងសំខាន់បំផុតមួយ នៅលើដែនកោះ គ្រប់គ្រងដោយខ្លួនឯងមួយនេះ ផងដែរ។Leading CPC to exercise rigorous self-governance_英语频道_央视网(cctv.com)

ក្រៅពីជប៉ុន និង កាណាដា នោះ សមាជិកសភា មកពីប្រទេសអាល្លឺម៉ង់ និង ចក្រភពអង់គ្លេស ក៏នឹងមកកាន់តៃវ៉ាន់ ជាបន្ដបន្ទាប់ នៅខែក្រោយៗនេះ ដើម្បីបង្ហាញ អំពីកិច្ចគាំទ្ររបស់បណ្ដាប្រទេសទាំងនេះ ចំពេលចិនបង្កើននូវការបំភិតបំភ័យ ដល់រដ្ឋាភិបាលក្រុងតៃប៉ិ ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី មកកាន់ទីក្រុងតៃប៉ិ កាលពីខែមុន។

សារព័ត៌មាន Kyodo News បានរាយការណ៍ កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ ថា គណៈប្រតិភូជប៉ុន ដឹកនាំដោយលោក Keiji Furuya នឹងទៅបំពេញទស្សនកិច្ច នៅតៃវ៉ាន់ ចន្លោះពីថ្ងៃចន្ទ ដល់ថ្ងៃពុធ សប្ដាហ៍ក្រោយ។ គេរំពឹងថា លោក Keiji Furuya និង គណៈប្រតិភូរបស់គាត់ នឹងជួបជាមួយនឹងលោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ និង មន្រ្ដីក្រសួងការពារជាតិរបស់ដែនកោះមួយនេះ ដោយផ្ដោតយ៉ាងសំខាន់ ទៅលើការកែលម្អប្រព័ន្ធការពារ នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ក៏ដូចជា ការពង្រឹងសមយុទ្ធយោធារបស់ចិន ដែលបានធ្វើឡើង កាលពីសប្តាហ៍មុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmk7C90vzrxlOirMkqPXA8Mgbq3ipk8g6HYlqMf8W78pri7muTA7R2qn8uASXl5hRCXO8AA_RsHbzpzkC6P5SxVC9KLgtZXr1wgaBZoAwmXyXWxhS8dYlojI8EWBCDHuLqzlHF9gAe-HPxP-WtnD-A2q4d8CdbY_1Z8uHh77BhTiWTsudIv6p1ywSb/s800/photo_2022-08-19_10-53-49.jpg

ក្រុងប៉េកាំង តែងតែចាត់ទុកតៃវ៉ាន់ ជាអាណាខេត្តរបស់ចិន។ លើសពីនេះទៅទៀត ចិនតែងតែគំរាមកំហែង ប្រើប្រាស់កម្លាំងទ័ព វាយចូលលុកលុយ នៅលើដែនកោះគ្រប់គ្រង ដោយខ្លួនឯងមួយនេះ។ ជាមួយនឹងការគំរាមកំហែងនោះ ក្រុងប៉េកាំង បញ្ជូនយន្ដហោះយោធា និង នាវាចម្បាំង ទៅជិតតៃវ៉ាន់ ដើម្បីបំភិតបំភ័យដល់ក្រុងតៃប៉ិ ឲ្យព្រមទទួលយកនូវដែនអធិបតេយ្យភាពរបស់ចិន៕