លោកអ្នកប្រហែលជាបានស្គាល់រួចមកហើយ ហ្វ្រេនឆាយ នាឡិកាត្រួតពិនិត្យសុខភាពលើដៃរបស់ក្រុមហ៊ុន VYVO Generation របស់សហរដ្ឋអាមេរិក បានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៩ ម្ល៉េះ។
“Vyvo” គឺជាឈ្មោះពាណិជ្ជកម្មរបស់ក្រុមហ៊ុន Helo Corp. ដែលជាក្រុមហ៊ុនសាធារណៈរបស់សហរដ្ឋអាមេរិក (OTC: HLOC) ជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធពីរនៅសហរដ្ឋអាមេរិក (Vyvo Technology Corp., in California និង Vyvo Inc., in Florida) និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតនៅទូទាំងពិភពលោក រួមទាំង Vyvo Network Japan KK នៅប្រទេសជប៉ុន Vyvo Network Pte Ltd នៅសិង្ហបុរី និងតៃវ៉ាន់ និង Vyvo Smart Ltd នៅអៀរឡង់។ បច្ចេកវិទ្យាថ្មីរបស់ Vyvo មានទីតាំងនៅរដ្ឋ Silicon Valley សហរដ្ឋអាមេរិក និងត្រូវបានប្រើប្រាស់ទូទាំងពិភពលោក ផ្តល់វិស័យសុខភាពឌីជីថល ជាលើកដំបូង។

នាឡិកានេះមានតួនាទីសំខាន់ៗជាច្រើនក្នុងការថែទាំសុខភាពរាងកាយរបស់មនុស្សម្នាក់ៗ ជាពិសេសគឺសម្រាប់អ្នកមានបញ្ហាសុខភាពដូចជាបញ្ហាចង្វាក់បេះដូងមិនល្អ បញ្ហាសម្ពាធឈាម ឬសម្រាប់លោកអ្នកដែលស្រលាញ់សុខភាព ហើយកំពុងត្រូវការឧបករណ៍តាមដានសុខភាពប្រចាំថ្ងៃរបស់ខ្លួន។

ក្រុមហ៊ុនមួយនេះ បានផលិតបច្ចេកវិទ្យាទំនើបសម្រាប់តាមដានសុខភាពដោយខ្លួនឯង ដោយគ្រាន់តែមើលថែខ្លួនឯងបានលើដៃ ប្រសិនបើមានករណីណាមួយកើតឡើងចំពោះសុខភាពរបស់ខ្លួនជាយថាហេតុ វានឹងផ្តល់ដំណឹងភ្លាមៗដល់អ្នកផ្សេង ដើម្បីធ្វើការជូនដំណឹង ឬទទួលការព្យាបាលបានទាន់ពេលវេលា។ ឧបរកណ៍នេះ គឺបានជួយដល់វេជ្ជបណ្ឌិតយ៉ាងច្រើនក្នុងការតាមដានអាការៈប្រែប្រួលរបស់អ្នកជំងឺជាប្រចាំថ្ងៃ។

ឥឡូវនេះ ហ្វ្រេនឆាយរបស់នាឡិកាម៉ាក VYVO បានមកដល់កម្ពុជា ហើយបានចែកចាយចូលទៅកាន់ទីផ្សារប្រទេស កូរ៉េ និងជប៉ុន ដែលមានសមាជិកជាម្ចាស់អាជីវកម្មកាត់យកហ្រេ្វនឆាយនេះជាបន្តបន្ទាប់ ជាពិសេសពលករកម្ពុជាតែម្តង។ ការចែកចាយ និងការប្រើប្រាស់នាឡិកានេះ បានជួយដល់ពលករកម្ពុជានៅប្រទេសកូរ៉េ និងជប៉ុន អាចធ្វើការតាមដានសុខភាពខ្លួនឯង ដើម្បីជៀសវាងហានិភ័យណាមួយ ដូចជាការគាំងបេះដូង និងបញ្ហាផ្សេងៗដែលកើតឡើងដោយយថាហេតុ។

លោក តាន់ ស៊ីណាត ជាប្រធានគ្រប់គ្រង ក្រុមហ៊ុន Vyvo ប្រចាំនៅប្រទេសកម្ពុជា បានអោយដឹងថា៖ “នាឡិកាមួយនេះ ជាបច្ចេកវិទ្យាចុងក្រោយនៃបច្ចេកវិទ្យាពាក់លើដៃ ដែលមានតួនាទីសំខាន់សម្រាប់ជួយមនុស្សគ្រប់គ្នា អោយជៀសផុតពីហានិភ័យបញ្ហាសុខភាពរបស់យើងគ្រប់ៗគ្នា។ អ្វីកាន់តែពិសេសនាឡិកានេះអាចជួយឱ្យយើងមើលថែខ្លួនឯងបាននៅផ្ទះបាន តែប្រសិនបើមានករណីមិនស្រួល វានឹងផ្តល់ដំណឹងដល់យើងភ្លាមនៅលើដៃ ឬផ្ញើរសារទៅកាន់មនុស្សដែលយើងបានភ្ជាប់ជាមួយទៀតផង (Guidance) ជាពិសេសវាមានប្រព័ន្ធ SOS សារបន្ទាន់ ដែលប្រាប់ទីតាំង នឹង Map ដល់យើង។ ក្នុងពេលនេះ នាឡិកាម៉ាក VYVO នេះ មានអ្នកចែកចាយជាច្រើនដែលគាត់បានចុះឈ្មោះទិញសិទ្ធិចែកចាយ ទៅកាន់ប្រទេសជាច្រើនមានដូចជាប្រទេសកូរ៉េ, ជប៉ុន, ថៃ, សហរដ្ឋអាមេរិក, តៃវ៉ាន់…ជាដើម”។

សូមបញ្ជាក់ថា៖ Vyvo គឺជាគំរូអាជីវកម្មបែបហ្រេ្វនឆាយថ្មី និងចែករំលែកចំណូលតែមួយគត់ ក្នុងការផ្តល់សិទ្ធិដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាក់ស្តែងដល់អ្នកពាក់នាឡិកាសុខភាព Vyvo LifeWatch ទាំងអស់គ្នា។

អត្ថប្រយោជន៍ទាំងនេះរួមមាន៖
-របាយការណ៍សុខភាពផ្ទាល់ខ្លួន
– ការជូនដំណឹងដល់អ្នកពាក់ Guardian និង
– រង្វាន់ជាកាក់ Coin សម្រាប់ការប្រើប្រាស់នាឡិកាសុខភាព Vyvo LifeWatch ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.vyvo.com (http://www.vyvo.com/) និង និង www.helocorp.com (http://www.helocorp.com/)
VYVOCambodiaClub.Official
Vyvo Thailand | Facebook
VYVOJAPN
VyvoGen