ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រង AIA Cambodia ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុនគេនៅ កម្ពុជាប្រារព្ធខួប ៥ ឆ្នាំ​ ដោយបានបង្កើតយុទ្ធនាការ ចាប់ផ្តើមដើម្បីជីវិតកាន់តែប្រសើរ (#JumpstartABetterLife)។ យុទ្ធនាការនេះតម្រូវឲ្យប្រជាពលរដ្ឋខ្មែរចូលរួមថតរូបលោត រួចផុសទៅកាន់ហ្វេសប៊ុក​ រាល់ការថតរូបលោតម្នាក់ AIA Cambodia នឹងបរិច្ចាគថវិកា ១,០០០ រៀលមកកាន់អង្គការផ្កាយសមុទ្រដើម្បីជួយដល់ការសិក្សារបស់កុមារដែលកំពុងជួបការខ្វះខាត។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUKgo1eiYowKEWhirot777rRi_PW3DxXbCgbimZenfp4q0r91ivopbMvEAXBEDtU6mkLV-vMXwIAZih9UK8gj3hdxJ1NZ67tEMDhe2_LkXh6Owa0CEslmepCmXrDI1C98SQjd_pKNeB3JkjTTSe2xOec7EsrWhNWUk4_A3KSx4MADJ-l9d9Qjm6G4z/s1280/photo_2022-08-16_10-41-29.jpg

ក្រុមហ៊ុនធានារ៉ាប់រង AIA Cambodia និងអង្គការផ្កាយសមុទ្ររំពឹងថាយុទ្ធនាការនេះនឹងមានអ្នក ចូលរួមរហូតដល់ទៅ ២៥០,០០០ នាក់ ដែលនឹងត្រូវបិទបញ្ចប់ទៅនៅចុងខែសីហានេះ។ យុទ្ធនាការ #JumpstartABetterLife នេះបង្កើតឡើងក្នុងគោលបំណងជួយជំរុញទឹកចិត្តប្រជាជនកម្ពុជាទាំងអស់ឲ្យចាប់ផ្តើមទម្លាប់ល្អៗថ្មីដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរ ធ្វើជាគំរូដល់មិត្តភក្តិ ក្រុមគ្រួសារ និងសហគមន៍ ក៏ដូចជាចូលរួមចំណែកជួយដល់កុមារកម្ពុជាដែលកំពុងខ្វះខាតផងដែរ។ ក្នុងការចូលរួម អ្នកត្រូវថតរូប ឬវីដេអូ លោតបង្ហោះជា Public នៅក្នុងហ្វេសប៊ុកភ្ជាប់ជាមួយនឹង hashtag #JumpstartABetterLife​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDKmjstnmBNI2YRyOykUtPJ5e1d9np56PyFRFbbb2qrYDY-j4RCJCh7F1Ehj5oNl3WR9dqWKd-c-XxaFLUtEFo24ipjxeoaJxv9STMD1_N7gK_3QG783qf_YTYf3fiod1MgsPFtZX5GKOw-Fkregp7lgRQe62pS6ofRSZ5hjdx9253Kt2fPorlvjuj/s1280/photo_2022-08-16_10-41-29%20(2).jpg

ថវិកាទាំងដែលទទួលបានពីកម្មវិធីសប្បុរសធម៌នេះនឹងយកទៅប្រើប្រាស់ទៅលើកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ ដែលជួយទ្រទ្រង់ទៅលើការសិក្សារបស់កុមារដែលកំពុងជួបការខ្វះខាតឲ្យទទួលបានការសិក្សាដ៏ ប្រសើរមួយ រហូតដល់ពួកគេទទួលបានការងារធ្វើ។ ការចូលរួមរបស់មនុស្សចំនួន ២៥០,០០០ នាក់នៅក្នុងយុទ្ធនាការនេះ អង្គការផ្កាយសមុទ្រនឹងអាចរៃអង្គាសថវិកាបានចំនួន ៦០,០០០ ដុល្លារអាមេរិកដែលនឹងជួយដល់សិស្សរបស់កុមារជាង ៧០០ នាក់ ដែលការជួយទ្រទ្រង់រួមមានការអប់រំ ការថែសុខភាព អាហារូបត្ថម្ភ ថ្នាក់រៀនបន្ថែម និងការទ្រទ្រង់ស្បៀងអាហារទៅកាន់គ្រួសារគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0ye8oK22xkY1_55rls-nxHKlYnf07Qu7405oss8kZd1lvArwxtM_siF56tR7c6BzPzN_x7AU3pexc-bC5nhKJY5NRJuq7IYhUHKAOMPlo1bc1vba-f74udH8JLaRG7VtlORmb0tDnbmd-jX2p2jvM1Bf4U3w95vmq8cLLp5koqyVLzU994VUe2a7S/s1280/photo_2022-08-16_10-41-27.jpg

យុទ្ធនាការនេះធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ AIA Cambodia និងអង្គការផ្កាយសមុទ្រ (ISF Cambodia) ដែលមានរយៈពេលមួយខែពេញ នៅក្នុងខែសីហានេះ។​ យុទ្ធនាការនេះបានចូលរួមដោយសំណាក់ប្រជានជនខ្មែរជាច្រើន ក៏ដូចជាលោកជួប សុភ័ក្រ លោកជា វណ្ណារិទ្ធ កញ្ញាហេង កែវនីតា លោកអ៊ន ចាន់ប៉ូលីន លោកគួច សុកុម្ភៈ លោកអ៊ុំ វិចិត្រ រួមទាំងតារាចម្រៀង និងបុគ្គលល្បីៗជាច្រើនរូបទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBflwLPhJRyxo7g8yq4NA8ze11-LKkJXyw6x1CDke_3zv7qFPk1VTfZa2NDQucTakX7EWPWmVW0yZ8_LLFHESMhdVybhFB4aZdR9SPEGIRu7gWoLr6jwkq2ArZw4xn1aGcy3P0Lc4_mYVtOHbUKyWSsQGNXYrmMopLth_ddzqq-OJhDnl2O5mY-T9c/s1280/photo_2022-08-16_10-41-26.jpg

AIA Cambodia តែងតែគាំទ្រការងាររបស់អង្គការផ្កាយសមុទ្រចាប់តាំងពីឆ្នាំទីមួយដែលក្រុមហ៊ុន ធានារ៉ាប់រងនេះចូលមកដល់កម្ពុជាម្លេះ។ AIA Cambodia បានចូលរួមគាំទ្រកម្មវិធីបាល់ទាត់របស់ អង្គការផ្កាយសមុទ្រតាមរយៈការប្រកួតបាល់ទាត់កុមារ និងយុវជន ដែលបានផ្តល់ឳកាសឲ្យកុមារ និងយុវជនក្រីក្រជាច្រើនបានលេងកីឡាមួយនេះ ការប្រកួតនេះក៏បានពង្រីកនៅកាន់ខេត្តក្រុងមួយ ចំនួនដូចជា បាត់ដំបង កំពត សៀមរាប ជាដើម ហើយកម្មវិធីនេះទៀតសោតមានអ្នកទទួលផល ជាង ៧,០០០ នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw-y1YEQMZlFfOYdcsSb4BafjYPIqnUv3qix1oazsw4KHzf_2IRYXMOw3Nnx3B7LGzAnzoiHEfNFZW0I3JmZ3KX96F3o3F7EiavuJw7za81xGB_If27zT5eXC01Cj64u0Pn3LiTo_Wy3Rz5D1gWa7FfEiyA9kICeLmwLOvxnyJXK6u0YyyXceBsM2w/s1080/photo_2022-08-16_10-41-28%20(2).jpg

យុទ្ធនាការថ្មីនេះជាផ្នែកមួយនៃយុទ្ធនាការធំរបស់ក្រុមហ៊ុនធានារ៉ាប់រង AIA Cambodia ដែលមាន ឈ្មោះថា “ចាប់ផ្តើមដើម្បីជីវិតកាន់តែប្រសើរ” ដែលមានគោលដៅក្នុងការលើកទឹកចិត្តឲ្យ ប្រជាពលរដ្ឋខ្មែរមានសុខភាពល្អ រាងកាយមាំមួន និងសុខភាពផ្លូវចិត្តល្អ ដែលនេះស្របទៅតាមការផ្តួចផ្តើមរបស់ AIA ដើម្បីជួយប្រជាជន ១,០០០,០០០,០០០ នាក់ ឲ្យរស់នៅប្រកបដោយ សុខភាព និងជីវិតកាន់តែប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirUh7xgbAW1WoB1qIHUlsmwaliKR_lYmulCHhHqIJ_TGYf2NPM4D7r8zM2FCfqXdyZoSgAFE3qXaedCqE3jbXS3sZ3RCSbi3Ql-xBrb1clW1UG3kukFQ_F0LOQtVvF7I9ftSrfR6KtMHcr2POCw26WCgpC9zci8kCwnT6AmmLGqsQnTdCL-sB6z81C/s1280/photo_2022-08-16_10-41-28.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSfSpq4D4RZ6MT_nXGI4bcJcib5-CTRHDYaAdLhW4MmgGWLqxjamf8N_-m1lmre2wzoef6XpnCvgzulFzIzwstKPCkj15WIT3oRoRy1srrWUHYADQ0YX_xeZpSi2cWppCVTdHz10B1uT4YjOLgQQfElbC7ge3NrkxqGKqNHsaRbTBLWoPzBAZkOXwg/s960/photo_2022-08-16_10-41-29%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXkXxiG0fw00hmpstqbMKipOREG6joiO2IGhIZKVW37L5uGwwVyfXL7ZByD4PkkYKgAPvcex6t66tamKecTrwtcIjIePnf-zWreI1BRVb-pq5wj5K5GcZxb9HlYhECLNSZIaAdQZzimYem7rJSWQ0ZTYrfButnutCfabZRTSEIZg082ugwDm6mC44C/s1280/photo_2022-08-16_10-41-30.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB1KCdF2xMEeLCtkrgs1Yl2NHH86TIyNaf6XIm2I_yzOcuCN313GdRDNBbqSJEZa9x_bOoIApuJAIoj8IOXdTH2w-ylfi83Al_P6KdZU4gXc0QF1OJVUUbQkRWuRXuT8Rq26VnSetUFCiTRrFggqfzaciO9YlG851a13lVOAgfRmqPco-sRqmlznWF/s960/photo_2022-08-16_10-41-31.jpg