បរទេស៖ លោកយាយចំណាស់មួយរូបបានធ្វើឱ្យមហាជនគ្រប់គ្នាមានការចាប់អារម្ម​ណ៍ជាខ្លាំងក្រោយពីបានបង្ហាញនូវភាពស៊ិចស៊ី និងភាពទាក់ទាញក្នុងការស្លៀកសម្លៀកបំពាក់យ៉ាងទាន់សម័យ និងស្រស់ស្អាតមិនខ្វល់ពីតួរលេងនៃអាយុ រហូតលោកយាយទទួលបាននូវប្រជាប្រិយយ៉ាងខ្លាំងជាមួយនឹងគំនិតបែបទាន់សម័យមួយនេះ។

លោកយាយ Helen Vanwinkle Honey មានអាយុ៩៤ឆ្នាំ បានក្លាយជាបុគ្គលល្បីក្នុងបណ្ដាញសង្គមក្រោយពីគាត់បានថតបង្ហោះនូវរូបភាពដ៏ទាក់ទាញក្នុងសម្លៀកបំពាក់ទាន់សម័យ និងមានភាពស៊ិចស៊ីគួរឱ្យចាប់អារម្មណ៍ និងប្លែកភ្នែកជាខ្លាំង ជាមួយនឹងការបង្ហាញខ្លួនក្នុងបណ្ដាញសង្គមក្នុងសម្លៀកបំពាក់ប្លែកៗ និង ថ្មីៗគ្រប់ម៉ូតមិនចាញ់ក្មេងៗនោះទេ។

លើសពីនេះលោកយាយ Helen Vanwinkle Honey ក៏ជាមនុស្សម្នាក់ដែលតែងតែបំផុសគំនិតដល់មហាជនជាច្រើនដែលមានវ័យចំណាស់ ត្រូវតែធ្វើអ្វីដែលខ្លួនចូលចិត្ត ដោយកុំគិតថាខ្លួនមានវ័យចាស់ហើយ ព្រោះអាយុគ្រាន់តែជាតួរលេខតែប៉ុណ្ណោះ។ ​ហើយភាពស្រស់ស្អាតគឺវាតែងតែមានគ្រប់ពេលឱ្យតែយើងចេះរៀបចំ និងធ្វើទៅតាមចំណង់ចំណូលចិត្តរបស់ពួកយើង ហើយគាត់ថែមទាំងបានលើកឡើងនូវពាក្យមួយថា ” រូបកាយរបស់ខ្ញុំ ជម្រើសរបស់ខ្ញុំ”។

គួរបញ្ជាក់ផងដែរថាដំ បូងឡើយលោកយាយគ្រាន់តែជាអ្នកធ្វើស្រែចម្ការម្នាក់ អស់រយៈពេល១៥ឆ្នាំមកហើយ ក្នុងនោះនៅថ្ងៃមួយចៅស្រីរបស់គាត់បានថតរូបគាត់ក្នុងសម្លៀកបំពាក់អាវពណ៌ក្រហម និងខោខ្លីចូលទៅក្នុងបណ្ដាញសង្គមរហូតបានធ្វើឱ្យលោកយាយមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនគ្រប់គ្នា ចាប់ពីថ្ងៃនោះមកបានធ្វើឱ្យគាត់មានប្រជាប្រិយភាពជាខ្លាំងនិងមានអ្នកតាមដាក់លោកយាយ Helen Vanwinkle Honey រហូតទៅដល់ ៣.៣ លាននាក់នៅលើ Instagram របស់គាត់៕ ប្រភព៖ Sanook