ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ តារាសម្តែងវ័យក្មេងរូបស្រស់កញ្ញា Stella បានធ្វើការ Live វីដេអូភ្លាមៗ ក្នុងការយល់ច្រឡំទៅ រឿងរ៉ាវលុយកាក់ ជាប់បំណុល ដោយសារ បងស្រីបង្កើត យកឈ្មោះរបស់តារាស្រីរូបនេះ ដើរខ្ចីលុយគេ។

ជាក់ស្ដែងយោងតាមការបង្ហោះរបស់កញ្ញានៅលើបណ្ដាញសង្គមហ្វេសប៊ុកបានរៀបរាប់យ៉ាងដូច្នេះថា៖ «បងស្រីបង្កេីតធ្វេីសុី ប្អូនខ្លួនឯងគ្មានពីក្នុងលោកទេ។ បង្កេីតacc ដាក់រូបខ្ញុំប្រឌិតតរឿងគ្រួសារខ្លួនឯងដេីរហែកប្រាប់គេដេីម្បីតែលុយ បញ្ជាកគ្រប់រឿងទាំងអស់ដែរពាក់ពាន់ គ្រួសារនឹងខ្ញុំមិនមែនការពិតទាំងអស់ យកល្អខ្លួនឯងបំផ្លាញឈ្មោះម៉ាកប៉ាដែរមិនដឹងរឿង

ក្រោយពីបានបែកធ្លាយការពិត ដោយធ្វើរូបនាង ទើបតែបានដឹងនោះ បានបណ្តាលឲ្យ តារាស្រីរូបនេះ មានការហួសចិត្តជាខ្លាំង ដែលមិននឹកស្មានថា បងស្រីរបស់នាង ធ្វើអំពើបែបនេះ លក់មុខ យកកេរ្តិ៍របស់ប្អូនស្រី បង្កើតអាខោន ដាក់រូប Stella មកធ្វើរនាំង ក្នុងផលប្រយោជនិ៍ផ្ទាល់ខ្លួន។

យ៉ាងណាមិញ រឿងរ៉ាវមួយនេះ កំពុងតែក្លាយជាប្រធានបទក្តៅគគុក និងមានការចែករំលែកជាខ្លាំង នៅលើបណ្តាញសង្គម ដោយបានធ្វើមហាជន មានការអានិតអាសូរជាខ្លាំងទៅលើនាង ចំពោះរឿងអយុត្ថិធម៌បែបនេះ ៕