ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា បានប្រារព្ធខួប១០ឆ្នាំ ក្នុងភាពជាដៃគូជាមួយធនាគារជប៉ុន SMBC នៅការិយាល័យកណ្តាលរបស់ធនាគារអេស៊ីលីដា។ នេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលធនាគារអេស៊ីលីដា និងធនាគារ ជប៉ុន Sumitomo Mitsui Banking Corporation (SMBC)  បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការធុរៈកិច្ចព្រមព្រៀងលើផ្នែក សាជីវកម្មអន្តរជាតិ នៅក្នុងការិយាល័យកណ្តាលរបស់ធនាគារ អេស៊ីលីដា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១២ កន្លងទៅ ក្នុងគោលបំណងជួយ និងគាំទ្រដល់ធនាគារអេស៊ីលីដា ក្នុងការពង្រីកផលិតផល និងសេវាកម្មរបស់ធនាគារដើម្បីឆ្លើយរបទៅនឹងតម្រូវការអតិថិជនអន្តរជាតិ ជាពិសេសគឺតម្រូវការរបស់អតិថិជនសាជីវកម្មជប៉ុន។ អ្វីកាន់តែពិសេស SMBC បានជួយផ្តល់ការគាំទ្រដល់ធនាគារអេស៊ីលីដាជាច្រើនផ្នែកតាំងពីថ្នាក់គ្រប់គ្រង ក្រុមប្រឹក្សាភិបាល និងភាគហ៊ុននិកជាដើមទាំងបច្ចេកទេស និងការបណ្តុះបណ្តាលដោយផ្ទាល់ដល់និយោជិតរបស់ធនាគារអេស៊ីលីដា ការចុះពិនិត្យនិងបណ្តុះបណ្តាលពីសេវាកម្មធនាគារអេឡិចត្រូនិក និងសេវាឌីជីថលជាច្រើនទៀតផង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD8MbxhlZFTzex0oydYoU9UsmJu_NCeSC3rZw5ZjVfFMIL0hY6pIZVdL6dsxJ0YHGrD2jh8cTSGOHAdKsoasT9IXFcXhnNh-a92pxqe7Clddd1OxR1-NY6eVyHVOwWXJnMY59J_EBCDzoWDxS_KXx3ecOT0OjSpVjCYwajGBMY9d0Eyzpb1O44-PkM/s5184/_MG_9485.JPGលោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ផងដែរថា គោលដៅសហប្រតិបត្តិការរវាងធនាគារ ទាំងពីរគឺដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈមន្ត្រីក្រុមប្រឹក្សាភិបាល រហូតដល់ ភាគហ៊ុននិក  ដោយយើងបានសហការគ្នាបានល្អណាស់។  លោកបណ្ឌិត អ៊ិន ចាន់នី បានបន្តទៀតថាបន្ទាប់ពីការចុះអនុស្សរណៈជាមួយគ្នារួចហើយ ធនាគារជប៉ុន SMBC  បានចូលហ៊ុន  និងបានកាន់កាប់ភាគហ៊ុនចំនួន  ១២.២៥% នៅឆ្នាំ ២០១៤  និង បង្កើនភាគហ៊ុនរហូតដល់ទៅ១៨.២៥% រហូតមកដល់ពេលបច្ចុប្បន្ននេះ ។ ជាងនេះទៅទៀត« ការជួបជុំគ្នាថ្ងៃនេះ ដើម្បីអបអរសាទរនូវសមិទ្ធផលដែលធនាគារ យើងទាំងពីរបានសហការគ្នាល្អ និងប្តេជ្ញា ពង្រឹងភាពជាដៃគូជាមួយគ្នាបន្ថែមទៀត  ដើម្បីបង្កើនយុទ្ធសាស្ត្រថ្មីៗទៅមួយកំរិតទៀត»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFnDcdZTNasy8ljWEAotYOIuGBJ_QxVIp-p08LH_GSWAB5fiY6SJgkg86LutS1gbUWzDas2QgTJYrE82NnHCdYVBN6vtdoiKQfhkeahKO32WxjwjLXPrAF79H4xmREQzhJqtcKTVZMevpxvpBwe6yvGCoJ5QetKpxcDo8sXo-0MksTbng45zzHNAdR/s5184/_MG_9497.JPGក្រៅពីនេះ  ធនាគារទាំងពីរក៏បានសហការគ្នាលើការងារចំនួន៣ ធំៗគឺ ៖

– ចំណុចទី១ គឺផ្តោតទៅលើកម្ចីត្រូវតែគិតលើបរិស្ថាន មានន័យថា « ការផ្តល់សេវាកម្ម ធនាគារ  និងហិរញ្ញវត្ថុ មិនមែន ចេះតែផ្តល់ ដើម្បីទទួលបានផលចំណេញ តែមួយមុខនោះទេ  គឺត្រូវតែគិតអំពីបរិស្ថានផងដែរថាមានផលប៉ះពាល់អ្វីខ្លះដល់បរិស្ថាន

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIZBpkDSkTZQNHQmcqZNRivB2MiCa645RmCQnCswnm2lA2RWMG0fGTGCovLA_yEvPBUNHduNyQV3sD-25x4kfzHvHaPwmYV9L3rjM_XKVlXkgcoCntlozyW6zPRlarIJ0se8EU1aEeGC8eu3aJLTFPlf-EzdrRU4VDv4a01ddUj4F9VVD2iDAUx394/s7226/T2500184.jpg– ចំណុចទី២: គឺផ្សារភ្ជាប់ទៅនឹងសង្គម  មានន័យថា«ត្រូវពិនិត្យមើលសុខមាលភាព ទាំងអ្នកពាក់ព័ន្ធ សហការី  និងអតិថិជន របស់យើងឱ្យចូលរួមជាមួយគ្នា ក្នុងកម្មវិធីសង្គមផ្សេងៗ ដែលធ្លាប់បានធ្វើកន្លងមកឱ្យបានល្អ និងបង្កើនការចូលរួមបន្ថែមទៀតផងដែរ»

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYqrKsay47JU0HN-SegiN6Vw7Io6u1xi7k91eQiR31h_Cuh-3aClpXnfCidH9y6IS5Qp9b6ZwcNChICOA2GfLcPwR4lLYLuXuA6JU3BSIcIVRJ10hK-jvFBj4rUl3Yh-l7SE74qdBPFx_nfzecO-lEEFpe93hXsN8y9qDHpL09QNnjVpe57-fIz4XZ/s7498/T2500346.jpg– ចំណុចទី៣: គឺការពង្រឹងអភិបាលកិច្ចសាជីវកម្ម  ដោយបច្ចុប្បន្ននេះ ទោះបីជាធនាគារទទួលបានចំណាត់ថ្នាក់ល្អហើយក៏ដោយ ក៏ត្រូវគិតគូរបន្តទៀត  ដើម្បីឱ្យក្លាយទៅជាក្រុមហ៊ុន ដែលមានអភិបាលកិច្ចខ្នាតអន្តរជាតិ និងជាសាកលថែមទៀតផងដែរ ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0HKVXVecmu3XhfaOeedClwt2a8bnBX3do8yfKNlYSRCawPpCB2Mgt_mlDMhFbcRA9MPgExgH0BJ75MlGKK52keN1KQnOeva4ffH1C2DtafhKSv6Y-hqqOnWxzFmuuWrX0yOD9QGh1chyqKhfuZdERErYFc7ZELknUGwXqPFoOUDIxEbjTffGoMEpy/s7097/T2500490%20copy.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnGXZ-cc6X0vh4gh5tm0I68nf5osg6ww9rIR6sf5n-urFU4qaTUVOf5_gI3c3EwOM6DVmIAQfnKgGe4m1eIvain-z1VrRVeTqYqJViY8pQLN9EJOx6TdqrD0tvr5O4SckwVT__vOihqXtMoEEjhHSdUx6tQKqbG7XYbKPxISxDYiHlZWcl9jpBY7On/s6155/T2500436.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqwZbTLUSA04XzOYmUv8j6TSXxTsnpnrFgo1qfJZbIZH39w7Rxhvj1FVzc0nzu6dU2A7QGha3Cx9FDkI6Dg-d5rDDrMKSzkIdsqJSwfL3UoG58bRgC0eK-fT8f61v0qwGdqibxV6FQJEOZj9_qXjDGSMGPixwDTDaT82R_UGOXlDDrrsBgo3kWZ5Ga/s6667/T2500508.jpg