ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយពីរឿងរ៉ាវអ្នកនាងខ្ញុងដែលបានជំពាក់បំណុលគេរាប់ម៉ឺនដុល្លារ ខណៈបច្ចុប្បន្នអ្នកនាងបានខិតខំធ្វើការ រកស៊ីដើម្បីធ្វើយ៉ាងណាយកប្រាក់់ទៅសងម្ចាស់បំណុលឲ្យទាន់ពេលវេលាទៅតាមការកំណត់ ដោយអ្នកនាងរួមជាមួយទាំងស្វាមីបានចាប់ដៃគ្នាយ៉ាងស្វិតស្វាញដើម្បីដោះស្រាយបញ្ហាមួយនេះ។

ជាក់ស្ដែងកាលពីល្ងាចមិញនេះប្ដីអ្នកនាងខ្ញុង លោកកៃដរបានជួបរឿងរ៉ាវដ៏រន្ធត់មួយបានកើតឡើង ខណៈពួកគាត់ទាំងពីរ កំពុងតែឡាយលក់ផលិតសុខៗខណៈរៀបនឹងបិទឡាយនោះស្រាប់តែលោកកៃដរ មានអាការៈរឹងថ្គាម និយាយ ឬក៏ធ្វើកាយវិការអ្វីក៏មិនចេញ ធ្វើឲ្យអ្នកនាងខ្ញុងមានការភិតភ័យជាខ្លាំង។

យ៉ាងណាភ្លាមៗនោះខាងក្រុមគ្រួសារក៏បានធ្វើការប្រញាប់ប្រញាល់បញ្ជូនលោកកៃដរ ទៅព្យាបាលនៅឯមន្ទីរពេទ្យ។ ខណៈដោយឡែកនោះនាមុននេះបន្តិចអ្នកនាងខ្ញុងក៏បានធ្វើការបង្ហោះសារមួយពាក់ព័ន្ធនឹងស្ថានភាពប្ដីរបស់អ្នកនាងដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ឥឡូវប្តីខ្ញុំចេញពីរសង្គ្រោះបន្ទាន់ហើយ អគុណសំរាប់ការបារម្ភនឹងសួរសុខទុក្ខ ពត៍មានលំអិតខ្ញុំនឹងប្រាប់ពេលក្រោយទៀតឥឡូវគាត់នៅកាលម៉ែត រង់ចាំលទ្ធផលស្គែនខួរក្បាលម្តងទៀតសិន សូមអគុណ» ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖