ភ្នំពេញ៖ នា​ថ្ងៃ​ទី​១១ ខែសីហា​នេះ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​នៅ​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង បន្ទាប់​ពី​មាន​គេហទំព័រ​បរទេស​មួយ​បាន​ធ្វើការ​ផ្សព្វផ្សាយ​លក់ ឈុត​ប៊ី​គី​នី ដែល​មាន​រូបភាព​ទង់ជាតិ​ប្រទេស​កម្ពុជា ខណៈអ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បានចាត់ទុកទង្វើមួយនេះថា «​ជា​ការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រទេស​កម្ពុជា​»​។

មហាជនបាន​លើក​ឡើង​ថា នេះ​ជា​ការ​ធ្វេសប្រហែស​មួយ​សម្រាប់​អ្នក​ដែល​ឌី​ហ្សា​ញ​ឈុត​ហែល​ទឹក ឬ​ឈុត​ប៊ី​គី​នី យក​ទង់ជាតិ​នៃ​ប្រទេស​កម្ពុជា មាន​ទាំង​រូប​ប្រាសាទអង្គរវត្ត​ខ្មែរ​ផង​នោះ​មក​ដាក់​លើ​រាង​កាយ​នារី​បង្ហាញ​ម៉ូ​ដ បង្ហាញ​សាច់​ចង់​អស់ពី​ខ្លួន​។ ប្រការ​មួយ​នេះ ជា​ការ​មិន​អោយ​តម្លៃ ប្រទេស​ជាតិ​ដែល​ជា​ម្ចាស់ អត្តសញ្ញាណ​ហើយ អ្នកលេង​បណ្តាញ​សង្គម​បានឃើញ ក៏​ខឹងសម្បា និង​ចែកចាយ​នូវ​រូបភាព​ខាងលើ បង្ហាញ​ការ​មិន​សុខចិត្ត​ចំពោះ​អ្វី​ដែល កើតឡើង​និង​ចង់​គេហទំព័រ​បរទេស​នោះ «​លុប​ចេញ​ជា​បន្ទាន់​»​។

ប្រាកដ​ណាស់ បាវចនា​ជាតិ សាសនា ព្រះ​មហា​ក្ស​ត្ស គឺ​ការ​គោរព​ឋានានុក្រម របស់​ប្រជាជន​កម្ពុជា យ៉ាង​ភ្ជាប់​ខ្ជួន ហើយ​អោយ​តម្លៃ​បំផុត​។ យ៉ាងណាមិញ មាន​មតិ​រិះគន់​ចំពោះ​រូបភាព​នេះ​ថា ជា​ការ​ម៉ាក់​ងា​.​យ​បំផុត យក​ច្នៃ​លើ​ដងខ្លួន​នារី ស្ទើរតែ​អាក្រាត​កាយ​ហើយ ហាក់​បំផុស​ភាព​រោលរាល​។ បើ​មើលទៅ​លើ​ការ​ផុស​នោះ គេ​ចង់​បង្ហាញ​ឈុត​ប៊ី​គី​នី មាន​ភាព​ប្លែក​ៗ ពណ៌​ខុស​គ្នា​លក់​លើ​អន​ឡាញ ដើម្បី​ជា​ជម្រើស​ច្រើន​លើ​គេហទំព័រ​បរទេស​មួយ ដែល​ដាក់​លក់​ឈុត​ប៊ី​គី​នី ជា​ភាសា​អង់គ្លេស​ថា Cambodia flag bikini លក់​ក្នុង​តម្លៃ ៤០​ដុល្លារ​អា​មេ​រិ​ក​។

ដោយឡែកនៅពេលនេះយើងនៅពុំទាន់ឃើញមានក្រសួងពាក់ព័ន្ធណាមួយចេញមកអន្តរាគមន៌នោះទេ ខណៈវែបសាយដែលបានដាក់លក់ត​ប៊ី​គី​នី យក​ទង់ជាតិ​នៃ​ប្រទេស​កម្ពុជា មាន​ទាំង​រូប​ប្រាសាទអង្គរវត្ត​ខ្មែរ​ផង​នោះ​ចេញមកបកស្រាយយ៉ាងណានោះទេ ព័ត៌មានលម្អិតយ៉ាងណា KBN នឹងធ្វើការផ្សាយជូននៅពេលក្រោយទៀត ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO4Bh8-iYt81PTSa83Zw2WFQk8592IP_eqrZYFeHjgXlslOZBCKnD65MXtDhGDCLnFVsd0lDMNgUrwdWYtiJm7Q8oO3CKhz4OzyQjTADwx2n7VuyCyo91TBW9jc8oZw3Ph3AE0AoyNp7iYXGCuN-VNR7lNrFvRomXntGtnSuplOdCVzaXUsWuUMuyy/s761/photo_2022-08-11_15-00-02%20(3).jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5kB7jCMzUiBSf7ComTtOahaL1XnQ6NyZmVizxMfb8j2CTR21oZddhjjH6ieVxUBzrQik6JQPGxyPUXSvINtEF_RuRYqMSl3L6j62hxA1SReTyraY9SiA6zOXVqBV0h7mTO-zk-al5vUj1yczxRqynNDETTB3pc6etkVPxR2YAoPOiAB-DKFS1KjEH/s847/photo_2022-08-11_15-00-02%20(2).jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO6B27IoYJ7aR8Onc9xIG21-YhrhwP9kNGu0WqJ00yRJZDPfjTdGv5lr3nfe1IDIKdgA92YdEVyKGBoA-gbPqI9Xw7TW_g4owceMPTl1m7INzdlHpX3Ul5xunplR89E2BCpvvf2sS_40V-wzw-lnHtkVmE5GW376dFF1Yd-QWeor0PwUmFYIaI-0Ur/s869/photo_2022-08-11_15-00-02.jpg