រដ្ឋធានីកៀវ៖ កម្លាំងការពារទឹកដីរបស់ក្រុងកៀវ និង កម្លាំងឈ្លានពានរបស់ក្រុងមូស្គូ បានវាយប្រយុទ្ធគ្នា កាន់តែខ្លាំងឡើង នៅជុំវិញទីក្រុងភីស្គី (Pisky) នាភាគខាងកើត ប្រទេសអ៊ុយក្រែន ចំពេលរុស្ស៊ី បង្កើននូវការដណ្ដើមកាន់កាប់តំបន់ឧស្សាហកម្មដូនបាស (Donbas)។Russia-Ukraine War: On "Pseudo Referendums" Ukraine's Zelensky's Message To  Russia

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ថា មន្រ្ដីសាធារណរដ្ឋដូណែតស្ក៍ ដែលជាក្រុមបំបែកខ្លួន គាំទ្រដោយរុស្ស៊ី បានអះអាងថា សមរភូមិ នៅទីក្រុងភីស្គី មានចម្ងាយប្រហែល១០គីឡូម៉ែត្រ នាភាគពាយព្យ នៃទីក្រុងរបស់ខេត្ដដូណែតស្ក៍ កំពុងតែស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី និង កម្លាំងបំបែកខ្លួន។ រីឯការវាយប្រយុទ្ធគ្នា កាន់តែមានសភាពខ្លាំងក្លាឡើង ដោយសារតែរុស្ស៊ី កំពុងតែបង្កើននូវការវាយលុក ចូលកាន់កាប់តំបន់ឧស្សាហកម្មដូនបាស។The War in Ukraine, Multinationals and Risk Management - Second Line of  Defense

លោក ដានីល បេសសូណូវ (Danil Bezsonov) មន្រ្ដីរបស់ក្រុមបំបែកខ្លួន បានបញ្ជាក់ នៅលើបណ្ដាញសង្គម ថា «ទីក្រុងភីស្គី ជាសមរភូមិក្ដៅ ហើយវាជាទីក្រុងរបស់យើង។ ចំណែកការវាយប្រយុទ្ធគ្នា កាន់តែខ្លាំង នៅភាគខាងជើង និង ភាគខាងលិច»៕

ដោយឡែក មន្រ្ដីអ៊ុយក្រែន បានបដិសេធថា ទីក្រុងនេះ មានការបង្កើនកម្លាំងខ្លាំងក្លា មិនអាចដួលរលំនោះទេ ព្រោះវាជាគន្លឹះ សម្រាប់ការពារក្រុង Donetsk ៕Russia's war on Ukraine leaves African countries in 'tight spot'