រដ្ឋធានីព្យុងយ៉ាង៖ ក្រោយមានការឆ្លងរាលដាលនូវជំងឺកូវីដ-១៩នោះមក ស្រ្ដីដ៏មានអំណាចបំផុត នៅកូរ៉េខាងជើង បានគំរាមកម្ទេចប្រទេសកូរ៉េខាងត្បូង ដោយសារតែលោកស្រី បានចោទប្រកាន់ ដល់ប្រទេសជាសាច់ឈាមជិតខាងរបស់ខ្លួន មានចេតនាបញ្ជូនវីរុស មកចម្លង នៅក្នុងប្រទេសរបស់លោកស្រី។

ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថា លោកស្រី គីម យូ-ជុង (Kim Yo-jong) ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចោទប្រទេសកូរ៉េខាងត្បូង ជាអ្នកបញ្ជូនវីរុសកូវីដ-១៩ តាមរយៈការបើកដៃឱ្យក្រុមសកម្មជនកូរ៉េខាងត្បូង បង្ហោះខិតប័ណ្ណរិះគន់ដល់របបគ្រប់គ្រង នៅក្នុងប្រទេសរបស់លោកស្រី ដើម្បីនាំវីរុសមកចម្លង។Kim Jong Un's sister takes bigger role in threats to South Korea | The  Japan Times

ស្រ្ដីដ៏មានអំណាចបំផុត នៅក្នុងប្រទេសកូរ៉េខាងជើង រូបនេះ បានបញ្ជាក់ថា «យើងមិនអាចឱបដៃនៅស្ងៀមស្ងាត់ ហើយបន្ដឲ្យសំរាមហូរចូល មកពីកូរ៉េខាងត្បូង ទៀតឡើយ។ ប្រសិនបើមានសកម្មភាពបង្កហេតុបែបនេះនៅតែបន្ដនោះ កូរ៉េខាងជើង នឹងកម្ទេចកូរ៉េខាងត្បូង។ យើងនឹងមានវិធានការឆ្លើយតប ដោយការសងសឹកយ៉ាងសាហាវបំផុត»។

ដោយឡែក មន្រ្ដីកូរ៉េខាងត្បូង បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោកស្រី ដ៏មានអំណាចខ្លាំងក្លារបស់កូរ៉េខាងជើង ថា ក្រុងសេអ៊ូល ពិតជាមានការសោកស្ដាយយ៉ាងខ្លាំង ជុំវិញការចោទប្រកាន់របស់លោកស្រី ដោយបានទម្លាក់កំហុស លើខិតប័ណ្ណរបស់ក្រុមសកម្មជនកូរ៉េខាងត្បូង តាមរយៈការបង្ហោះបាឡុង ចូលកូរ៉េខាងជើង បាននាំឲ្យមានការឆ្លងរាលដាលនូវជំងឺកូវីដ-១៩។President Moon Jae Archives - Web Live News

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា បានប្រកាសពីជ័យជម្នះ លើការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩។ ជាមួយគ្នានេះ មេដឹកនាំកូរ៉េខាងជើង ក៏បានបញ្ជាឱ្យលុបចោលនូវវិធានការទប់ស្កាត់នានា ដែលបានចេញកាលពីខែឧសភា ឆ្នាំ២០២២៕