កាលពីពេលថ្មីៗនេះ ក្រុ​មហ៊ុន Apple បានប្រាប់ទៅកាន់អ្នកផ្គត់ផ្គង់ថា បច្ចុប្បន្ននេះចិនបានចាប់ផ្តើមអនុវត្តច្បាប់យ៉ាងតឹងរុឹង ដោយគ្រឿងផ្គុំផ្សេងៗដែលផលិតចេញពីតៃវ៉ាន់​ គឺត្រូវតែវាយស្លាក​ថា “Taiwan, China” ឬក៏ “Chinese Taipei” ហើយ Apple ក៏បានបន្ថែមទៀតថា ត្រូវតែ​ធ្វើតាមច្បាប់មួយនេះជាបន្ទាន់ដើម្បីចៀសវាងពីបញ្ហាផ្សេងៗ។Apple Is Reportedly Working On Succession Planning For Tim Cook And Others  | Redmond Pie

លើសពីនេះទៅទៀត ប្រសិន​បើមានការវាយស្លាក “Made in Taiwan” លើទំនិញ សម្រាប់នាំចេញទៅក្រៅគឺត្រូវបានត្រួតពិនិត្យដោយមន្ត្រីគយរបស់ចិន ហើយប្រសិនបើគេរកឃើញថា​ធ្វើខុសពីបទបញ្ជាគឺត្រូវពិន័យជាទឹកប្រាក់រហូតដល់ 4000យ័ន ឬស្មើនឹង592ដុល្លារថែមទៀតផងដែរ។Taiwan to spruce up seven ports by 2026 - Container News

គួរបញ្ជាក់ផងដែរថា iPhone ត្រូវដឹកបន្ទះឈីបពីប្រទេសតៃវ៉ាន់ នាំចូលមកប្រទេសចិន ដើម្បីធ្វើការដំឡើងនៅរោងចក្រក្នុងប្រទេសចិន សម្រាប់iPhone 14 របស់ខ្លួន ដែលត្រៀមបញ្ចេញនៅខែក្រោយនេះ៕

ប្រភព: Nikkei Asia