រាជរដ្ឋាភិបាលកម្ពុជាកំពុងគិតលើកកម្ពស់តម្លៃនៃការផលិតរបស់របរធ្វើដោយ ដៃដើម្បីបង្កើនផលិតផលក្នុងស្រុក ដែលជួយបង្កើនជីវភាពអ្នកផលិតឱ្យកាន់តែល្អប្រសើរ ។

លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម(SMEs)នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានលើកឡើងថា “សិប្បកម្មផលិតដោយដៃរបស់កម្ពុជាមានសក្តានុពល បើទោះបីវិស័យនេះ កំពុងពឹង ផ្អែកទៅលើការនាំចូលវត្ថុធាតុ ដើម រាជរដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយនូវពន្ធការនាំ ចូលវត្ថុធាតុដើមផលិតផលធ្វើដោយដៃនិងលើកទឹកចិត្តយកផលិតផលដែលផលិតបានយកមកដាក់លក់ក្នុងទីផ្សារផលិតផលកសិករខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងការអភិវឌ្ឍន៍ជីវភាពរបស់កសិករខ្មែរ។”

លោកបានបន្តថា “ការលើក ស្ទួយក្នុងការប្រើប្រាស់ផលិត ផលសិប្បកម្មជាតិរបស់ប្រជាជនខ្មែរ ក៏អាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យស្គាល់ពីផលិតផលធ្វើដោយដៃ ដ៏គួរឱ្យកោតសរសើររបស់កម្ពុជា ហើយក៏ចង់បង្ហាញពីការលើកទឹកចិត្តដល់សិប្បកម្មខ្មែរដែលផលិតផលទាំងនោះផងដែរ។ លោកបានបញ្ជាក់ថា សម្រាប់ថ្ងៃអនាគត ប្រសិនបើមានការគាំទ្រពីអតិ ថិជនទាំងជាតិនិងអន្តរជាតិ ទីផ្សារផលិតផលកសិករខ្មែរនឹងពង្រីកខ្លួនទៅកន្លែងដ៏ទៃទៀត។”

វិស័យឧស្សាហ កម្មធុនតូច ក្នុងគោលនយោ បាយគាំទ្រ ក្នុងការលើកទឹក ចិត្ត ផ្នែកពន្ធដារ ការនាំចូលវត្ថុធាតុដើម ជួយទ្រទ្រង់ពួកគាត់ អ្វីដែលយើងអាចជួយទៅបាន ព្រោះយើងរកឃើញថា សំខាន់ៗមួយចំនួន ដែលជាបញ្ហាប្រឈម ទាក់ ទងទៅនឹងកង្វះដើមទុនពួក គាត់ ទ្រទ្រង់និងពង្រីកនៅអាជីវកម្មក្នុងបរិបទថ្មី ដោយ សារការវិវឌ្ឍន៍ នៃសង្គមសេដ្ឋកិច្ច នៅក្នុងតំបន់ក៏ដូច ជាក្នុងប្រទេស ផលិតផលធ្វើដោយដៃ បងប្អូនយើងធ្វើដូច ជា បង្គី ឈ្នាង ទទួលស្គាល់ថា ដោយសារមានផលិតផលជំនួស ពីប្រទេសជិតខាង ។ ជាមួយនឹងតម្លៃដើមតិច កាលណាផលិតក្នុងតម្លៃដើមទាប ការផលិតគាត់នេះ គិតជាបរិមាណក្នុង១ថ្ងៃបានចំនួនតិច កម្លាំងពលកម្ម កម្លាំងពលកម្ម ប្រើប្រាស់ធនធានច្រើន អ៊ីចឹងធៀបប្រកួតប្រជែងនៅលើទីផ្សារ វាជួបបញ្ហាជាមួយនឹងការនាំ ចូលកន្លែងនេះជាបញ្ហាប្រឈមតែយើងក៏មិនបានទុកចោលដែរ យើងអាចជំរុញគាត់ក្នុងក្របខណ្ឌមួយអាចបង្កើតជាសហគមន៍ និងការ ផលិត ស្នាដៃធ្វើដោយដៃក្នុងទិសដៅជំរុញក្នុងផ្នែកទេសចរណ៍ »។

សូមបញ្ជាក់ថា ការអភិរក្សនៃសិប្បកម្មធ្វើដោយដៃវានឹងប្រែ ក្លាយទៅជាអត្តសញ្ញាណនានារបស់ជនជាតិរបស់ខ្មែរតែម្តង ក៏បានបង្កើនជំនាញដល់បងប្អូនប្រជាកសិករសម្រាប់ជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃពួកគាត់ក្រៅពីការធ្វើស្រែចម្ការ៕

ប្រភព: ក្រសួងព័ត៌មាន