រដ្ឋធានីប៉េកាំង៖ ដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក មកកាន់ទីក្រុងតៃប៉ិ បានធ្វើឲ្យស្ថានការណ៍ នៅតំបន់សមុទ្រចិន ឡើងកម្ដៅ កាន់តែខ្លាំងឡើង ដោយសារការខឹងសម្បារបស់ចិន ហើយនៅពេលនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានគំរាមជាថ្មី ពីការប្រើប្រាស់កម្លាំងយោធា វាយដណ្ដើម កាន់កាប់ដែនកោះ គ្រប់គ្រង ដោយខ្លួនឯងមួយនេះ យកមកត្រួតត្រាវិញ។China says Xi Jinping and other leaders have been given domestic Covid-19 vaccines, amid public concern over safety - CNN

សារព័ត៌មាន Fox News បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១០ ខែសីហា ថា ចិន កាលពីថ្ងៃពុធ បានគំរាមកំហែងជាថ្មី អំពីការប្រើប្រាស់កម្លាំងយោធា វាយដណ្ដើមកាន់កាប់តៃវ៉ាន់ យកគ្រប់គ្រង។ ក្រុងប៉េកាំង បានគំរាមកំហែងបែបនេះ ចំពេលកងទ័ពរំដោះប្រជាជនចិន កំពុងតែធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលនាំឲ្យមានភាពតានតឹង រវាងភាគីទាំង២ កើនដល់ចំណុចកំពូល មិនធ្លាប់មានពីមុនមក នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។Tsai's leadership makes its mark in Taiwan

សេចក្តីថ្លែងការណ៍គោលនយោបាយដ៏វែងមួយ បានចេញផ្សាយ ដោយការិយាល័យកិច្ចការតៃវ៉ាន់របស់គណៈរដ្ឋមន្ត្រី និង នាយកដ្ឋានព័ត៌មានរបស់តៃវ៉ាន់ បានតាមដានស្ទើរតែមួយសប្តាហ៍ អំពីការបាញ់មីស៊ីល និង ការលុកលុយចូលទៅក្នុងដែនទឹក ហើយដែនអាកាសរបស់តៃវ៉ាន់ ដោយនាវាចម្បាំង និង យន្តហោះកងទ័ពអាកាសរបស់ចិន។ សកម្មភាពយោធារបស់ចិន បានរំខានដល់ជើងហោះហើរ និង ការដឹកជញ្ជូន នៅក្នុងតំបន់ ដែលវាមានសារៈសំខាន់ ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់របស់ពិភពលោក ហើយនាំឱ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីសហរដ្ឋអាមេរិក ជប៉ុន និង បណ្ដាប្រទេសផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic2polh7Ymhko7vbOarhtN0N-nrX95P31bKfOLdzqJpNnGiC9G1qUB-WhZWG7AqmgFrMHS2OQUEsJYObTBwBesezXGwQKjVEiNKhNSEdSBV8W-b5HRtkM45XUqBwVbpfQ2yUZuneZiFhz1uyawIYVbZPrVl6QaRdBMTKfAOcJpjguaXN3cviZ0JVKy/s1280/photo_2022-08-10_15-28-35.jpg

បើតាមឯកសារផ្លូវការ បង្ហាញថា ចិនបានដកការសន្យាថា នឹងមិនបញ្ជូនកងទ័ព ឬអ្នកគ្រប់គ្រង ទៅកាន់កោះតៃវ៉ាន់ ប្រសិនបើក្រុងប៉េកាំង គួរតែគ្រប់គ្រងដែនកោះនេះ ជាក់ស្តែង ហើយវាជាសញ្ញាបង្ហាញ ពីការសម្រេចចិត្តរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) នៅក្នុងការផ្តល់ស្វ័យភាពតិចជាងការផ្តល់ជូនពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOTZKgBwoXNdrHHffskHP3Ql3QAB_xPqt6YxF07DQGHD101xWwHDFio6lJj9IsYHJRWQG18AaxyN_XxFQpMsiCNyFSvIs1qD-lOKqcal_020-TdiUD2exxLOaRauI80tOyq0Dc77cYDQVTnfSvhM7DFi184Qz9pGuN_YdMHIs4Wu3ylfhdcuGTggiJ/s958/photo_2022-08-11_11-20-05.jpg

បើផ្អែកលើសៀវភៅស ដែលក្រុងប៉េកាំងចេញថ្មី បានអះអាង អំពីការប្រើប្រាស់កម្លាំងទ័ព ដើម្បីដណ្ដើមយកតៃវ៉ាន់ យកមកឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ នេះជាការគំរាមកំហែង ប្រតិកម្មយ៉ាងខ្លាំងរបស់ចិន ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាសហរដ្ឋអាមេរិក មកកាន់តៃវ៉ាន់។

យោធាចិន បានបញ្ជាក់ កាលពីថ្ងៃពុធ ថា ខ្លួនបាន«បញ្ចប់នូវកិច្ចការផ្សេងៗរបស់ខ្លួន» ជុំវិញកោះតៃវ៉ាន់។ ប៉ុន្តែកងទ័ពរំដោះប្រជាជនចិន នឹងបន្ដល្បាតជាប្រចាំ ហើយវាជាសញ្ញាបង្ហាញ អំពីការបញ្ចប់ល្បែងសង្គ្រាម អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ។ ទោះជាយ៉ាងណា ក្រុងប៉េកាំង នឹងនៅតែរក្សាការដាក់សម្ពាធ កាន់តែខ្លាំងឡើង ប្រឆាំងនឹងកោះតៃវ៉ាន់ បន្ដទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik8BnJQivW3iYelZaoWn_swS2_wbO0IxodlCgLMh4q6aLUgsavKq_E9z6E0cc4btXXh76fPGzg6tmb_q4qd6lqFQddYM3Oq4-_1Ow_LiX52Sa759mTX23AMcJcym0_o-s8fQBv2mG_r2c-iHKwmKOyWrT9rn6_-xbGkpPiPFHsgren_ZApxSVb4Ipi/s645/photo_2022-08-11_11-20-05%20(2).jpg