ភ្នំពេញ៖​ណាហ្គាវើលដ៍ ផ្តល់ជូននូវការជួបជុំដ៏រីករាយ និងកម្មវិធីប្រូម៉ូសិនដ៏ច្រើន ក្នុងឱកាសពិធីបុណ្យសែនព្រះខែ ដូចជា នំសែនព្រះខែខ្ចប់ក្នុងប្រអប់នាំសំណាង ម្ហូបសុភមង្គល ការសម្តែង​សិល្បៈ និង​ការតុបតែង​លម្អ​ក្នុង​អគារ​ដ៏​ទាក់ទាញ​ ដើម្បី​ផ្តល់នូវ​បទពិសោធន៍​មិនអាច​បំភ្លេចបាន​សម្រាប់​គ្រប់គ្នា​។

ការ​ជាវ និង​ចែករំលែក​នំ​ព្រះ​ខែ​ដល់​មនុស្ស​ជុំវិញ គឺជា​ទំនៀមទម្លាប់​ដែល​ត្រូវបាន​អនុវត្ត​ជា​យូរ​មកហើយ​នៅក្នុង​តំបន់​។ ក្រុម​មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes និង Fortune Palace របស់​ណាហ្គា​វើ​លដ៍ បាន​ច្នៃ​បង្កើត​នំ​ព្រះ​ខែ និង​ដុត​ថ្មីៗ​រៀងរាល់ថ្ងៃ​ដោយ​ប្រើ​គ្រឿងផ្សំ​ស្រស់ៗ​គុណភាព​ខ្ពស់​ដែល​ផ្តល់នូវ​សាច់​នំ និង​ស្នូល​ល្មួត​ឆ្ងាញ់​ជាប់ចិត្ត​។

នំ​មាន ៤ រសជាតិ​សម្រាប់​ជ្រើសរើស (​ស្នូល​ធម្មតា ឬ​មាន​ស៊ុត​ពីរ​) ដូចជា​រសជាតិ​គ្រាប់​ឈូកស​បែប​ហុងកុង ស្លឹក​តើយ ទុរេន​បែប​អាស៊ី និង​ទី​រ៉ា​មី​ស៊ុ​បែប​អ៊ីតាលី​។ ឆ្នាំនេះ ណាហ្គា​វើ​លដ៍​បាន​រចនា​ប្រអប់​នំ​នាំ​សំណាង​ថ្មី​ដែលមាន ៣ ទំហំ​ផ្សេងគ្នា ៖ ប្រអប់​ដែលមាន​នំ ១ ដុំ (​តម្លៃ​ចាប់ពី ១៤ ដុល្លារ​) ប្រអប់​ដែលមាន​នំ ៤ ដុំ (​តម្លៃ​ចាប់ពី ៥៥ ដុល្លារ​) និង​ប្រអប់​ដែលមាន​នំ ៨ ដុំ (​តម្លៃ​ចាប់ពី ១០៨ ដុល្លារ​) ជា​កាដូ​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ក្រុមគ្រួសារ មិត្តភ័ក្ដិ ដៃគូ​ធុរកិច្ច និង​មិត្ត​រួមការ​ងារ ។​ល​។

​កុម្ម៉ង់​នំ​ព្រះ​ខែ​ដោយ​ទាក់ទង​ទៅកាន់ ០១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com ។ នំ​ព្រះ​ខែ ក៏មាន​ដាក់លក់​រៀងរាល់ថ្ងៃ​ផងដែរ​រហូតដល់​ថ្ងៃទី​១០ ខែកញ្ញា​នៅ​កន្លែង​ទទួលភ្ញៀវ Lobby Lounge និង​ភោជនីយដ្ឋាន​ចិន Fortune Palace នៅ​ណាហ្គា​វើ​លដ៍​ទី​ ១ និង​ភោជនីយដ្ឋាន Golden Bowl, Food Pavilion និង Hall of Golden Chimes នៅ​ណាហ្គា​វើ​លដ៍​ទី​ ២​។ សូម​តាមដាន​ទំព័រ Facebook និង WeChat របស់​ណាហ្គា​វើ​លដ៍​ដើម្បី​ចូលរួម​ការប្រកួតប្រជែង និង​ឱកាស​ឈ្នះ​នំ​ព្រះ​ខែ​!

​ណាហ្គា​វើ​លដ៍ ក៏មាន​បម្រើ​ជូន​នូវ​ម្ហូប​ពិសេស​ច្រើន​ជម្រើស​នៅក្នុង​ឱកាស​ដ៏​ពិសេស​នេះ​ផងដែរ​។ ប៊ុ​ហ្វេ​ឌី​ម​សាំ​នៅ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes ឥឡូវនេះ​មាន​បម្រើ​ជូន​ក្នុងពេល​ថ្ងៃត្រង់​រៀងរាល់ថ្ងៃ ពី​ម៉ោង ១១ ព្រឹក​ដល់ ២:៣០ រសៀល រីឯ​ថ្ងៃ​សៅរ៍ អាទិត្យ និង​ថ្ងៃ​បុណ្យជាតិ ចាប់ផ្តើម​បម្រើ​ជូន​ពី​ម៉ោង ១០:៣០ ព្រឹក (​សូម​ណែនាំ​ឲ្យ​កក់​ទុកជាមុន​) ម្នាក់ ២៩ ដុល្លារ និង​ការ​បញ្ចុះតម្លៃ​ពិសេស​សម្រាប់​កុមារ​អាយុ​ក្រោម ១២ ឆ្នាំ​។

ប៊ុហ្វេឌីមសាំពិសេស បម្រើជូនរៀងរាល់ថ្ងៃក្នុងពេលថ្ងៃត្រង់នៅភោជនីយដ្ឋានចិន Hall of Golden Chimes សម្រាប់ការជួបជុំដ៏រីករាយ និងសុភមង្គល
​ប្រសិនបើ​លោកអ្នក​មានបំណង​ចង់​ទទួលទាន​អាហារ​ពេល​ល្ងាច​ដ៏​ឈ្ងុយឆ្ងាញ់​បំផុត សូម​អញ្ជើញ​ទៅ​ពិសា​អាហារ​ប៊ុ​ហ្វេ​អន្តរជាតិ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន 2Pangea ដែលមាន​អាហារ​ប៊ុ​ហ្វេ​ច្រើន​មុខ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ រួមមាន គ្រឿង​សមុទ្រ​ស្រស់ សាច់​អាំង សាច់​ដុត ម្ហូប​ពេញនិយម​បែប​អាស៊ី អាហារ​បែប​អឺរ៉ុប និង​បង្អែម ម្នាក់​ត្រឹមតែ ២៩ ដុល្លារ​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ និង​ម្នាក់ ៣៥ ដុល្លារ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ ដែលមាន​បន្ថែម​គ្រឿង​សមុទ្រ​។

​ណាហ្គា​វើ​លដ៍ ក៏មាន​ផ្តល់ជូន​ការសម្តែង​សិល្បៈ​អបអរ​ពិធីបុណ្យ​សែន​ព្រះ​ខែ​ផងដែរ​ដែល​ចូលរួម​សម្តែង​ដោយ​សិល្បករ និង​សិល្បការិនី​ជាតិ និង​អន្តរជាតិ រៀងរាល់ថ្ងៃ ពី​ម៉ោង ៦ ល្ងាច​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​លដ៍​ទី​ ១ រហូតដល់​ថ្ងៃទី​ ១១ ខែកញ្ញា​។ លោកអ្នក​អាច​ថតរូប​ទុកជា​អនុស្សាវរីយ៍​ជាមួយ​អ្នកសិល្បៈ​ក្នុង​ឈុត​សម្លៀកបំពាក់​បែប​ចិន​ បន្ទាប់ពី​ពួកគេ​បាន​សម្តែង​ផងដែរ​។ទទួលយក​នូវ​ពេលវេលា​ដ៏​រីករាយ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​ក្នុងឱកាស​ពិធីបុណ្យ​សែន​ព្រះ​ខែ​នៅ​ណាហ្គា​វើ​លដ៍​!