ប្រទេសមហាអំណាចបច្ចេកវិទ្យាឥណ្ឌាគ្រោងនឹងបិទ មិនអោយចិនលក់ស្មាតហ្វូនក្រោម ១៥០ដុល្លារ នៅប្រទេសខ្លួនហើយទៀតឡើយ នេះបើយោងទៅការចេញផ្សាយរបស់គេហទំព័រ GSM Arena។

ការធ្វើបែបនេះ ដើម្បីជម្រុញការលក់ និងស្វែងរកទីផ្សាររបស់យីហោក្នុងស្រុកដែលមានដូចជា Lava និង Micromax ជាដើម។ តែយ៉ាងណាមិញ ប្រសិនបើឥណ្ឌាអនុម័តច្បាប់បែបនេះ យីហោធំៗពីររបស់ចិន Xiaomi និង Realme ប្រហែលជាពិបាករកទីផ្សារ និងអាចនឹងខាតថែមទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ ឥណ្ឌាបានរឹតបន្តឹងយ៉ាងខ្លាំង ពាក់ព័ន្ធនឹងបញ្ហាបច្ចេកវិទ្យាជាមួយប្រទេសចិន ជាក់ស្តែង app ជាង៤០០របស់ចិន ត្រូវបានលុបចេញ ពីប្រទេសឥណ្ឌាថែមទៀត៕

ប្រភព: GSM Arena