ទីក្រុងតៃប៉ិ៖ ចាប់តាំងពីមានដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) មកកាន់ទីក្រុងតៃប៉ិ នោះមក ក្រុងប៉េកាំង បន្ថែមការដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរបន្ថែមទៀត ដល់តៃវ៉ាន់ ដោយរារាំងដល់ក្រុមហ៊ុនតៃវ៉ាន់ ណា មិនប្រើប្រាស់ពាក្យលើទំនិញរបស់ពួកគេ «តៃវ៉ាន់ ប្រទេសចិន»។

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១០ ខែសីហា ថា រដ្ឋបាលគយ ចំណុះឲ្យក្រសួងហិរញ្ញវត្ថុចិន ហៅកាត់ CA កាលពីថ្ងៃអង្គារ បានឱ្យដឹងថា ការដឹកជញ្ជូនទំនិញ ចេញពីតៃវ៉ាន់ នឹងត្រូវរារាំង ដោយគយចិន សម្រាប់ការមិនប្រើប្រាស់ស្លាក ថា មកពី «តៃវ៉ាន់ ប្រទេសចិន»។Xi makes first Xinjiang visit since 'strike hard' campaign | The Japan Times

រដ្ឋបាលគយចិន បានបញ្ជាក់ កាលពីថ្ងៃទី៥ ខែសីហា ថា ក្រុមហ៊ុនតៃវ៉ាន់មួយ បានស្នើសុំជំនួយ បន្ទាប់ពីការដឹកជញ្ជូនទំនិញរបស់ខ្លួន ត្រូវបានរារាំងដោយគយចិន សម្រាប់ការមិនអនុវត្ត តាមតម្រូវការ លើការដាក់ស្លាកសញ្ញា។ ក្រុមហ៊ុនតៃវ៉ាន់ បានអះអាងថា ក្រុមហ៊ុនបានទទួលនូវការជូនដំណឹង តាមឯកសារប្រកាស សម្រាប់ការដឹកជញ្ជូន ចាំបាច់ត្រូវតែសរសេរថា ទំនិញទាំងនេះ មកពី «តៃវ៉ាន់ ប្រទេសចិន»។

មន្ត្រីគយចិនម្នាក់ បានអះអាងថា ខ្លួនមិនបានដឹង អំពីប្រភេទផលិតផល ឬទំហំ នៃការដឹកជញ្ជូនទំនិញទាំងនោះទេ ដោយសារក្រុមហ៊ុនមិនបានផ្តល់ព័ត៌មាន តាមរបាយការណ៍។Taiwan's Tsai Ing-wen sends message of defiance to Beijing | Financial Times

សារព័ត៌មាន Nikkei Asia កាលពីសប្តាហ៍មុន បានរាយការណ៍ថា ក្រុមហ៊ុនតៃវ៉ាន់ ជាច្រើនបានទទួលសំណើ ពីអតិថិជន ដែលការដឹកជញ្ជូនអនុលោម តាមតម្រូវការស្លាកសញ្ញារបស់ចិន ដោយហាមឃាត់ការប្រើប្រាស់ពាក្យ «តៃវ៉ាន់ សាធារណរដ្ឋចិន» ឬ «R.O.C» ។ ដោយឡែក មន្ត្រីចិន បានព្រមានដល់ក្រុមហ៊ុនផលិតទំនិញទាំងនោះ ដោយហាមឃាត់ មិនអាចបង្ហាញ នៅលើប្រអប់ឯកសារដឹកជញ្ជូន ប្រអប់ និង ទម្រង់ប្រកាសនាំចេញ និងនាំចូល៕Taiwan ports successfully manage response to COVID-19 - Pacific Ports