រដ្ឋធានីប៉េកាំង៖ ថ្វីបើដំណើរទស្សនកិច្ចរបស់ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក មកកាន់ទីក្រុងតៃប៉ិ បានបញ្ចប់ តាំងពីថ្ងៃទី៣ ខែសីហា មកម៉្លេះ ប៉ុន្ដែរដ្ឋាភិបាលក្រុងប៉េកាំង នៅតែចងកំហឹង ខឹងសម្បានឹងអ្នកនយោបាយជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ហើយថែមទាំង ចេញសៀវស ស្ដីពីតៃវ៉ាន់ ដោយបានព្រមានថា ចិននឹងមិនអត់ឱន ដល់សកម្មភាពបំបែកទឹកដីនោះឡើយ។

សារព័ត៌មាន មានមូលដ្ឋាន នៅប្រទេសសិង្ហបុរី CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១០ ខែសីហា ថា ចិន កាលពីថ្ងៃពុធ បានប្ដេជ្ញា មិនអត់ឱន ចំពោះ«សកម្មភាពបំបែកខ្លួន» នៅតៃវ៉ាន់ ហើយថែមទាំង បានបញ្ជាក់ជាថ្មីថា ក្រុងប៉េកាំង នឹងប្រើប្រាស់កម្លាំងទ័ព វាយដណ្ដើមកាន់កាប់ដែនកោះ គ្រប់គ្រងដោយខ្លួនឯងមួយនេះ ប្រសិនបើចាំបាច់។We never give in to autocrats': Why Nancy Pelosi visited Taiwan | The Japan  Times

ចិន បានចេញការព្រមានបែបនេះ ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំង តែងតែចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន។ ការគំរាមកំហែងជាថ្មីនេះ បានកើតឡើង ក្រោយពេលចិន បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមក ឡោមព័ទ្ធជុំវិញដែនកោះមួយនេះ ដោយការខឹងសម្បានឹងដំណើរបំពេញទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក មកកាន់ទីក្រុងតៃប៉ិ កាលពីសប្ដាហ៍មុន។

លោកស្រី ណាស៊ី ផេឡូស៊ី ក្លាយជាមន្រ្ដីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក លើកដំបូង បានមកបំពេញទស្សនកិច្ច នៅតៃវ៉ាន់ នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ដំណើររបស់លោកស្រី បានធ្វើឲ្យចិន ផ្ទុះកំហឹងយ៉ាងខ្លាំង ហើយធ្វើសមយុទ្ធយោធា ជាច្រើនថ្ងៃ ដើម្បីប្រឆាំងតវ៉ានឹងប្រធានសភារូបនេះ។Panama Papers Spell Trouble for China President Xi Jinping | Time

ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន កាលពីថ្ងៃពុធ បានចេញសៀវភៅសមួយ បង្ហាញពីរបៀប ដែលក្រុងប៉េកាំង មានគោលបំណងទាមទារដែនកោះនេះ ត្រឡប់មកវិញ តាមរយៈការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច និង ដាក់សម្ពាធខាងយោធា ឲ្យកាន់តែខ្លាំងឡើង បន្ថែមទៀត។

សៀវភៅសនោះ បានបញ្ជាក់ថា «យើងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការបង្កើននូវបរិយាកាសយ៉ាងទូលំទូលាយ ដើម្បីបង្រួបបង្រួម ដោយសន្ដិវិធី។ ប៉ុន្ដែយើងនឹងមិនទុកកន្លែង សម្រាប់សកម្មភាពបំបែកខ្លួន នៅក្នុងទម្រង់ណាមួយនោះឡើយ។ ចិន នឹងមិនបោះបង់ចោលនូវការប្រើប្រាស់កម្លាំងយោធានោះទេ ហើយយើងនឹងរក្សាជម្រើស នៅក្នុងការចាត់វិធានការគ្រប់យ៉ាង ប្រសិនបើចាំបាច់។Taiwan set to hold presidential inauguration next week

បើទោះជាយ៉ាងណា លោកស្រី សៃ អ៊ីងវ៉ឹន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ និង គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់លោកស្រី មិនដែលចាត់ទុកតៃវ៉ាន់ ជាផ្នែកមួយ នៃប្រទេសចិន ម្ដងណាឡើយ៕