រដ្ឋធានីកៀវ៖ សង្គ្រាមឈ្លានពានរបស់រុស្ស៊ី បានអូសបន្លាយ អស់រយៈពេល១៦៧ថ្ងៃកន្លងមកហើយ គិតត្រឹមថ្ងៃពុធ ទី១០ ខែសីហា ហើយការវាយប្រយុទ្ធគ្នា កំពុងតែបន្ដឥតស្រាកស្រាន្ដ ខណៈប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា សង្គ្រាមត្រូវតែបញ្ចប់ ជាមួយនឹងការរំដោះទឹកដីឧបទ្វីបគ្រីមៀ ដែលក្រុងមូស្គូបានរឹបអូស មកដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន នៅក្នុងអំឡុងឆ្នាំ២០១៤។Blasts rock Russian military airbase in annexed Crimea | Russia-Ukraine war  News | Al Jazeera

សារព័ត៌មានរបស់ចក្រភពអង់គ្លេស បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១០ ខែសីហា ថា លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា សង្គ្រាម នៅក្នុងប្រទេសរបស់គាត់ បានចាប់ផ្ដើម ដោយសារតែរុស្ស៊ី បានលេបត្របាក់យកឧបទ្វីបគ្រីមៀ (Crimea) ហើយសង្គ្រាមនេះ ក៏ត្រូវតែបញ្ចប់ ដោយការរំដោះទឹកដីនេះត្រឡប់មកវិញ។ លោកប្រធានាធិបតី បានថ្លែងបែបនេះ ក្រោយមានការបំផ្ទុះយ៉ាងខ្លាំង នៅក្នុងមូលដ្ឋានកងទ័ពអាកាសរបស់រុស្ស៊ី នៅលើឧបទ្វីបមួយនេះ ដោយបានសម្លាប់មនុស្សម្នាក់ និង រងរបួសចំនួន៨នាក់។Russia Launches New Attacks in Eastern Ukraine

ទោះជាយ៉ាងណា លោកប្រធានាធិបតី ហ្សេឡែនស្គី កាលពីថ្ងៃអង្គារ មិនបានបញ្ជាក់ អំពីមូលហេតុ នៃការបំផ្ទុះ នៅក្នុងមូលដ្ឋានកងទ័ពអាកាសរុស្ស៊ី នោះឡើយ។ ប៉ុន្ដែលោកប្រធានាធិបតីបានសង្កត់ធ្ងន់ ថា «ឧបទ្វីបគ្រីមៀ ជាទឹកដីរបស់អ៊ុយក្រែន ហើយយើងក៏មិនដែលបោះបង់ចោលទឹកដីនេះដែរ»។

ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា គ្រាប់រំសេវបានផ្ទុះ នៅក្នុងមូលដ្ឋានកងទ័ពអាកាសរបស់ខ្លួន ស្ថិតនៅឧបទ្វីបគ្រីមៀ។ ជាមួយគ្នានេះ ភាគីអ៊ុយក្រែន ក៏មិនបានប្រកាសទទួលស្គាល់សកម្មភាពណាមួយ ជាប់ពាក់ព័ន្ធនឹងការបំផ្ទុះនេះឡើយ។History - Ukraine Russia war news latest, Ukrainian news in English

ឧបទ្វីបគ្រីមៀ ត្រូវបានប្រកាសទទួលស្គាល់ ជាលក្ខណៈអន្ដរជាតិ ដោយចាត់ទុកវា ជាផ្នែកមួយ នៃប្រទេសអ៊ុយក្រែន។ ប៉ុន្ដែឧបទ្វីបនៅសមុទ្រខ្មៅនេះ ត្រូវបានរុស្ស៊ី ដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន ក្រោយការធ្វើប្រជាមតិមួយ មិនមានការទទួលស្គាល់តាមផ្លូវច្បាប់ ពីសហគមន៍ពិភពលោក។ ដោយឡែក ប្រជាជនអ៊ុយក្រែន ជាច្រើន មើលឃើញថា នេះជាការចាប់ផ្តើមសង្រ្គាមជាមួយនឹងរុស្ស៊ី៕