អង្គរវត្ត ឬ អង្គរតូច គឺមិនមែនជាឈ្មោះដើមនៃមហាប្រាសាទនេះឡើយ ពោលគឺធ្លាប់មានការផ្លាស់ប្ដូរឈ្មោះដល់ទៅ៣លើក ចាប់តាំងពីពេលកសាងឡើងដំបូងនាដើមសតវត្សរ៍ទី១២ រហូតដល់ការរកឃើញសាជាថ្មីដោយជនជាតិបារាំង នាពាក់កណ្ដាលទីពីរនៃសតវត្សរ៍ទី១៩។Angkor Wat archaeological digs yield new clues to its civilization's decline

នាដើមសតវត្សរ៍ទី១២ នៅពេលកសាងឡើងដំបូង ក្រោមស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២ ព្រះអង្គបានប្រទាននាមដល់មហាប្រាសាទនេះថា “ព្រះបរមវិស្ណុលោក” ដែលមានន័យថា “ឋានព្រះវិស្ណុដ៏ប្រសើរឧត្តម” ។

ក្រោយមក “ព្រះបរមវិស្ណុលោក” ក៏ដូចជារាជធានី ស្រីយសោធរបុរៈ គឺក្រុងអង្គរបច្ចុប្បន្ន ក៏ត្រូវបានគេទុកចោលកណ្ដាលព្រៃព្រឹក្សាអស់កាលរាប់រយឆ្នាំ ពោលគឺចាប់ពីការចាកចោលក្រុងយសោធរបុរៈនាគ្រិស្តសករាជ ១៤៣១ ក្នុងរជ្ជកាលព្រះបាទស្រីសុយោពណ៌ទី២ ឬ ព្រះបាទពញាយ៉ាត។ រហូតដល់រជ្ជកាល ព្រះបាទសម្ដេច ព្រះបរមរាជាធិរាជ រាមាធិបតី (បរមរាជាទី៤) នាសម័យលង្វែក សតវត្សរ៍ទី១៦ ទើបព្រះអង្គបានយាងទៅគង់នៅខេត្តមហានគរមួយរយៈ (ក្រុងអង្គរ)។Angkor: Asia's ancient 'Hydraulic City' - BBC Travel

គ្រានោះព្រះមហាក្សត្រ ព្រះបាទបរមរាជាទី៤ ក៏ប្រោសព្រះរាជទាននាមថ្មីថា “ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក”. លុះដល់សតវត្យរ៍ទី១៧ ឈ្មោះប្រាសាទ ក៏បន្តប្ដូរមកហៅថា “ឥន្ទបត្តនគរស្រីសុធរពិស្ណុលោក។”

ក្រោយមក ដល់សម័យក្រោយៗមក ប្រជានុរាស្ត្រក្នុងតំបន់អង្គរបច្ចុប្បន្ន ក៏ដូចជាជនបរទេសដែលបានប្រទះឃើញប្រាសាទអង្គរនៅក្នុងព្រៃ បានហៅកាត់ខ្លីត្រឹមថា “អង្គរវត្ត ឬ នគរវត្ត” ពីព្រោះនៅទីនោះមានវត្តអារាមព្រះពុទ្ធសាសនា (វត្តឥន្ទបត្តបុរីខាងជើង និងវត្តឥន្ទបត្តបុរីខាងត្បូង) មានព្រះសង្ឃគង់នៅ ហើយដោយសារទីតាំងនោះក៏ធ្លាប់ជាទីក្រុងបុរាណ ដែលមានប្រាសាទស្ថិតនៅផងដែរ៕How Old Is Angkor Wat? - The Heart and Soul of Cambodia