នៅសម័យអង្គរ កម្ពុជាសម័យបុរាណ ស្ត្រីត្រូវបានគេចាត់ទុក និងគោរព ឲ្យតម្លៃខ្ពស់ជាង និងពិសិដ្ឋជាងបុរស។ ស្ត្រី​ជា​ម្តាយ​ នៃមនុស្សផងទាំងពួង​ទាំងការផ្តល់​ជីវិត ចិញ្ចឹមបីបាច់ និង​ការ​បង្រៀន។

ជាក់ស្តែងនៅក្នុងរូបចម្លាក់នេះយើងឃើញ បុរស៣នាក់ និងស្ត្រីម្នាក់ ដៃម្ខាងកាន់លំពែង សម្រាប់ការប្រយុទ្ធ និងការពារខ្លួន ហើយដៃម្ខាងទៀតគឺបីកូន ដែលវាឆ្លុះបញ្ចាំងអំពីតួនាទីសំខាន់របស់ស្ត្រីនៅក្នុងគ្រួសារ។ ក្រៅពីមើលថែរក្សាកូន ស្ត្រីក៏ជាអ្នកការពារខ្លួនឯង និងទឹកដីមាតុភូមិផងដែរ។

គួរបញ្ជាក់ផងដែរថា ការឲ្យតម្លៃស្ត្រីតាំងពីបុរាណកាលមក គឺមាន ដូចជាការប្រើពាក្យ “មេ” នៅខាងមុខ (មេក្រុម, មេបក្ស,…) ស្ដែងតាមសុភាសិតវិញការឲ្យតម្លៃស្ត្រីមានដូចជា​៖ “សំណាប​យោងដី ស្រីយោងប្រុស”៕