ជម្ងឺសំពាធឈាមខ្ពស់ គឺជាបញ្ហាសុខភាពទូទៅមួយដែលតែងតែកើតឡើងចំពោះមនុស្សគ្រប់វ័យ ប៉ុន្តែអ្វីដែលពិសេសនោះគឺកើតទៅលើមនុស្សចាស់ និងអ្នកធាត់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnGoXT6ZuQJHu-cRD-v0EbwcKJRHI0LHAhR-pZxs9rA9VkzImPuydIoQ8cbDoPb9tWsssmnotrFdl6ocKyeB3-xxtNCDHjfr3s2-SXb7umKFTHNol2_a4iPJFhlKmIamACs5mDcDlJihx_Q36nKMLFuGDNlRihTl5dUhicazU9H57zdgEfcxnj_rkhAA/s550/orange-fresh-juice.jpg

ជំងឺនេះប្រសិនបើ​មិន​បាន​ព្យាបាល​ទេនោះ វា​អាច​នឹងបង្ក​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ ជាពិសេស​ជំងឺ​ខ្សោយបេះដូង ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល លើសឈាម និងគាំងបេះដូង ដែលអាចឈានទៅដល់ការបាត់បង់ជីវិតថែមទៀតផង។ តែយ៉ាងណាមិញ ​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​មិន​ពិបាក​នោះ​ទេ លោកអ្នក​គ្រាន់តែ​ត្រូវ​ធ្វើ​ការ​ផ្លាស់ប្តូរ​របបអាហារក្នុងវិធីសាមញ្ញ​ និង​របៀប​រស់នៅ​ល្អ តែប៉ុណ្ណោះ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOmi8rJvgla0_CeS0M_HKtPH3C2A2gTwe8IBkAf0VZ9V7-66cz2afF62OoUr_3RRYYvm6Oo4MhFeiU7plPq22TjsPr8wp-683BioaPDRZ13tVhbafgscQxSXg3nEq8xVbB0U6-ypjl8F-GPSSKVwiVZH_AFL974L3SJi5AQ1UGz33JpizP55Ln0ORMcQ/s1920/mom-pouring-orange-juice-shutterstock_118749622.jpg

បើយោងទៅតាមការសិក្សាមួយចំនួនបង្ហាញថា ទឹកក្រូចអាចជួយបន្ថយកម្រិតសម្ពាធឈាមខ្ពស់បានយ៉ាងមានប្រសិទ្ធភាព ។  ជាមួយគ្នានេះក៏មានហេតុផលជាច្រើនផ្សេងទៀត ដែលផ្លែក្រូចមានប្រសិទ្ធភាពក្នុងការកាត់បន្ថយកម្រិតសម្ពាធឈាមខ្ពស់ដូចខាងក្រោម៖

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-_4FP4NYv27vgdU4npbPGKqTH3paLOJP8yw_lUgRHhAm8GINa4AUYOc6MJ--EUpl71aSEhE4o3VU8Ym_L7N7aJQcblVqZaWcuvkVrMSSMQtJL_ybzErEA8qJbXn-mCT9QcggrG0sX22njuQP8EoMIVKjxJIzEm3vIVmMZhSQjDGxTf56Y7xBFM8Pdkw/s732/high-blood-pressure-hypertension-symptoms_thumb.jpg

1.    ជួយកាត់បន្ថយសម្ពាធឈាម

ទឹកក្រូចគឺជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C។ ការសិក្សាជាច្រើនបានបង្ហាញថា វីតាមីន C ជួយបន្ថយសម្ពាធឈាម ព្រមទាំងធ្វើអោយប្រសើរឡើងនូវភាពស៊ាំចំពោះរាងកាយផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaAit8FfubazqaDtItXQ_LKmNVfMy_FCGpH2twOja2H-CIsYewtwECl5BjC2fEmnDVtEbTqkErJFWI1XZUkNLkAgn4Xxzfd-5Qir9Thk4TN7ezbLT__AG2qW6Zv65iVZ_jjEXe0xUY-t9vzHMQ0JmlzqQMAV_vr63vZbXph05ZLfeQE0v28Fn6I3U8gw/s650/650x350_hypertension_overview_slideshow.jpg

2.    ជួយព្យាបាលជំងឺលើសឈាម

ទឹកក្រូច​មានផ្ទុកនូវ​ប៉ូតាស្យូម​ខ្ពស់ ដែលជា​សារធាតុ​រ៉ែ​មួយ​ដ៏​សំខាន់​សម្រាប់​សុខភាព​បេះដូង និងសារធាតុរ៉ែក្នុងការជួយបញ្ចុះសម្ពាធឈាមយ៉ាងមានប្រសិទ្ធភាពផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr7JLXcZ2G1qonkiWIQTNRNEx4iyfVMUXjJ65LS5Zj6HRE8yiaJyRmuhDhHGGA_vre0q7QuLOxddNeFVaHlMn2u3qIzVnXi17bKDDjy8lS4Bn3-RZL1s6YJ_GheUCylLBeP0NaLF_jLhMrbUJ4mzj0dNQGbDClZonoP0NbKtslPjJ2HEQhF-oIZiTlOg/s1200/1356658.jpg

3. ប្រឆាំងអុកស៊ីតកម្ម

ផ្លែក្រូចមានផ្ទុកសារធាតុ phytonutrients bioflavonoids ជាច្រើន ដែលមានមុខងារប្រឆាំងនឹងអុកស៊ីតកម្ម និងគ្រប់គ្រងសម្ពាធឈាម។ លើសពីនេះវាក៏ជួយធ្វើឱ្យជញ្ជាំងសរសៃឈាមកាន់តែមានស្ថេរភាព ហើយប្រឆាំងនឹងជំងឺសរសៃឈាមដូចជា atherosclerosis, myocardial infarction, phlebitis បណ្តាលឱ្យឈឺចាប់នៅអវយវៈគ្រប់ផ្នែកទាំងអស់នៃរាងកាយផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJUlvlaowvguFi7HhGGpzRcyHPmvxAYsST1vDMxqZTe5en4LoYWUaU8tt27o70988KdzjQv5JdkveoHdFX-ZiAbAYeVX-1lUVeHmS2guy8zwoyOYJwNSM_LnAyEdcfUOnWG8fC1pivc6LUTSDBEiTyPLm6cL9qiZTmRtrfY0IAG9N23VpreHFSrZOcmA/s590/High-blood-pressure-symptoms-Seven-signs-you-could-be-having-a-hypertensive-crisis-1178196.jpg

4.    ផ្លែក្រូចមានផ្ទុកសារធាតុ folate (វីតាមីន B9)

សារធាតុ folate ដែលមាននៅក្នុងទឹកក្រូច គឺចាំបាច់សម្រាប់ការសំយោគ DNA និងការបំប្លែងអាស៊ីតអាមីណូ ដែលចាំបាច់សម្រាប់ការពារជំងឺលើសឈាម។ ដោយការទទួលទានទឹកក្រូចស្រស់តូចមួយកែវ ផ្តល់នូវវីតាមីន B9 រហូតដល់ទៅ 39 mcg ។ ជាមួយគ្នានេះ បើយោងតាមការស្រាវជ្រាវ ក៏បានបង្ហាញឲ្យដឹងថា អ្នកដែលទទួលទានជាតិ folate ច្រើននៅពេលពួកគេនៅក្មេង ទំនងជាមិនសូវកើតមាននូវជំងឺលើសឈាមនៅ 20 ឆ្នាំក្រោយពេលពួកគេចាស់ទៅនោះទេ ។