រដ្ឋធានីគៀវ៖ ក្រោយពេលកើតជម្លោះនឹងគ្នា អូសបន្លាយ អស់រយៈពេលជាយូរមក នៅទីបំផុត អ៊ីស្រាអែល និង ប៉ាឡេស្ទីន បានឈានដល់កិច្ចព្រមព្រៀង លើបទឈប់បាញ់គ្នាមួយ ក្រោមការសម្របសម្រួល ពីប្រទេសអេហ្ស៊ីប។

សារព័ត៌មាន Middle East Eye បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៧ ខែសីហា ថា អ៊ីស្រាអែល និង ប៉ាឡេស្ទីន បានព្រមព្រៀងគ្នា លើបទឈប់បាញ់មួយ ក្រោយការទម្លាក់គ្រាប់បែក នៅតំបន់ហ្គាហ្សា អស់រយៈពេលជាច្រើនថ្ងៃមក។ កិច្ចព្រមព្រៀងនេះបានធ្វើឡើង ក្រោមការសម្របសម្រួល ពីប្រទេសអេហ្ស៊ីប បន្ទាប់ពីអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកជាច្រើនលើក នៅទូទាំងតំបន់ឡោមព័ទ្ធ កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់កុមារប៉ាឡេស្ទីន ចំនួន៩នាក់ និង មនុស្សជាច្រើននាក់ទៀត បានរងរបួស។Gaza conflict in danger of spiralling out of control, says US

អ៊ីស្រាអែល និង ក្រុមសកម្មប្រយុទ្ធជីហាដអ៊ីស្លាមប៉ាឡេស្ទីន បានប្រកាសបទឈប់បាញ់កាលពីរាត្រី ថ្ងៃអាទិត្យ។ កិច្ចព្រមព្រៀងនេះ សង្ឃឹមថា ភាគីទាំង២នឹងបញ្ចប់នូវជម្លោះ នៅតាមព្រំដែន នៃតំបន់ហ្គាហ្សា។

សារព័ត៌មានល្បីៗ នៅលើពិភពលោក បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែល បានវាយប្រហារ តាមផ្លូវអាកាស ទៅលើទឹកដីប៉ាឡេស្ទីន កាលពីចុងសប្តាហ៍កន្លងទៅ។ ប៉ុន្ដែជាការសងសឹកវិញនោះ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ក៏បានបាញ់គ្រាប់រ៉ុក្កែត ទៅលើទីក្រុងជាច្រើនរបស់អ៊ីស្រាអែល។

អ៊ីស្រាអែល និង ប៉ាឡេស្ទីន បានសម្រេចបង្កើតឲ្យមានបទឈប់បាញ់មួយ ដោយចូលជាធរមាន នៅត្រឹមវេលាម៉ោង១១ និង ៣០នាទី (ម៉ោងក្នុងតំបន់)។ បទឈប់បាញ់នេះ ត្រូវបានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍រៀងៗខ្លួន ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងអ៊ីស្រាអែល។ រីឯភាគីជម្លោះទាំង២នេះ បានអរគុណដល់អេហ្ស៊ីប នៅក្នុងការសម្របសម្រួល ជំរុញឲ្យមានបទឈប់បាញ់គ្នានេះផងដែរ។Dozens of rockets fired at Israel from Gaza, Israel responds

អ៊ីស្រាអែល និង ប៉ាឡេស្ទីន បានប៉ះទង្គិចគ្នាកាន់តែខ្លាំង នៅក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន៤៤នាក់ ដោយក្នុងនោះមាន ប្រហែលពាក់កណ្ដាលជាជនស៊ីវិល និង កុមារ។ ប៉ាឡេស្ទីន និង អ៊ីស្រាអែល បានផ្ទុះជម្លោះនឹងគ្នាជាច្រើនលើកច្រើនសាមកហើយ រួមមាន នៅឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០០៩, ឆ្នាំ២០១២, ឆ្នាំ២០១៤ និង ឆ្នាំ២០២១។

លោក ហ្សីយ៉ាដ ណាខ្លា (Ziyad Nakhla) ប្រធានចលនាជីហាដអ៊ិស្លាមប៉ាឡេស្ទីន ហៅកាត់ PIJ បានបញ្ជាក់ថា បទឈប់គ្នានេះ បានចូលជាធរមាន នៅត្រឹមវេលាម៉ោង ១១ និង ៣០នាទីយប់ ថ្ងៃអាទិត្យ ទី៧ ខែសីហា។ កិច្ចព្រមព្រៀងបទឈប់បាញ់គ្នានេះ ក៏នឹងត្រូវបានផ្តល់លក្ខខណ្ឌដល់ការដោះលែងមន្ត្រី PIJ ចំនួន២នាក់ ដែលត្រូវបានចាប់ខ្លួន នៅតំបន់ West Bank គ្រប់គ្រង ដោយអ៊ីស្រាអែល ផងដែរ៕