ក្លិនខ្លួនគឺជារឿងដ៏សំខាន់បំផុតមួយសម្រាប់មនុស្សគ្រប់រូប ក្នុងការបង្កើនភាពជឿជាក់ ក៏ដូចជាបង្កើនសម្រស់សម្រាប់រាងកាយផងដែរ ។ ប៉ុន្តែការបាញ់ទឹកអប់ ឬការប្រើប្រាស់ផលិតផលដើម្បីបំបាត់ក្លិនខ្លួន តែមួយមុខវាមិនទាន់គ្រប់គ្រាន់នោះទេ ។ ព្រោះតែការមានក្លិនខ្លួនមិនល្អ វាក៏បណ្ដាលមកពីកត្តារស់នៅ ការថែរក្សាខ្លួន ក៏ដូចជាការទទួលទានអាហារចូលទៅក្នុងរាងកាយផងដែរ ។ ដូច្នេះប្រសិនជាអ្នកចង់ទទួលបានក្លិនខ្លួនល្អ  ដោយមិនចាំបាច់ចំណាយលុយក្នុងការទិញផលិតផលទាំងអស់នេះ លោកអ្នកអាចធ្វើការសាកល្បងប្រើប្រាស់នូវឱសថធម្មជាតិទាំងនេះបានដូចខាងក្រោម ៖

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRimYL_2o8U2zRW4lgfIJHqj2sdf-9CtJoi6HFBkbUdhckdctBIkzM-ZVjliuajaLorasWcJ1bVPPKQOOI3c05x8xomyTD0l9yP-XCkdmWjRuitLAjAgOcQRcAzT8Gat9nd7tJGFougsHPJhBE2NAUT3DErQnGzbeXlE4GPYJcEgOnge-G_-2dwUOAGQ/s1280/photo_2022-08-08_14-53-26.jpg

  • ស្លឹកផ្កាRosemary

គឺជា​ឱសថដែល​មាន​ក្លិន​ឈ្ងុយ​ឆ្ងាញ់ ជាពិសេសវាក៏ជួយ​បំបាត់​ក្លិន​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដោយប្រេងសំខាន់ៗនៅក្នុង rosemary មានសមត្ថភាពក្នុងការចូលទៅរារាំងការលូតលាស់នៃបាក់តេរីបង្កក្លិន។ លើសពីនេះ សមាសធាតុ menthol និង chlorophyll នៅក្នុង rosemary ក៏បន្សាបក្លិនខ្លួន និងធ្វើឱ្យរាងកាយកាន់តែស្រស់ស្រាយផងដែរ ។

លោកអ្នកអាចយកស្លឹកrosemary ស្ងួត ចំនួន១-២សន្លឹក ដាក់ក្នុងកែវ ចាក់ទឹកក្តៅ ២០០មីលីលីត្រ រួចគ្របគម្របឱ្យជិត ហើយត្រាំប្រហែល ៥នាទី ដើម្បីឱ្យសមាសធាតុរលាយចូលទៅក្នុងទឹក ហើយ​បន្ថែម​ទឹកឃ្មុំ​បន្តិច​ដើម្បី​ទទួលទាន។

លើសពីនេះ អ្នកក៏អាចទិញប្រេងrosemary យកមកលាបលើសំឡី បន្ទាប់មកម៉ាស្សា និងលាបលើតំបន់ស្បែកដែលបែកញើសច្រើន ២-៣ដងក្នុងមួយថ្ងៃ នោះអ្នកនឹងឃើញក្លិនមិនល្អទាំងនោះនឹងមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv-svwZ6ZwkGCKWdzsbtKf885WVOx2xCeoY7rNYWhVfb6FSr9aAsJoWYTSfrgOhdbAxGTkqr-uIQ1Eb735LqMyhRDcPRBwchVZGkOGM40RAMgnN9dg4A5XbFm9fXEBa0kgHCTJApKscTxo7wdMBpLl-mSAu1sU-Vav2PcdS5cs1-4DyN8C2XjlkRj11A/s780/uses-and-benefits-of-rosemary-leaf-780x470.jpg

  • ស្លឹកជីវ៉ាន់ស៊ុយ

ក្លិនឈ្ងុយឆ្ងាញ់នៃប្រេងសំខាន់ៗរបស់ស្លឹកជីវ៉ាន

ស៊ុយ នឹងជួយបំបាត់ក្លិនមិនល្អចំពោះរាងកាយ ។ ដោយស្លឹកជីវ៉ាន់ស៊ុយមានផ្ទុកនូវសារធាតុក្លរ៉ូហ្វីលដ៏ច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឲ្យអាល់កាឡាំង សម្អាតឈាម កម្ចាត់ជាតិពុល និងសម្លាប់បាក់តេរីបង្កក្លិនយ៉ាងមានប្រសិទ្ធភាព ព្រមទាំងធ្វើឲ្យក្លិនខ្លួនកាន់តែប្រសើរ។

ដោយលោកអ្នកអាចយកស្លឹកជីវ៉ាន់ស៊ុយមួយក្តាប់ កាត់អោយល្អិត រួចដាក់ក្នុងកែវ បន្ថែមទឹកក្តៅប្រហែល 200ml ហើយគ្របមាត់កែវប្រហែល 5 នាទីដើម្បីឱ្យប្រេងសំខាន់ៗរបស់វា រលាយចូលទៅក្នុងទឹក ។ ដោយអ្នកអាចផឹកវាពីរដងក្នុងមួយថ្ងៃ ពេលព្រឹក និងពេលល្ងាច។ លើសពីនេះទៀត ការទទួលទានជីវ៉ាន់ស៊ុយក៏មានប្រសិទ្ធភាពសម្រាប់ការបំបាត់ក្លិនមាត់មិនល្អផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFKgGHaOJYST-zf_EgAizj2hW4vbD6jn3xcUdKE8xxmQtAquety9JVSMh_FRpxf7Fa2g_ooqHxZwqwQ5Ep5o4phfOyoL-lW4sPrfLXuQvseZhv5oLrZDHUPKWbd6a9fLJ6KoShPRXXtKRzrO6ToLmopR5phfyOOhM4X7A1KUTAyWhSDG5hPghKmDCYqg/s1600/cilnatro-powder-centralsun-2.jpg

  • តែបៃតង

ក្រៅពីជាភេសជ្ជៈប្រឆាំងភាពចាស់ តែបៃតងក៏មានសមត្ថភាពក្នុងការការពារស្បែកសម្រាប់ស្ត្រីផងដែរ ។ ដោយសារធាតុ EGCG នៅក្នុងតែបៃតងក៏មានប្រសិទ្ធភាពក្នុងការជំរុញការផលិត glutathione ដែលជាអរម៉ូនមួយក្នុងការជួយជញ្ជូនជាតិពុលចេញពីរាងកាយ ព្រមទាំងបំបាត់ក្លិនមិនល្អសម្រាប់រាងកាយផងដែរ ។

ដោយលោកអ្នក គ្រាន់តែដាក់តែបៃតង 1-2ស្លាបព្រាបាយ  ចូលក្នុងកែវមួយ លាយជាមួយទឹកក្នុងបរិមាណត្រឹមត្រូវ រួចគ្របវាទុកប្រហែល 5 នាទីដើម្បីឱ្យតែបញ្ចេញជាតិចូលទៅក្នុងទឹក ឬបន្ថែមទឹកឃ្មុំមួយស្លាបព្រាបាយ ដោយផឹកវាជារៀងរាល់ព្រឹកប្រហែល 4-5 សប្តាហ៍ ។ នោះអ្នកនឹងឃើញមានការថយចុះនូវក្លិនខ្លួនមិនល្អភ្លាមៗ មិនត្រឹមតែប៉ុណ្ណោះ វាក៏ធ្វើឲ្យស្បែកស្រស់ថ្លានឹងភ្លឺរលោងស្អាតផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcjNY2lzKj-wGAUFHvrAkDsm9BeEUGgdvA7FJMQ8fyIzkHcz5N7bABtgxbFI0wS0ftunY9kUTMWMfgTkGbBIl5MlQHTpD_fX32KviWQ-F50wFL6ftT-86bN3VD4r2N9kTW7mLM27pJrRuprmRq7MFwmgNr3S3bMFf8LjIXz4e1wcYo6EoL1eaRp9w8kQ/s612/istockphoto-483054996-612x612.jpg